កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។
តុលាការលើកហេតុផលថាការនាំជនជាប់ចោទមកសវនាការ«មិនអាចប្រព្រឹត្តទៅបានល្អ» ដោយសារខ្វះកងកម្លាំងការពារនិងដើម្បី«បង្ការការរីករាលដាលដល់ជនជាប់ចោទ»។
ឥឡូវនេះ ដំរីឈ្មោះកាវ៉ាន (Kaavan) ដែលត្រូវបានគេស្គាល់ថាជាដំរីឯកោ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅនៅខេត្តឧត្តរមានជ័យលើទឹកដីកម្ពុជា។ អ្នកតស៊ូមតិដើម្បីសិទ្ធិសត្វ រំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវក
រដ្ឋសភាឯកបក្សរបស់កម្ពុជា នៅថ្ងៃអង្គារនេះ បានស្នើសុំក្រសួងសុខាភិបាល ធ្វើតេស្តរកមើលវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ ក្នុងចំណោមសមាជិកសភាជាង១០០នាក់។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស នឹងដឹកនាំដំណើរការធ្វើមាតុភូមិនិវត្តន៍ពីការនិរទេសខ្លួននៅក្រៅប្រទេសតាំងពីគណបក្សជំទាស់ត្រូវរំលាយនិងមេដឹកនាំមួយចំនួនរងការចោទប្រកាន់ពីបទ «ក្បត់» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលក្រុមជំទាស់ចាត់ទុកថា ជារឿងនយោបាយនេះ។
ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្នុងចំណោមអ្នកពុលជាង១៣០នាក់ ដោយសារការពិសាស្រា«ស»នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មនុស្ស៣នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទារកម្នាក់ អាយុ៧ខែផងដែរ ដែលជាករណីស្ថិតក្នុងការឆ្លងសហគមន៍លើកដំបូងនៅប្រទេសកម្ពុជា។
ព្រះតេជព្រះគុណ បូរ បេត មានសង្ឃដីកាប្រាប់ VOAថា៖ «វាសនារបស់អាត្មាអត់ខុសពីវាសនារបស់ ព្រះអង្គ (ព្រះតេជព្រះគុណ) កើត សារ៉ាយទេ ដោយសារការងារយើងធ្វើដូចគ្នា។ យើងទៅតវ៉ា យើងទៅគាំទ្រឲ្យដោះលែងលោកគ្រូ រ៉ុង ឈុន»។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ យើងអាចនិយាយបាន ថាយើងគ្រប់គ្រងបាន ឬមិនបាន ស្ថិតក្នុងពេល១៥ថ្ងៃខាងមុខ។ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើងទាំងរដ្ឋ និងប្រជាជន»។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្ថែមថា៖ «ខ្ញុំគិតថា បើសិនការសម្រេចចិត្តនេះឈរនៅលើស្ថានភាពសិទ្ធិមនុស្ស អញ្ចឹងការផ្លាស់ប្តូរ ស្តាឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស ប្រហែលជានឹងអាចជួយធ្វើឲ្យមានការពិចារណានូវទិសដៅនេះឡើងវិញ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចច្របាច់បញ្ចូលសំណុំរឿងចំនួន៤ ដែលក្នុងនោះមានចុងចម្លើយជាអតីតសកម្មជននិងអ្នកគាំទ្របក្សជំទាស់សរុបចំនួន១៣៧រូប ជា២សំណុំរឿងនិងកំណត់សវនាការជំនុំជម្រះនៅឆ្នាំក្រោយ។
ព័ត៌មានផ្សេងទៀត