បញ្ហាដែលនាំឱ្យពួកសមាជិកសភាជាច្រើននាក់ខាងគណបក្សសាធារណរដ្ឋនិងពួកអ្នកបោះឆ្នោតខឹងសំបារគឺការផ្សព្វផ្សាយវីដេអូដែលគេលួចថតមួយចំនួនបង្ហាញឱ្យឃើញបុគ្គលិកខ្លះនៃអង្គការ Planned Parenthood និយាយគ្នាអំពីការផ្តល់ជាលិកាទារកត្រូវពន្លូតសម្រាប់ធ្វើការស្រាវជ្រាវខាងវេជ្ជសាស្ត្រ។