ជប៉ុនបានឲ្យភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហមប្រើប្រាស់ថវិកាជំនួយរបស់ខ្លួនមួយភាគដែលខ្លួនបានផ្តល់ទៅភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីនេះ ដើម្បីដោះស្រាយវិបត្តិកូដកម្មរបស់បុគ្គលិកកម្ពុជា។
គម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សា ស្មិងស្មាធិ៍របស់គណបក្សសង្គ្រោះជាតិទំនងជាការបោះជំហានទៅរកតុចរចាជាមួយគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ការតានតឹងរវាងប្រទេសហ្វីលីពីននិងប្រទេសចិនបន្តរីកកាន់តែធំនៅសប្តាហ៍នេះ។
មន្ត្រីគណបក្សកាន់អំណាចអះអាងថា ខ្លួនស្វាគមន៍ការរៀបចំកិច្ចប្រជុំកំពូលជាមួយគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។
ក្នុងកម្មវិធីហេឡូវីអូអេ លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញនូវសេណារីយោចំនួនបួនដែលគណបក្សនយោបាយអាចនឹងប្រើជាច្រកចេញពីភាពទាល់ច្រកនេះ។
មេដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ថា មហាបាតុកម្មគឺធ្វើឡើងដោយពិធីស្មិងស្មាធិ៍ និងបួងសួងសុំសន្តិភាពតែប៉ុណ្ណោះ មិនធ្វើអំពើហិង្សាទេ។ គណបក្សប្រជាជនកម្ពុជាក៏បានស្វាគមន៍ជំហររបស់គណបក្សប្រឆាំង។
បន្ទាប់ពីមិនបានទទួលប្រាក់បៀរវត្សអស់រយៈពេលបីខែកន្លងមកនេះ បុគ្គលិកសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបានសម្រេចចិត្តធ្វើកូដកម្មនៅថ្ងៃច័ន្ទនេះ។
ក្រុមប្រឹក្សាធម្មនុញ្ញបានបង្គាប់ឲ្យដាក់ទណ្ឌកម្មមន្ត្រីទទួលខុសត្រូវរៀបចំការបោះឆ្នោតចំនួនប្រាំបីការិយាល័យក្នុងខេត្តក្រចេះដោយសំអាងថា មន្ត្រីទាំងនោះបានប្រព្រឹត្តខុសក្នុងការបំពេញការងាររបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥កាលពីថ្ងៃទី២៨ខែកក្កដាប្រហែលជាបានធ្វើឲ្យផ្លាស់ប្តូរផ្នត់គំនិត និងចលនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងនយោបាយ។
ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវឱ្យរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលគណបក្សសង្រ្គោះជាតិកំពុងរៀបចំមហាបាតុកម្មនៅ ថ្ងៃទី៧ខែកញ្ញាដើម្បីតវ៉ានឹងលទ្ធផលឆ្នោត។
បុគ្គលិកសាលាក្តីខ្មែរក្រហមប្រហែល១០០នាក់នឹងធ្វើកូដកម្មមួយនៅថ្ងៃអាទិត្យនេះដោយសារតែពួកគេមិនបានទទួលប្រាក់បៀវត្សរ៍តាំងពីខែឧសភាមក។
ការបើកកញ្ចប់សុវត្ថិភាព«ក»ក្នុងការិយាល័យបោះឆ្នោតចំនួន១២ក្នុងខេត្តសៀមរាបដោយគ.ជ.ប.នៅថ្ងៃសុក្រនេះបង្ហាញថា ចំនួនសន្លឹកឆ្នោតមិនបានការមានតួលេខខ្ពស់និងកញ្ចប់សុវត្ថិភាពមិនបានបិទជិតទេ។
ព័ត៌មានផ្សេងទៀត