ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាម និងស្រុកបុទុមសាគរជាមូលដ្ឋានកងទ័ពចិន។
បន្ទាប់ពីមានបាតុកម្មតវ៉ានៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកគាំទ្រនិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ៣នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញអ្នករិះគន់ឲ្យបង្ហាញភស្តុតាង«កិច្ចព្រមព្រៀងសម្ងាត់»របស់កម្ពុជាជាមួយប្រទេសចិនក្នុងការអនុញ្ញាតឲ្យមានវត្តមានកងទ័ពចិនក្នុងប្រទេសកម្ពុជា។ លោក ហ៊ុន សែន អះអាងជាថ្មីថា គ្មានកិច្ចព្រមព្រៀងបែបនេះទេ។
ក្រុមពលរដ្ឋខ្មែរនិងតំណាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ មុនការបោះឆ្នោតកាលពីឆ្នាំ ២០១៨ នោះ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងនេះ ហើយបានធ្វើឲ្យកម្ពុជារងគ្រោះ ដោយបាត់អធិបតេយ្យបូរណភាពដែនដី មានអំពើអយុត្តិធម៌សង្គម។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការសម្រេចពន្យារពេលនេះ គឺដើម្បីទុក«ពេលវេលាគ្រប់គ្រាន់»ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងត្រៀមខ្លួនចាប់ផ្តើមបង់ពន្ធចាប់ពីដើមឆ្នាំ២០២២។
សកម្មជនបក្សប្រឆាំងទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ វ៉ាន់ សុផាត ជាអតីតប្រធានប្រតិបត្តិស្រុកក្រូចឆ្មាររបស់គណបក្សសង្គ្រោះជាតិ និងលោក ស៊ូ យាន ជាអនុប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ។
ការទាមទារនេះ ធ្វើឡើង បន្ទាប់ពីពួកគេ បានបង្ហាញខ្លួននៅក្នុងសវនាការតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្តាប់ការជំនុំជម្រះបណ្តឹងសារទុក្ខ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានចេញ«សាលដីកាចាត់របៀប» ឲ្យបន្តកិច្ចស៊ើបសួរ ដែលមិនកំណត់រយៈពេលជាក់លាក់។
របាយការណ៍ជាង២៨០ទំព័រ បានរៀបរាប់លម្អិតអំពីការពាក់ព័ន្ធរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន១២នាក់ ទៅនឹង«ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដ៏ធ្ងន់ធ្ងរ» ហើយពួកគេម្នាក់ៗ មាន«ទ្រព្យសម្បត្តិមហាសាលដែលមិនអាចពន្យល់បាន»។
លោក ប្រេដ អាដាមស៍ (Brad Adams) បានថ្លែងថា ក្រុមឧត្តមសេនីយ៍ទាំង ១២ នេះ គឺជាឆ្អឹងខ្នងនៃរបបនយោបាយផ្តាច់ការនិងបែបគាសង្កត់ ហើយមិនខ្លាចនឹងប្រព្រឹត្តអំពើអាក្រក់ ដោយសារតែការដំឡើងមុខតំណែងរបស់ពួកគេ និងទ្រព្យសម្បត្តិស្តុកស្តមរបស់ពួកគេដែលបានមកពីលោកហ៊ុន សែន ជាច្រើនឆ្នាំមកនេះ។
ព័ត៌មានផ្សេងទៀត