អត្ថបទស្រាវជ្រាវមួយ រកឃើញថាពលករខ្មែរចំណាកស្រុកនៅប្រទេសថៃប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីមុនពេលដែលមានវិបត្តិកូវីដ១៩។ អ្នកជំនាញបារម្ភថា មកទល់ពេលនេះ ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច នឹងបន្តគំរាមកំហែងដល់គុណភាពជីវិតរបស់ពលករខ្មែរចំណាកស្រុកទាំងនោះ។
ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
មន្រ្តីរដ្ឋាភិបាលនៅថ្ងៃនេះ ថ្លែងការពារថា ការយកពន្ធលើចំណេញមូលធន ដូចជាផ្ទះសម្បែង ដីធ្លីនេះ ជាការចូលរួមចំណែកជួយដល់រដ្ឋក្នុងការប្រមូលពន្ធ។ អ្នកតាមដានមួយចំនួនលើកឡើងថា រដ្ឋាភិបាលគួរតែពន្យារពេលក្នុងការយកពន្ធនេះព្រោះប្រជាពលរដ្ឋកំពុងប៉ះពាល់ដោយជំងឺកូវីដ១៩។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដែលមានទំហំនាំចេញស្មើនឹង៤៥%នៃការនាំចេញក្នុងឆ្នាំ២០១៨។
លោក Nobuhiro Aizawa សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kyushu University ថា ទាំងជប៉ុនទាំងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្កើនការចូលប្រឡូកថែមទៀតដោយការជួយដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសក្រីក្រជាងគេក្នុងតំបន់ដូចជាឡាវនិងកម្ពុជា។
អ្នកភូមិដែលមានជម្លោះដីធ្លីច្រើនឆ្នាំមកហើយបានច្រានចោលការចោទប្រកាន់នេះ និងថាជាការបំបិទសំឡេងរបស់ពួកគេ។
អ្នកសារព័ត៌មានពីរនាក់ដែលតែងតែរាយការណ៍បទល្មើសព្រៃឈើតាមបណ្តាខេត្ត បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការវាយប្រហារលើពួកគេ ដែលពួកគេចាត់ទុកថា«ជាការប៉ុនប៉ងវាយសម្លាប់»។
អ្នកតំណាងឲ្យអង្គការចលនានិស្សិតខ្មែរនិងអង្គការនានានៅក្នុងសហរដ្ឋអាមេរិកបានដាក់ញត្តិ២កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញានេះ ។
សាលារាជធានីភ្នំពេញលើកឡើងថា ខ្លួនពុំមានសមត្ថកិច្ចគ្រប់គ្រាន់តាមផ្លូវច្បាប់ធ្វើអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកតាមការស្នើសុំពីតំណាងប្រជាពលរដ្ឋចំនួន១៤០នាក់ រស់នៅក្នុងទីក្រុងរណបនេះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃទី៣០ ខែកញ្ញា នឹងរាយការណ៍អំពីការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា ដែលពលរដ្ឋទាំងនោះបានសហការជាមួយអង្គការសហប្រជាជាតិនៅក្នុងវេទិកានានា ហើយត្រូវបានឃ្លាំមើលដោយនគរបាល និងអាជ្ញាធរមូលដ្ឋាន។
នៅក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ២០២០ អង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងឲ្យគោរពតាមស្តង់ដារអន្តរជាតិ។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែករបស់សហភាពអឺរ៉ុបត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រាប់មេដឹកនាំពិភពលោកថា ជាការសម្រេចចិត្តបែបលម្អៀង និងអយុត្តិធម៌។ លោក ហ៊ុន សែន បន្តថានេះជាការសម្រេចចិត្តច្រំដែលនៃប្រវត្តិសាស្រ្ត។
ព័ត៌មានផ្សេងទៀត