លោក ហ៊ុន សែន បានផ្តើមពិភាក្សាអំពីប្រព័ន្ធឋានៈអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប EBA ជាមួយសមភាគីរបស់លោកនៅហុងគ្រី គ្រាដែលលោកបំពេញទស្សនកិច្ចនៅអឺរ៉ុបខាងកើត។ តែសង្គមស៊ីវិល យល់ថាប្រទេសអឺរ៉ុបខាងកើតមិនសូវមានឥទ្ធិពលក្នុងការសម្រេចលើ EBA សម្រាប់កម្ពុជាទេ។