ជនជាតិខ្មែរនិងជនជាតិលាវបានមកតវ៉ានៅមុខសេតវិមានសុំឲ្យរដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ទប់ស្កាត់មិនឲ្យវៀតណាមធ្វើអាណានិគមន៍លើកម្ពុជា និងលាវ តាមរបៀបដែលបាតុករអះអាងថា យកលំនាំដូចវិបត្តិនៅ Crimea ភាគខាងកើតប្រទេសអ៊ុយក្រែន។