លោក Lindsey Graham សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ South Carolina ដែលជាអ្នកគាំទ្រដល់វត្តមានយោធាស.រ.អា.ដ៏ខ្លាំងក្លានៅបរទេសនោះ បានដកខ្លួនថយចេញពីការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ២០១៦កាលពីថ្ងៃច័ន្ទ ដោយលោកបានទទួលស្គាល់ថាលោកមានការគាំទ្រខាងនយោបាយតែបន្តិចបន្តួច។