ការថ្កោលទោសនេះធ្វើឡើង ក្រោយពីក្រុមហ៊ុនស្ករសដែលធំជាងគេបង្អស់ក្នុងតំបន់អាស៊ីនេះ បានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់ប្រទេសថៃ ប្រចាំឆ្នាំ ២០២០ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ទឹកជំនន់បន្តគំរាមកំហែងបណ្ដាខេត្តរាជធានីចំនួន១៧នាដើមសប្ដាហ៍នេះ ដែលនៅក្នុងនោះចំណុចប្រឈមខ្លាំងគឺស្ទឹងព្រែកត្នោតក្បែររាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យរហូតមានការជន្លៀសអ្នកទោសចេញពីពន្ធនាគារ។ មន្ត្រីបានហៅជំនន់លើកនេះថាធំមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។
ការិយាល័យនេះនឹងត្រូវប្រើដើម្បីជួយដល់ប៉ូលិសកម្ពុជា ក្នុងកិច្ចប្រឹងប្រែងតាមចាប់ខ្លួនឧក្រិដ្ឋជនអាមេរិកដែលរត់គេចខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
សាលារាជធានីនៅទទូចឲ្យកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីចូលធ្វើការវិញ ដើម្បីការពារអត្ថប្រយោជន៍ដែលមានស្រាប់។ មេដឹកនាំសហជីព តំណាងកម្មករក្រុមហ៊ុនស៊ីនទ្រីនិយាយថា ការធ្វើកូដកម្មអាចបញ្ចប់នៅថ្ងៃស្អែក បើសិនដំណោះស្រាយត្រូវបាករកឃើញតាមរយៈការជជែកជាមួយសាលាក្រុង។
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនមិនត្រឹមតែសហការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចនោះទេ តែក៏មើលទៅលើបច្ចេកវិទ្យាដែរ។
ពលរដ្ឋខ្លះនិយាយថា ប្រព័ន្ធលូដែលមិនដំណើរការបានល្អ ជាហេតុនាំឲ្យមានការជន់លិច ខណៈពលរដ្ឋខ្លះទៀតរិះគន់ការលុបបឹងធំៗក្នុងទីក្រុងភ្នំពេញ ដែលអាចរំដោះទឹក ពេលមានគ្រោះអាសន្នភ្លៀងខ្លាំង។
នៅថ្ងៃច័ន្ទនេះ កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់ដែលកម្ពុជាមានជាមួយភាគីបរទេស។ រដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថា ប្រទេសចិននឹងបន្តជួយប្រទេសកម្ពុជា ហើយបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន១៤០លានដុល្លារ.
ជំនន់ទឹកភ្លៀងបានវាយលុកយ៉ាងខ្លាំងនៅបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើងប្រទេសនាចុងសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច១១នាក់ស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរងផលប៉ះពាល់។
លោករដ្ឋមន្ត្រីការបរទេសចិនគ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួនពីរថ្ងៃចាប់ផ្តើមពីចុងសប្តាហ៍នេះ។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ ចិននិងកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលអាចអនុញ្ញតឲ្យកម្ពុជានាំចេញផលិតផលនានាទៅចិន។
ជាផ្នែកមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពបន្ថែម ប្រទេសចិននិងកម្ពុជាព្រមព្រៀងគ្នាលើការធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ហើយកិច្ចព្រមព្រៀងមួយ នឹងត្រូវចុះហត្ថលេខាក្នុងពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ។
តុលាការខេត្តកោះកុងបានចោទប្រកាន់ប្រជាពលរដ្ឋ ១០ នាក់ ដែលមានជម្លោះដីធ្លីពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលពលរដ្ឋលើកឡើងថា ការចោទប្រកាន់នេះគឺដើម្បីបំបិទសំឡេង និងការតវ៉ារបស់ពួកគេ។
រដ្ឋាភិបាលបានលើកឡើងថាកាត់ឆ្វៀលដី ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ២០០២មក ធ្វើអនុបយោគដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនលោកឧកញ៉ាសេង ញ៉ក់ ជាប្រធានក្រុមហ៊ុនដឹ ព្រេមៀ លែន និងភរិយារបស់លោកគឺលោកស្រី លី អាផណ ដែលជាកូនស្រីរបស់លោកលី យ៉ុងផាត់។
ព័ត៌មានផ្សេងទៀត