ស្ថានទូតនៃប្រទេសសំខាន់ៗចំនួនពីរបានព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីបញ្ហាសន្តិសុខក្នុងប្រទេសកម្ពុជា។ ការព្រមាននេះកើតឡើងក្រោយពីមានអំពើប្លន់ប្រដាប់អាវុធផ្ទួនៗគ្នាក្នុងទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដោយមានជនជាតិអាមេរិកាំងម្នាក់និងស្ត្រីជប៉ុនម្នាក់ត្រូវឧក្រិដ្ឋជនបាញ់ឲ្យរបួសធ្ងន់។