វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជាបានទិញក្នុងតម្លៃសរុប១៥លានដុល្លារអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។
ក្រសួងការបរទេសអាមេរិកបានបង្ហាញការរំលោភសិទ្ធិមនុស្សជាច្រើនទម្រង់នៅកម្ពុជា ដែលរួមមានការចាប់ឃុំខ្លួនតាមតែអំពើចិត្ត ការរឹតត្បិតសំឡេងគណបក្សជំទាស់ និងរិះគន់ប្រព័ន្ធតុលាការកម្ពុជាថាស្ថិតក្រោមឥទ្ធិពលនយោបាយ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស២នាក់ទៀតរស់នៅរាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន១៣នាក់។
សកម្មជនបរិស្ថាន៣នាក់ដែលកំពុងជាប់ឃុំនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។
គណបក្សសង្គ្រោះជាតិបានចោទថារដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាការវាយប្រហារនោះដើម្បីយកមកផ្តន្ទាទោសទេ។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យមានការបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង មួយរយៈពេលខ្លី ដោយលោកសង្កេតឃើញថាការចម្លងជំងឺកូវីដនៅបន្តកើតមាន ហើយកន្លែងនិងពិធីជួបជុំផ្សេងៗត្រូវបានរៀបចំធ្វើឡើងដោយលួចលាក់ផងដែរ។
លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លីជាមួយប្រជាសហគមន៍បុរីកីឡាកាលពីជិត១០ឆ្នាំមុន បានស្លាប់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ដោយជំងឺមហារីកថ្លើម។ លោកស្រីមានអាយុ៦៥ឆ្នាំ។
ក្នុងច្បាប់ចម្លងលិខិតឆ្លងដែនកម្ពុជាគំរូចាស់ ដែលផ្ដល់ឱ្យដោយអ្នកស្រី Sitanun មានលេខ N1875407 គេឃើញមានរូបថតលោក Wanchalearm ប្រើឈ្មោះ «សុខ ហេង»(Sok Heng) មានឆ្នាំកំណើត ១៩៨២ និងមានស្រុកកំណើតនៅ ខេត្តកោះកុង។
អ្នកនាងមិនដឹងថាឪពុកឆ្លងវីរុសកូវីដ១៩ពីអ្នកណានោះទេ ប៉ុន្តែអ្នកនាងយល់ថាមិនមែនឆ្លងពីអ្នកក្នុងផ្ទះរស់នៅជាមួយទេ ដោយសារអ្នកនាងផ្ទាល់តែងតែនៅផ្ទះ ស្វាមីរបស់អ្នកនាងជាកម្មករសំណង់ធ្វើការនៅជិតផ្ទះ ហើយជីដូនជាមនុស្សចាស់ជរាម្នាក់នៅតែផ្ទះ។
ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេ គឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។
ធនាគារពិភពលោករក្សាការព្យាករណ៍ខ្លួនថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងអត្រាប្រមាណ៤%សម្រាប់ឆ្នាំ២០២១នេះ ខណៈមានការបន្តការនាំចេញផលិតផលកសិកម្ម និងការបន្តនិរន្តភាពនៃវិស័យសំណង់។
ព័ត៌មានផ្សេងទៀត