សមាជិកព្រឹទ្ធសភា ឧត្ដមសេនីយ៍នគរបាល និងយោធា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាយករងរដ្ឋបាលខេត្ត អភិបាលស្រុក មេឃុំ សរុបប្រមាណ១០នាក់ សុទ្ធសឹងជាអ្នកដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋដ៏ចម្រូងចម្រាសមួយនៅខេត្តមណ្ឌលគិរី។
មន្ត្រីនាំពាក្យស្ថានទូតលោក Chad Roedemeier លើកឡើងថា អាមេរិក«ខកចិត្ត»លើការវាយកម្ទេចចោលអគារដែលមានអាយុទើបតែបាន៧ឆ្នាំ ហើយដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រុមកម្មករដែលធ្វើកូដកម្មមានការបារម្ភថា ក្រោយការដេញថ្លៃរើសក្រុមហ៊ុនថ្មីមកប្រមូលសំរាម នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ ពួកគេនឹងត្រូវរាប់បញ្ចូលជាបុគ្គលិកថ្មី និងមិនបានប្រាក់អត្ថប្រយោជន៍នានា ដូចយ៉ាងប្រាក់អតីតភាពការងារជាដើម។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៦បានដាក់ញត្តិទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះដើម្បីស្នើឲ្យលោកបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិឲ្យបញ្ឈប់ផែនការចុះស្រង់ស្ថិតិបុគ្គលិកអង្គការសមាគមដែលធ្វើការតាមទីស្នាក់ការ និងការិយាល័យក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។
សេចក្តីព្រាងច្បាប់ដែលមាន ៥០ មាត្រាចែងថា ច្បាប់នេះមានគោលបំណងធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការទប់ស្កាត់។
ភាពមិនច្បាស់លាស់ទាក់ទិននឹងការធ្វើអន្តរកាលផ្លាស់ប្ដូររចនាសម្ព័ន្ធសេវាកម្មប្រមូលសំរាមក្នុងរាជធានីភ្នំពេញបានបង្កឱ្យកម្មករដែលប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីប្រមាណ២ពាន់នាក់ ស្រាក់គ្នាធ្វើកូដកម្មអស់រយៈពេល៤ថ្ងៃមកហើយ និងបានបង្កើតវិបត្តិសំរាមនៅភ្នំពេញនាដើមសប្ដាហ៍។
ក្រសួងការពារជាតិស.រ.អា សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការបារម្ភថា ការវាយចោលអគារនោះ ប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងផែនការរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ឲ្យមានការដាក់សម្ភារៈយោធា និងក្រុមទាហានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម»។
លោក Paul Chambers ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃច័ន្ទនេះថា ការវាយកម្ទេចអគារយោធាដែលជាជំនួយរបស់អាមេរិកនេះ ទំនងជារដ្ឋាភិបាលលោក ហ៊ុន សែន ចង់ផ្តល់សញ្ញាទៅរដ្ឋាភិបាលទីក្រុងប៉េកាំងថា ខ្លួនគឺប្រាកដណាស់មិនឃ្លាតឆ្ងាយពីចិនទេ។
គ.ជ.ប.បានលើកឡើងថា ប្រជាពលរដ្ឋអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គឺកើតមុន ឬកើតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៣។
លោក សុវណ្ណ រិទ្ធី ដែលជាម្ចាស់សារព័ត៌មាន TVFB ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសនៅថ្ងៃច័ន្ទនេះ ឲ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ តែត្រូវព្យួរទោសដែលនៅសេសសល់។ នេះបើយោងតាមអ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញលោក គុជ គឹមឡុង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយបន្ថែមទៀតនៅក្នុងលិខិតនោះថា៖ «ខ្ញុំ និងភរិយាសូមជូនពរឲ្យលោកប្រធានាធិបតី និងភរិយា ឆាប់ជាសះស្បើយ និងមានសុខភាពល្អ»។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួន សង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចនឹងបានធូរស្រាលពីជំងឺកូវីដ១៩ ដែលនោះគឺការទុកចិត្តទៅលើពេទ្យ លើប្រព័ន្ធសុខាភិបាលអាមេរិក រួមទាំងការរកឃើញជំងឺក្នុងខ្លួនលោកប្រធានាធិបតីភ្លាមៗ។
ព័ត៌មានផ្សេងទៀត