ក្រុមមេដឹកនាំសហជីពនិយាយថា កម្មករក៏នៅរក្សាទម្លាប់ហូបចុកជុំៗគ្នា ដែលជាការបារម្ភមួយចំពោះការឆ្លងជំងឺកូវីដ១៩។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ មានប្រសាសន៍ថាការសម្រេចរបស់រដ្ឋាភិបាលមិនប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅពេលនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ។
ឥឡូវនេះ ដំរីឈ្មោះកាវ៉ាន (Kaavan) ដែលត្រូវបានគេស្គាល់ថាជាដំរីឯកា បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅក្នុងដែនជម្រកសត្វព្រៃ ខេត្តឧត្តរមានជ័យ លើទឹកដីកម្ពុជា។ កាលពីឆ្នាំ២០១៥ អ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វ បានបង្កើតយុទ្ធនាការទាមទារសិទ្ធិសេរីភាពឲ្យ
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit គ្រោងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ សប្ដាហ៍ក្រោយ។
ការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យមេដឹកនាំប្រទេសនានាគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងស្នើមិនឲ្យនិយាយបរិហារការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺឆ្លងនេះ ធ្វើឡើងស្របពេលកម្ពុជា បានកត់ត្រាករណីឆ្លងកាន់តែច្រើនឡើងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅកម្ពុជា ចាប់ពីចុងខែវិច្ឆិកាមក។
ដំរីឈ្មោះ Kaavan (កាវ៉ាន) ដែលមកដល់កម្ពុជាកាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅលើទឹកដីកម្ពុជា ជាមួយដំរីញី ៣ក្បាល។ ក្រុមអ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វរំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការនិយាយថារដ្ឋាភិបាលបានចំណាយប្រាក់ជាង១៣៥លានដុល្លារគិតមកត្រឹមចុងខែវិច្ឆិកា ទៅលើពលរដ្ឋក្រីក្រដែលបានកើនឡើងដល់ជិត៦៩ម៉ឺនគ្រួសារ។
ការសម្រេចបិទនេះ ក្រោយក្រសួងសុខាភិបាលបានប្រកាសថា ខ្លួនរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍លើបុរសវ័យ២៣ឆ្នាំ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលមានទីតាំងក្នុងអគារកាណាឌីយ៉ា និងប្អូនស្រីរបស់បុរសនោះវ័យ២១ឆ្នាំ ជាបុគ្គលិកធនាគារកាថេយូណាយធីត។
ពលរដ្ឋខ្មែរ៣នាក់ដែលជាអ្នកធ្វើដំណើរមកពីប្រទេសចិននិងជប៉ុន ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបក្នុងប្រទេសកម្ពុជា កើនដល់៣២៩នាក់ហើយគិតត្រឹមថ្ងៃពុធនេះ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសង់ត្រាល់ ប្រាប់វីអូអេថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។
តុលាការលើកហេតុផលថាការនាំជនជាប់ចោទមកសវនាការ«មិនអាចប្រព្រឹត្តទៅបានល្អ» ដោយសារខ្វះកងកម្លាំងការពារនិងដើម្បី«បង្ការការរីករាលដាលដល់ជនជាប់ចោទ»។
ព័ត៌មានផ្សេងទៀត