អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការសម្រេចពន្យារពេលនេះ គឺដើម្បីទុក«ពេលវេលាគ្រប់គ្រាន់»ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងត្រៀមខ្លួនចាប់ផ្តើមបង់ពន្ធចាប់ពីដើមឆ្នាំ២០២២។
សកម្មជនបក្សប្រឆាំងទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ វ៉ាន់ សុផាត ជាអតីតប្រធានប្រតិបត្តិស្រុកក្រូចឆ្មាររបស់គណបក្សសង្គ្រោះជាតិ និងលោក ស៊ូ យាន ជាអនុប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ។
ការទាមទារនេះ ធ្វើឡើង បន្ទាប់ពីពួកគេ បានបង្ហាញខ្លួននៅក្នុងសវនាការតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្តាប់ការជំនុំជម្រះបណ្តឹងសារទុក្ខ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានចេញ«សាលដីកាចាត់របៀប» ឲ្យបន្តកិច្ចស៊ើបសួរ ដែលមិនកំណត់រយៈពេលជាក់លាក់។
របាយការណ៍ជាង២៨០ទំព័រ បានរៀបរាប់លម្អិតអំពីការពាក់ព័ន្ធរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន១២នាក់ ទៅនឹង«ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដ៏ធ្ងន់ធ្ងរ» ហើយពួកគេម្នាក់ៗ មាន«ទ្រព្យសម្បត្តិមហាសាលដែលមិនអាចពន្យល់បាន»។
លោក ប្រេដ អាដាមស៍ (Brad Adams) បានថ្លែងថា ក្រុមឧត្តមសេនីយ៍ទាំង ១២ នេះ គឺជាឆ្អឹងខ្នងនៃរបបនយោបាយផ្តាច់ការនិងបែបគាសង្កត់ ហើយមិនខ្លាចនឹងប្រព្រឹត្តអំពើអាក្រក់ ដោយសារតែការដំឡើងមុខតំណែងរបស់ពួកគេ និងទ្រព្យសម្បត្តិស្តុកស្តមរបស់ពួកគេដែលបានមកពីលោកហ៊ុន សែន ជាច្រើនឆ្នាំមកនេះ។
បុរសប៉ូឡូញម្នាក់វ័យ ៤៧ ឆ្នាំ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃពុធ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជាកើនដល់ ២៨៦ នាក់ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានដល់ក្រុមបាតុករ ដែលលោកអះអាងថា មានគម្រោងរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្រុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី ២៣ ខែតុលាខាងមុខ។
អ្នកស្លាប់សរុបដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជារហូតមកដល់ថ្ងៃពុធនេះ មានចំនួន ៣៤ នាក់ ហើយមនុស្សជាង ៤ សែននាក់ ផ្សេងទៀតទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់នេះ។
ខេត្តបន្ទាយមានជ័យ មានផ្ទៃដីស្រែលិចទឹកទំហំធំបំផុតបន្ទាប់ពីខេត្តបាត់ដំបងដោយមានផ្ទៃដីស្រែលិចទឹក ជិតប្រាំម៉ឺនហិកតា។ ហើយខេត្តនេះ មានចំនួនពលរដ្ឋបាត់បង់ជីវិតដោយសារទឹកជំនន់ចំនួន១៨នាក់ ច្រើនជាងគេបង្អស់ក្នុងចំណោមអ្នកបាត់បង់ជីវិត៣៤នាក់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ទី២១ ខែតុលា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ បញ្ចប់ជម្លោះជាមួយគ្នា ដែលនាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងដែរ។ នោះ គឺជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋសម្តេចឪព្រះបាទនរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម។
គណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ពួកគេនឹងចូលប្រទេសវិញ ហើយប្រាប់រដ្ឋាភិបាលកុំឲ្យរារាំងពួកគេឲ្យសោះ ក្នុងនោះមានការដកបម្រាមកំហិតក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកពួកគេចូលប្រទេសវិញ។
ព័ត៌មានផ្សេងទៀត