អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំងទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់លើគូប្រជែងគឺលោក ឌី អែនឌ្រូ (Dee Andrews) សម្រាប់តំណែងចៅ សង្កាត់លេខ៦ នៃទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៣ខែវិច្ឆិកា។
ការផ្តល់សេចក្តីពន្យល់របស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កើតមានឡើង ក្រោយពីអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប រួមទាំងលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្ញើលិខិតរួមមួយច្បាប់ជូនរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ក្រសួងសុខាភិបាលកម្ពុជាថា មនុស្សជាង៦០០នាក់ ដែលបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ ត្រូវបានធ្វើតេស្តរកវីរុសនេះ ហើយលទ្ធផលឃើញអវិជ្ជមាន ខណៈលោក ហ៊ុន សែន និងភរិយា ក៏ត្រូវបានធ្វើតេស្ត ហើយលោកថា លោកមិនមានជំងឺនេះទេ។
សហរដ្ឋអាមេរិកកំពុងរាប់សន្លឹកឆ្នោត ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅយប់ថ្ងៃអង្គារ៍ ដែលត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា។ ពលរដ្ឋខ្មែរមួយចំនួនដែលតាមដានព្រឹត្តិការណនេះ ថាពួកគេពិបាកប៉ាន់ស្មានចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះ។
ដំណើរទស្សនកិច្ចរបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រីនៅកម្ពុជា បានប្រព្រឹត្តទៅនៅសប្ដាហ៍នេះ ក្នុងអ្វីដែលលោកហៅថា ជាការបើកច្រក«ការទូតសេដ្ឋកិច្ច» ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
មន្ត្រីបក្សសង្គ្រោះជាតិចាត់ទុកថាការកោះហៅនេះថាធ្វើឡើងដោយ«តុលាការតេឡេរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»ក្នុងគោលដៅបំភិតបំភ័យមិនឲ្យសកម្មជនរបស់គណបក្សប្រឆាំងនៅមូលដ្ឋាន ក្រោកតវ៉ាប្រឆាំងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទីក្រុងភ្នំពេញ។
រដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ត្រូវបានរាយការណ៍ថាមានជំងឺកូវីដ១៩។ កាលពីថ្ងៃអង្គារ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីមួយចំនួនទៀតក្នុងពិធីចុះហត្ថលេខារួមគ្នានៅវិមានសន្តិភាពភ្នំពេញ។
ប្រសិនបើត្រូវរកឃើញកំហុសមែន លោក សុខ ឧត្តម អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ។
ក្រុមអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជាបង្ហាញក្តីបារម្ភចំពោះលទ្ធភាពនៃការប្រែប្រួលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលអាចបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូត ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
ស្របពេលនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និង លោក ចូ បៃដិន គូប្រជែងដណ្តើមតំណែងប្រធានាធិបតីនេះ អ្នកតាមដានការបោះឆ្នោតសហរដ្ឋអាមេរិកនៅកម្ពុជាយល់ឃើញផ្សេងគ្នាពីឥទ្ធិពលនៃគោលនយោបាយការបរទេសនៃបេក្ខជនប្រធានាធិបតីទាំងពីរមកលើកម្ពុជា។
ក្រុមអង្គការ និងសមាគមសិទ្ធិមនុស្សចំនួន៥៧ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកសារព័ត៌មានមួយចំនួនដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទឧក្រិដ្ឋទាំងឡាយប្រឆាំងពួកគេ ដោយបានចាត់ទុកបទចោទទាំងនោះថា«គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
បងស្រីរបស់សកម្មជនដែលបាត់ខ្លួន គឺអ្នកស្រី Sitanan Satsaksit ថា អ្នកស្រីនឹងនាំក្រុមមេធាវីរបស់អ្នកស្រីដែលជាជនជាតិថៃ៣នាក់មកកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីបង្ហាញភស្តុតាងអំពីការបាត់ខ្លួនប្អូនប្រុសរបស់លោកស្រី គឺលោក Wanchalearm Satsaksit ក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត