នៅក្នុងករណីពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខស្ថានទូតចិនកាលពីសប្តាហ៍មុន អតីតអនុប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅខេត្តត្បូងឃ្មុំគឺលោក ស៊ូ យានត្រូវបានចាប់ខ្លួន ដោយសារលោកមានបំណងឡើងមកតវ៉ានៅខាងមុខស្ថានទូតចិន។
ការលើកឡើងរបស់អតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរីនេះ រំលឹកដល់គ្រាដែលពេលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ ដែលកាលនោះកម្ពុជារងការចោទថាលម្អៀងទៅរកប្រទេសចិន។
មេធាវីរបស់ពួកគេលើកឡើងថា តុលាការមានរយៈពេលរហូតដល់មួយឆ្នាំចាប់ពីពេលនេះនៅក្នុងការស៊ើបអង្កេត ប៉ុន្តែអ្នកយកព័ត៌មានម្នាក់ដែលរងការចោទប្រកាន់នេះ គឺលោក យាង សុធារិន្ទ បានចាត់ទុកសេចក្តីសម្រេចនេះថា អយុត្តិធម៌ ហើយប៉ះពាល់សេរីភាពដើរហើររបស់លោក។
ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាម និងស្រុកបុទុមសាគរជាមូលដ្ឋានកងទ័ពចិន។
បន្ទាប់ពីមានបាតុកម្មតវ៉ានៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកគាំទ្រនិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ៣នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញអ្នករិះគន់ឲ្យបង្ហាញភស្តុតាង«កិច្ចព្រមព្រៀងសម្ងាត់»របស់កម្ពុជាជាមួយប្រទេសចិនក្នុងការអនុញ្ញាតឲ្យមានវត្តមានកងទ័ពចិនក្នុងប្រទេសកម្ពុជា។ លោក ហ៊ុន សែន អះអាងជាថ្មីថា គ្មានកិច្ចព្រមព្រៀងបែបនេះទេ។
ក្រុមពលរដ្ឋខ្មែរនិងតំណាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ មុនការបោះឆ្នោតកាលពីឆ្នាំ ២០១៨ នោះ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងនេះ ហើយបានធ្វើឲ្យកម្ពុជារងគ្រោះ ដោយបាត់អធិបតេយ្យបូរណភាពដែនដី មានអំពើអយុត្តិធម៌សង្គម។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការសម្រេចពន្យារពេលនេះ គឺដើម្បីទុក«ពេលវេលាគ្រប់គ្រាន់»ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងត្រៀមខ្លួនចាប់ផ្តើមបង់ពន្ធចាប់ពីដើមឆ្នាំ២០២២។
សកម្មជនបក្សប្រឆាំងទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ វ៉ាន់ សុផាត ជាអតីតប្រធានប្រតិបត្តិស្រុកក្រូចឆ្មាររបស់គណបក្សសង្គ្រោះជាតិ និងលោក ស៊ូ យាន ជាអនុប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ។
ព័ត៌មានផ្សេងទៀត