ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើក្រុមហ៊ុនចិនដែលកំពុងវិនិយោគទុននៅប្រទេសកម្ពុជា គឺជា«ឧបករណ៍ដ៏មានប្រសិទ្ធភាពនិងសមស្រប» ដើម្បីធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានប្រសើរឡើង។
ការប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩នេះគឺដោយសារលទ្ធផលតេស្តចុងក្រោយរកវីរុសកូរ៉ូណានេះក្នុងចំណោមអ្នកពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីសរុបប្រមាណ១.៨០០នាក់ គឺអវិជ្ជមាន។
ការភៀសព្រះកាយរបស់ព្រះសង្ឃទាំងពីរអង្គទៅកាន់ប្រទេសថៃនេះ កើតឡើងក្រោយពីព្រះសង្ឃទាំងពីអង្គសកម្មក្នុងការតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមនិងចុងក្រោយនេះគឺប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីទៀតឲ្យក្រុមហ៊ុនស្ករថៃមិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
ស្ត្រីខ្មែរដែលជាអ្នកដំណើរម្នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់៣០៤ គិតត្រឹមថ្ងៃពុធនេះ។
យុវជនខ្មែរពីររូបមកពីខេត្តបាត់ដំបង មានឈ្មោះបោះសំឡេងក្នុងសិល្ប:សៀកលើឆាកអន្តរជាតិ ដោយសារអ្នកទាំងពីរជាជនជាតិខ្មែរដំបូង ដែលទទួលបានឱកាសទៅសិក្សានៅសាលាសៀកដ៏ល្បីមួយនៅក្នុងទីក្រុង Montreal ប្រទេសកាណាដា
ក្រោយគ្មានដំណឹងអំពីជោគវាសនារបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅកម្ពុជាជាង៥ខែមកហើយ បងស្រីរបស់សកម្មជនថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្សងរកការពិតដោយខ្លួនឯងផ្ទាល់នៅភ្នំពេញផង និងក្នុងបន្ទប់សវនាការផង។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងក្រោយពីក្រុមសមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់អាមេរិកចំនួន៨រូប បានស្នើរួមគ្នាឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពបង្ក្រាបលើសិទ្ធិបញ្ចេញមតិនិងក្រុមជំទាស់នៅកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រតិកម្មតប ក្រោយពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមគ្រួសារ និងមេធាវីការពារក្តី បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ ក្រោមហេតុផលថាលោកមិនបានញុះញង់ប្រជាពលរដ្ឋឲ្យយកដីរដ្ឋ ដូចការប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូបនោះទេ។
មជ្ឈមណ្ឌលCCHR ចាត់ទុកការចោទប្រកាន់លើអ្នកកាសែតទាំងពីរនាក់នេះថាជា«ការមើលងាយដោយឥតលាក់លៀម»ចំពោះសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ព័ត៌មានផ្សេងទៀត