ការវាយកម្ទេចអគារទីពីរ ដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា នាំឱ្យស្ថានទូតអាមេរិកសម្ដែងក្ដីខកចិត្ត។
ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុងភ្នំពេញបានសាទរជ័យជម្នះលោក បៃដិន ហើយសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះនឹងយកចិត្តទុកដាក់លើតម្រូវការនានារបស់ប្រជាជនអាមេរិកកាំង និងសកលលោក ហើយក៏នឹងជួយឲ្យប្រជាជនមានសិទ្ធិសេរីភាពជាងមុន។
កសិករនៅខេត្តពោធិ៍សាត់ក៏បានរងគ្រោះដោយសារទឹកជំនន់បំផ្លាញស្រែរបស់ពួកគេដែរ។ បន្ថែមពីនេះ កសិករខ្លះក្នុងខេត្តនេះសម្តែងការព្រួយបារម្ភអំពីលទ្ធភាពជំពាក់បំណុលគេកាន់តែច្រើនឡើង។
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃច័ន្ទនេះ ទៅនិងផ្អាកកន្លែងប្រមូលផ្តុំមនុស្សច្រើនជាថ្មីទៀត ដោយគ្មានកំណត់ពេល ក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ១៩។
ពួកគេទាំង៣នាក់ ជាអ្នកឆ្លងបន្ថែមលើអង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារឲ្យប្រតិភូហុងគ្រីដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺកូវីដ១៩នៅប្រទេសថៃ កាលពីសប្តាហ៍មុន។
លោក Pompeo បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «តាំងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរប្រជាជនកម្ពុជានៅខួបទី ៦៧ នៃទិវាឯករាជ្យជាតិរបស់ខ្លួន»។
ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃសុក្រនេះ បានថ្វាយមេដាយមិត្តភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ដល់មហាក្សត្រិយ៍នរោត្តម មុនីនាថ សីហនុ របស់កម្ពុជា។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសុក្រនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតទំព័រហ្វេសប៊ុក ដើម្បីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ក្រុមសង្គមស៊ីវិលចោទជាសំណួរថាតើក្រោយទទួលពាក្យបណ្តឹងរបស់ពលរដ្ឋហើយ អាជ្ញាធរមូលដ្ឋានអាចបម្រើសេវាសាធារណៈទាន់ចិត្ត
ក្រសួងសុខាភិបាលឲ្យដឹងថា នេះជាការធ្វើតេស្តលើកទីមួយ ដោយអំពាវនាវឲ្យពួកគេដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយតម្រូវឲ្យមកធ្វើតេស្តបីដងទៀត ដែលការយកវត្ថុសំណាក ធ្វើឡើងនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។
ប្រពន្ធកូនរបស់ក្រុមអតីតមន្ត្រីគណបក្សជំទាស់ នៅព្រឹកថ្ងៃសុក្រនេះ បានព្យាយាមយកញត្តិទៅថ្វាយព្រះមហាក្សត្រ ប៉ុន្តែពុំមានមន្ត្រីព្រះបរមរាជវាំងរូបណាចេញមកទទួលញត្តិ ហើយពួកគាត់ត្រូវបានប្រាប់ដោយអាជ្ញាធរខណ្ឌដូនពេញថា ពួកគាត់គួរទៅដាក់ញត្តិនៅរដ្ឋសភា ឬព្រឹទ្ធសភាវិញ។
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំងទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់លើគូប្រជែងគឺលោក ឌី អែនឌ្រូ (Dee Andrews) សម្រាប់តំណែងចៅ សង្កាត់លេខ៦ នៃទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៣ខែវិច្ឆិកា។
ការផ្តល់សេចក្តីពន្យល់របស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កើតមានឡើង ក្រោយពីអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប រួមទាំងលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្ញើលិខិតរួមមួយច្បាប់ជូនរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ព័ត៌មានផ្សេងទៀត