លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាដល់គ្រប់អាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់បច្ចុប្បន្ននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមានលើកដំបូងនៅតំបន់ជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដោយថ្លែងថា ថា កិច្ចខិតខំប្រឹងប្រែងស្រុះគ្នារបស់ក្រុមសង្គ្រោះ និងការចូលរួមពីធាតុផ្សេងៗនៃសង្គមក្នុងការជួយជនរងគ្រោះដោយទឹកលិចគឺ ជាចំណុចខ្លាំងនៃរដ្ឋាភិបាលរបស់លោក។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន ក្នុងការជួយស្រ្តីខ្មែរម្នាក់ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ហើយដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារ «មិនអាចរស់នៅចុះសម្រុង» ជាមួយស្វាមី។
ប្រទេសកម្ពុជា បានស្ថិតក្នុងចំណោមបណ្តាប្រទេសចំនួន៦៥នៅលើពិភពលោក ដែលបានបន្តបង្កើនការរឹតត្បិតសិទ្ធិសេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិត ដោយយកហេតុផលនៃការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ នេះបើយោងតាមរបាយការណ៍ចុងក្រោយថ្មីមួយរបស់អង្គការ Freedom House។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ប្រទេសកម្ពុជា ទទួលបានពិន្ទុ៤៣លើ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។
ក្រុមហ៊ុនស្ករសថៃ មិត្រផុល (Mitr PholGroup) បានថ្លែងការពារការដោះស្រាយទាក់ទងនឹងគម្រោងវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយនិយាយថា ខ្លួនបានលុបចោលគម្រោងនោះនិងបានប្រគល់ដីសម្បទានដល់រដ្ឋាភិបាលកម្ពុជាដោយស្ម័គ្រចិត្តវិញហើយតាំងពីឆ្នាំ២០១៤។
សេចក្តីព្រាងច្បាប់ ដែលត្រូវបានចាប់ផ្តើមតាក់តែងឡើងវិញ និងធ្លាប់ត្រូវបានប្រកាសជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ នោះ មានគោលបំណងគ្រប់គ្រងលំហអ៊ីនធឺណិត ដោយអនុញ្ញាតឲ្យនគរបាលយុតិ្តធម៌និងតុលាការអាចស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌតាមប្រព័ន្ធបច្ចេកវិទ្យា។
ភ្លៀងធ្លាក់បន្តបន្ទាប់គ្នាបណ្ដាលមកពីការបក់បោកមកឥតល្ហែនៃព្យុះត្រូពិក បាននាំឱ្យមានការជន់ជោរលិចលង់ផ្នែកផ្សេងៗនៃប្រទេសកម្ពុជា។
កម្ពស់ទឹកនៅទំនប់ទឹកពាមឃ្លៃនិងទ្វារទឹករលាំងជ្រៃ តាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ នៅថ្ងៃពុធនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ។
ព័ត៌មានផ្សេងទៀត