មហាសេដ្ឋីលោកដូណាល់ ត្រាំ (Donald Trump) និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា លោកស្រីហ៊ីឡឺរី គ្លីនតុន (Hillary Clinton) បានទទួលជ័យជម្នះព្រមគ្នាក្នុងការបោះឆ្នោតជាបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីកាលពីថ្ងៃអង្គារក្នុងរដ្ឋញូវយ៉ក ដែលស្ថិតនៅភាគឦសានប្រទេស។