ក្រុមគ្រួសារ និងមេធាវីការពារក្តី បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ ក្រោមហេតុផលថាលោកមិនបានញុះញង់ប្រជាពលរដ្ឋឲ្យយកដីរដ្ឋ ដូចការប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូបនោះទេ។
មជ្ឈមណ្ឌលCCHR ចាត់ទុកការចោទប្រកាន់លើអ្នកកាសែតទាំងពីរនាក់នេះថាជា«ការមើលងាយដោយឥតលាក់លៀម»ចំពោះសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា សកម្មភាពកោះហៅនេះ ជាការព្យាយាមកាត់បន្ថយឥទ្ធិពលរបស់បក្សប្រឆាំងបន្ថែមទៀត។
ក្នុងខួបបីឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ អ្នកតាមដានស្ថានការណ៍នយោបាយយល់ថាគណបក្សប្រឆាំងនេះ នៅតែជាដៃគូប្រកួតប្រជែងដ៏ខ្លាំងតែមួយគត់ប្រឆាំងនឹងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា «បោះចោលជាបន្ទាន់» សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសមួយ ដែលអង្គការនេះចាត់ទុកថា នឹងក្លាយជាឧបករណ៍គំរាមកំហែងសិទ្ធិសេរីភាពអ្នកប្រើប្រាស់អ៊ីនធឺណិត។
មន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសហុងគ្រីនិយាយការពាររដ្ឋមន្រ្តីការបរទេសរបស់ខ្លួនបែបនេះដោយលើកឡើងថាក្នុងប្រទេសកម្ពុជា មានការប្រជុំខ្លះ មិនតម្រូវឲ្យលោករដ្ឋមន្រ្តីការបរទេសពាក់ម៉ាស់នោះទេ ដោយសារមានការស្នើសុំពីភាគីម្ចាស់ប្រទេសយ៉ាងច្បាស់ថាភាគីកម្ពុជាក៏ម
មន្រ្តីគណបក្សគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេសង្ស័យថាការបិទគ្លីនិកឯកជនរបស់លោកស្រី លី ស្រីវីណា គឺជាការបង្ខំមន្រ្តីគណបក្សសង្រ្គោះជាតិឲ្យចុះចូល ហើយថាការបង្ខំនេះបានកើតឡើងគ្រប់រូបភាព។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាគណបក្សណាឈ្នះឆ្នោត ក៏គណបក្សលោកស្រីនៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្ត «ដ៏មានសក្តានុពល» និង «ស្មោះនឹងពលរដ្ឋខ្មែរ» ក្នុងបុព្វហេតុការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការផ្សព្វផ្សាយពាក្យចចាមអារ៉ាមរបៀបនេះ ថាធ្វើឡើងដោយក្រុមមនុស្សដែលស្វែងរកផលចំណេញនយោបាយ។
ការសម្រេចដាក់ប្រជាពលរដ្ឋ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះ ហេង ហ៊ុយ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការគឺទាក់ទងនឹងការចោទប្រកាន់ថាពួកគេញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម និងបទបរិហារបង្កាច់កេរ្តិ៍។
ព័ត៌មានផ្សេងទៀត