ស្របពេលនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និង លោក ចូ បៃដិន គូប្រជែងដណ្តើមតំណែងប្រធានាធិបតីនេះ អ្នកតាមដានការបោះឆ្នោតសហរដ្ឋអាមេរិកនៅកម្ពុជាយល់ឃើញផ្សេងគ្នាពីឥទ្ធិពលនៃគោលនយោបាយការបរទេសនៃបេក្ខជនប្រធានាធិបតីទាំងពីរមកលើកម្ពុជា។
ក្រុមអង្គការ និងសមាគមសិទ្ធិមនុស្សចំនួន៥៧ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកសារព័ត៌មានមួយចំនួនដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទឧក្រិដ្ឋទាំងឡាយប្រឆាំងពួកគេ ដោយបានចាត់ទុកបទចោទទាំងនោះថា«គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
បងស្រីរបស់សកម្មជនដែលបាត់ខ្លួន គឺអ្នកស្រី Sitanan Satsaksit ថា អ្នកស្រីនឹងនាំក្រុមមេធាវីរបស់អ្នកស្រីដែលជាជនជាតិថៃ៣នាក់មកកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីបង្ហាញភស្តុតាងអំពីការបាត់ខ្លួនប្អូនប្រុសរបស់លោកស្រី គឺលោក Wanchalearm Satsaksit ក្នុងប្រទេសកម្ពុជា។
ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានេះមន្ត្រីកម្ពុជាសង្ឃឹមថាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក នឹងមិនផ្លាស់ប្តូរទេ ទោះស្ថិតក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាមេរិករូបណាក៏ដោយ។
ខណៈថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ពលរដ្ឋកម្ពុជាមួយចំនួនជាពិសេសយុវជនក្នុងទីក្រុងភ្នំពេញ បានសម្តែងចំណាប់អារម្មណ៍លើការបោះឆ្នោតប្រធានាធិបតីនេះនិងបង្ហាញទស្សនៈចម្រុះគ្នាលើបេក្ខជនប្រកួតប្រជែងដែលមានលោក Trump និងលោក Biden។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ភីធឺ ស៊ីចាតូ ក៏នឹងមានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាសចរណ៍ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក និងកិច្ចសហប្រត្តិបត្តិការលើវិស័យកសិកម្មផងដែរ។
ហូលពិតានខ្មែរជារបស់មានតម្លៃដោយសារហូលនេះមានក្បាច់ច្រើន។ហូលពិតានខ្លះអាចមានតម្លៃលើសពី២០០០ដុល្លារ ប៉ុន្តែហូលនេះអាចត្រូវការពេលចងគាធ និងត្បាញលើសពីមួយឆ្នាំ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទៅនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានដោយអតីតមន្ត្រីការទូតជើងចាស់ម្នាក់របស់ប្រទេសសិង្ហបុរី ធ្វើឡើងដោយសារមន្រ្តីកម្ពុជាចាត់ទុកការលើកឡើងនេះថាជា«បញ្ហាធ្ងន់ធ្ងរ»។
ក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ រដ្ឋាភិបាលសម្រេចស្នើឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតច្រើនជាងរាល់ឆ្នាំគឺសរុបប្រមាណ៧០០នាក់ ធៀបនឹងប្រមាណ៥០០នាក់ក្នុងឆ្នាំមុនៗ។ មន្ត្រីនិយាយថាការបន្ធូរបន្ថយគឺច្រើនជាងឆ្នាំមុនៗនេះ។
ពិព័រណ៍សិល្បៈដែលមានឈ្មោះថា «រសបាត់ដំបង» នឹងធ្វើឡើង នៅក្នុងបរិវេណសមាគមហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃសុក្រ ថ្ងៃទី៣០ ដល់ថ្ងៃសៅរ៍ ទី៣១ ខែតុលានេះ វេលាម៉ោង ២កន្លះរសៀល ដល់ម៉ោង ៨យប់ ដោយមានការលក់សំបុត្រចូលទស្សនាតម្លៃ ២.០០០ រៀលក្នុងម្នាក់។
ខណៈមានការសម្ដែងការសាទរចំពោះដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យមានយន្តការដោះស្រាយច្បាស់លាស់ដើម្បីចៀសវាងការរំលោភបំពានឯករាជភាពនិងសិទ្ធិអំណាចរបស់អង្គតុលាការ។
លោកPhil Robertson នៃអង្គការ HRW បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែតុលាថា «វាជារឿងអាក្រក់គ្រប់គ្រាន់ហើយក្នុងការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី តែវាជាការវាយប្រហារលើភាពថ្លៃថ្នូរជាមូលដ្ឋានសម្រាប់លោក ហ៊ុនសែន ក្នុងការគំរាមសមាជិកក្រុមគ្រួសារ រួមទាំងកុមារផង»។
ព័ត៌មានផ្សេងទៀត