លោក Nobuhiro Aizawa សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kyushu University ថា ទាំងជប៉ុនទាំងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្កើនការចូលប្រឡូកថែមទៀតដោយការជួយដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសក្រីក្រជាងគេក្នុងតំបន់ដូចជាឡាវនិងកម្ពុជា។
អ្នកភូមិដែលមានជម្លោះដីធ្លីច្រើនឆ្នាំមកហើយបានច្រានចោលការចោទប្រកាន់នេះ និងថាជាការបំបិទសំឡេងរបស់ពួកគេ។
អ្នកសារព័ត៌មានពីរនាក់ដែលតែងតែរាយការណ៍បទល្មើសព្រៃឈើតាមបណ្តាខេត្ត បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការវាយប្រហារលើពួកគេ ដែលពួកគេចាត់ទុកថា«ជាការប៉ុនប៉ងវាយសម្លាប់»។
អ្នកតំណាងឲ្យអង្គការចលនានិស្សិតខ្មែរនិងអង្គការនានានៅក្នុងសហរដ្ឋអាមេរិកបានដាក់ញត្តិ២កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញានេះ ។
សាលារាជធានីភ្នំពេញលើកឡើងថា ខ្លួនពុំមានសមត្ថកិច្ចគ្រប់គ្រាន់តាមផ្លូវច្បាប់ធ្វើអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកតាមការស្នើសុំពីតំណាងប្រជាពលរដ្ឋចំនួន១៤០នាក់ រស់នៅក្នុងទីក្រុងរណបនេះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃទី៣០ ខែកញ្ញា នឹងរាយការណ៍អំពីការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា ដែលពលរដ្ឋទាំងនោះបានសហការជាមួយអង្គការសហប្រជាជាតិនៅក្នុងវេទិកានានា ហើយត្រូវបានឃ្លាំមើលដោយនគរបាល និងអាជ្ញាធរមូលដ្ឋាន។
នៅក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ២០២០ អង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងឲ្យគោរពតាមស្តង់ដារអន្តរជាតិ។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែករបស់សហភាពអឺរ៉ុបត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រាប់មេដឹកនាំពិភពលោកថា ជាការសម្រេចចិត្តបែបលម្អៀង និងអយុត្តិធម៌។ លោក ហ៊ុន សែន បន្តថានេះជាការសម្រេចចិត្តច្រំដែលនៃប្រវត្តិសាស្រ្ត។
ក្រសួងសុខាភិបាលឲ្យដឹងថា រោគសញ្ញានៃជំងឺគ្រុនឈីកនេះកើតមានឡើងក្នុងរង្វង់២ទៅ៣ថ្ងៃ ក្រោយមូលខ្លាញីខាំ ដោយមានអាការៈក្តៅខ្លួនលើសពី៣៨អង្សារសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃជើង និងមានចេញកន្ទួលក្រហមនៅលើដងខ្លួន ជាពិសេសនៅតាមចំហៀងខ្លួន។
លោក ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសមួយចំនួន ដែលមាន«មហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុត» ដែលធ្វើឲ្យកម្ពុជាត្រូវប្រឈមមុខដោយ«ស្តង់ដារទ្វេ»។
បើទោះបីជាសហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែបណ្តាប្រទេសខ្លះនៅអឺរ៉ុបនិងអាមេរិកឡាទីនមានមធ្យមភាគអ្នកស្លាប់ច្រើនជាង បើធៀបនឹងចំនួនពលរដ្ឋសរុប។
សត្វកណ្តុរមួយក្បាលទទួលបានរង្វាន់កំពូល គឺមេដាយវីរៈភាពសត្វជាលើកដំបូងរបស់អង្គការសប្បុរសធម៌ចក្រភពអង់គ្លេសមួយ ដោយទទួលស្គាល់វីរៈភាពរបស់វា ក្នុងការហិតរកមីនដែលមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត