ក្រសួងការពារជាតិស.រ.អា សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការបារម្ភថា ការវាយចោលអគារនោះ ប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងផែនការរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ឲ្យមានការដាក់សម្ភារៈយោធា និងក្រុមទាហានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម»។
លោក Paul Chambers ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃច័ន្ទនេះថា ការវាយកម្ទេចអគារយោធាដែលជាជំនួយរបស់អាមេរិកនេះ ទំនងជារដ្ឋាភិបាលលោក ហ៊ុន សែន ចង់ផ្តល់សញ្ញាទៅរដ្ឋាភិបាលទីក្រុងប៉េកាំងថា ខ្លួនគឺប្រាកដណាស់មិនឃ្លាតឆ្ងាយពីចិនទេ។
គ.ជ.ប.បានលើកឡើងថា ប្រជាពលរដ្ឋអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គឺកើតមុន ឬកើតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៣។
លោក សុវណ្ណ រិទ្ធី ដែលជាម្ចាស់សារព័ត៌មាន TVFB ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសនៅថ្ងៃច័ន្ទនេះ ឲ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ តែត្រូវព្យួរទោសដែលនៅសេសសល់។ នេះបើយោងតាមអ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញលោក គុជ គឹមឡុង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយបន្ថែមទៀតនៅក្នុងលិខិតនោះថា៖ «ខ្ញុំ និងភរិយាសូមជូនពរឲ្យលោកប្រធានាធិបតី និងភរិយា ឆាប់ជាសះស្បើយ និងមានសុខភាពល្អ»។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួន សង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចនឹងបានធូរស្រាលពីជំងឺកូវីដ១៩ ដែលនោះគឺការទុកចិត្តទៅលើពេទ្យ លើប្រព័ន្ធសុខាភិបាលអាមេរិក រួមទាំងការរកឃើញជំងឺក្នុងខ្លួនលោកប្រធានាធិបតីភ្លាមៗ។
លោក ឌីម៉ាញ បានរងការវាយដោយបុរសវ័យចំណាស់ជាង ៥០ ឆ្នាំម្នាក់ ពេលលោកប្រើទូរស័ព្ទដៃថតរូបបុរស ដែលគេមិនស្គាល់អត្តសញ្ញាណ ហើយស្ថិតនៅក្នុងក្រុមបាតុករគាំទ្រលោក ត្រាំ ពេលបុរសនោះកំពុងតតាំងសម្តីជាមួយស្ត្រីម្នាក់ទៀត ដែលគេសង្ស័យថា ក្រុមបាតុករគាំទ្រលោក Joe Biden។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភនូវការបង្រ្កាបនៅកម្ពុជា។ ប៉ុន្តែ អ្នកតំណាងប្រទេសចិនបានអំពាវនាវកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
អត្ថបទស្រាវជ្រាវមួយ រកឃើញថាពលករខ្មែរចំណាកស្រុកនៅប្រទេសថៃប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីមុនពេលដែលមានវិបត្តិកូវីដ១៩។ អ្នកជំនាញបារម្ភថា មកទល់ពេលនេះ ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច នឹងបន្តគំរាមកំហែងដល់គុណភាពជីវិតរបស់ពលករខ្មែរចំណាកស្រុកទាំងនោះ។
ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
មន្រ្តីរដ្ឋាភិបាលនៅថ្ងៃនេះ ថ្លែងការពារថា ការយកពន្ធលើចំណេញមូលធន ដូចជាផ្ទះសម្បែង ដីធ្លីនេះ ជាការចូលរួមចំណែកជួយដល់រដ្ឋក្នុងការប្រមូលពន្ធ។ អ្នកតាមដានមួយចំនួនលើកឡើងថា រដ្ឋាភិបាលគួរតែពន្យារពេលក្នុងការយកពន្ធនេះព្រោះប្រជាពលរដ្ឋកំពុងប៉ះពាល់ដោយជំងឺកូវីដ១៩។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដែលមានទំហំនាំចេញស្មើនឹង៤៥%នៃការនាំចេញក្នុងឆ្នាំ២០១៨។
ព័ត៌មានផ្សេងទៀត