មន្រ្តីគណបក្សគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេសង្ស័យថាការបិទគ្លីនិកឯកជនរបស់លោកស្រី លី ស្រីវីណា គឺជាការបង្ខំមន្រ្តីគណបក្សសង្រ្គោះជាតិឲ្យចុះចូល ហើយថាការបង្ខំនេះបានកើតឡើងគ្រប់រូបភាព។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាគណបក្សណាឈ្នះឆ្នោត ក៏គណបក្សលោកស្រីនៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្ត «ដ៏មានសក្តានុពល» និង «ស្មោះនឹងពលរដ្ឋខ្មែរ» ក្នុងបុព្វហេតុការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការផ្សព្វផ្សាយពាក្យចចាមអារ៉ាមរបៀបនេះ ថាធ្វើឡើងដោយក្រុមមនុស្សដែលស្វែងរកផលចំណេញនយោបាយ។
ការសម្រេចដាក់ប្រជាពលរដ្ឋ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះ ហេង ហ៊ុយ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការគឺទាក់ទងនឹងការចោទប្រកាន់ថាពួកគេញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម និងបទបរិហារបង្កាច់កេរ្តិ៍។
អង្គការការពារសេរីភាពសារព័ត៌មានឯករាជ្យចាត់ទុកការការផ្តន្ទាទោសអ្នកកាសែតលោក រស់ សុឃិតនេះថា ជាសញ្ញានៃការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពរបស់អ្នកសារព័ត៌មាន ដែលនឹងនាំឲ្យពួកគេខ្លាចរអាក្នុងការបញ្ចេញមតិ។
ជនរងគ្រោះក្នុងសម័យខ្មែរក្រហម លើកឡើងថាពួកគេសោកស្តាយដែលមិនបានឃើញអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ និយាយរឿងរ៉ាវអតីតកាល និងទទួលស្គាល់កំហុស បើទោះបីជាពួកគេមិនបានស្គាល់រូបលោកដូចមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃរបបខ្មែរក្រហមក៏ដោយ។
ចៅក្រមលើកឡើងថា តុលាការមិនស្គាល់អាសយដ្ឋានច្បាស់លាស់របស់ជនជាប់ចោទដែលរស់នៅប្រទេសបារំាំង និងប្រទេសផ្សេងទៀត និងស្នើឲ្យមេធាវីផ្តល់អាស័យដ្ឋានឲ្យពិតប្រាកដដោយអះអាងថា បើមេធាវីមិនផ្តល់ជូនទេ តុលាការនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី២៥ ខែវិច្ឆិកា។
ការព្យាយាមវិលត្រឡប់ទៅកម្ពុជាលើកនេះ គឺដោយសារសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងឧបឃាតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៩រូប ក្នុងនោះក៏មានលោក សម រង្ស៊ី ផងដែរ នៅថ្ងៃទី១១ វិច្ឆិកានេះ។
ការប្រកាសបិទសាលារៀនបណ្តោះអាសន្ន និងកន្លែងរកស៊ីមួយចំនួននេះ គឺជាវិធានការមួយដែលរដ្ឋាភិបាលពន្យល់ថាដើម្បីទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ក្រោយការផ្ទុះឡើងវិញជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។
ពេលមេដឹកនាំក្នុងពិភពលោកមួយចំនួនដែលស្និទ្ធនឹងស.រ.អា បានបង្ហាញការសាទរនឹងលោក ចូ បៃដិន ដែលត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោត មេដឹកនាំមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាមិនទាន់មានសារនយោបាយណាមួយ ឆ្លើយតបនឹងជ័យជម្នះរបស់លោក បៃដិន នៅឡើយទេ។
ការវាយកម្ទេចអគារទីពីរ ដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា នាំឱ្យស្ថានទូតអាមេរិកសម្ដែងក្ដីខកចិត្ត។
ព័ត៌មានផ្សេងទៀត