ហូលពិតានខ្មែរជារបស់មានតម្លៃដោយសារហូលនេះមានក្បាច់ច្រើន។ហូលពិតានខ្លះអាចមានតម្លៃលើសពី២០០០ដុល្លារ ប៉ុន្តែហូលនេះអាចត្រូវការពេលចងគាធ និងត្បាញលើសពីមួយឆ្នាំ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទៅនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានដោយអតីតមន្ត្រីការទូតជើងចាស់ម្នាក់របស់ប្រទេសសិង្ហបុរី ធ្វើឡើងដោយសារមន្រ្តីកម្ពុជាចាត់ទុកការលើកឡើងនេះថាជា«បញ្ហាធ្ងន់ធ្ងរ»។
ក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ រដ្ឋាភិបាលសម្រេចស្នើឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតច្រើនជាងរាល់ឆ្នាំគឺសរុបប្រមាណ៧០០នាក់ ធៀបនឹងប្រមាណ៥០០នាក់ក្នុងឆ្នាំមុនៗ។ មន្ត្រីនិយាយថាការបន្ធូរបន្ថយគឺច្រើនជាងឆ្នាំមុនៗនេះ។
ពិព័រណ៍សិល្បៈដែលមានឈ្មោះថា «រសបាត់ដំបង» នឹងធ្វើឡើង នៅក្នុងបរិវេណសមាគមហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃសុក្រ ថ្ងៃទី៣០ ដល់ថ្ងៃសៅរ៍ ទី៣១ ខែតុលានេះ វេលាម៉ោង ២កន្លះរសៀល ដល់ម៉ោង ៨យប់ ដោយមានការលក់សំបុត្រចូលទស្សនាតម្លៃ ២.០០០ រៀលក្នុងម្នាក់។
ខណៈមានការសម្ដែងការសាទរចំពោះដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យមានយន្តការដោះស្រាយច្បាស់លាស់ដើម្បីចៀសវាងការរំលោភបំពានឯករាជភាពនិងសិទ្ធិអំណាចរបស់អង្គតុលាការ។
លោកPhil Robertson នៃអង្គការ HRW បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែតុលាថា «វាជារឿងអាក្រក់គ្រប់គ្រាន់ហើយក្នុងការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី តែវាជាការវាយប្រហារលើភាពថ្លៃថ្នូរជាមូលដ្ឋានសម្រាប់លោក ហ៊ុនសែន ក្នុងការគំរាមសមាជិកក្រុមគ្រួសារ រួមទាំងកុមារផង»។
ក្រុមអ្នកជំនាញ បានសាទរតែស្នើជំរុញឲ្យចិនបង្កើននិងពង្រីកការចែករំលែកទិន្នន័យជលសាស្ត្រឱ្យបានកាន់តែច្រើនកន្លែងពីទំនប់វារីអគ្គិសនីកាត់តាមទន្លេមេគង្គឡានឆាងក្នុងទឹកដីខ្លួន ក្រោយពីចិននិងគណៈកម្មការទន្លេមេគង្គ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីសប្ដាហ៍មុន។
នៅក្នុងករណីពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខស្ថានទូតចិនកាលពីសប្តាហ៍មុន អតីតអនុប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅខេត្តត្បូងឃ្មុំគឺលោក ស៊ូ យានត្រូវបានចាប់ខ្លួន ដោយសារលោកមានបំណងឡើងមកតវ៉ានៅខាងមុខស្ថានទូតចិន។
ការលើកឡើងរបស់អតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរីនេះ រំលឹកដល់គ្រាដែលពេលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ ដែលកាលនោះកម្ពុជារងការចោទថាលម្អៀងទៅរកប្រទេសចិន។
មេធាវីរបស់ពួកគេលើកឡើងថា តុលាការមានរយៈពេលរហូតដល់មួយឆ្នាំចាប់ពីពេលនេះនៅក្នុងការស៊ើបអង្កេត ប៉ុន្តែអ្នកយកព័ត៌មានម្នាក់ដែលរងការចោទប្រកាន់នេះ គឺលោក យាង សុធារិន្ទ បានចាត់ទុកសេចក្តីសម្រេចនេះថា អយុត្តិធម៌ ហើយប៉ះពាល់សេរីភាពដើរហើររបស់លោក។
ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាម និងស្រុកបុទុមសាគរជាមូលដ្ឋានកងទ័ពចិន។
បន្ទាប់ពីមានបាតុកម្មតវ៉ានៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកគាំទ្រនិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ៣នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់។
ព័ត៌មានផ្សេងទៀត