អង្គការតម្លាភាពអន្តរជាតិ Transparency International បានចាត់ថ្នាក់ប្រទេសកម្ពុជាលេខ១៦១ ក្នុងចំណោម១៨០ប្រទេសក្នុងឆ្នាំ២០១៨ ដែលដូចគ្នានឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងការបរទេសនៅថ្ងៃអង្គារនេះ បានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ឲ្យអនុវត្តសកម្មភាពរបស់ខ្លួនស្របតាមក្របខណ្ឌច្បាប់ ហើយជៀសវាងដាច់ខាតនូវសកម្មភាពផ្សេងៗដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់និងភេរវកម្ម។
ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមានជីវភាពក្រីក្របានធ្វើដំណើរមកទទួលប្រាក់អំណោយ ក្នុងកញ្ចប់ក្រហមដោយសេចក្តីត្រេកអរ ហើយម្នាក់ៗទទួលបានពីរម៉ឺនរៀល។
កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានមកឈរចាំនៅខាងមុខគេហដ្ឋានរបស់លោកឧកញ៉ាសុខ គង់ ដែលស្និតស្នាលជាមួយនឹងរដ្ឋាភិបាល ដើម្បីទទួលអាំងប៉ាវខណដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខិតចូលមកដល់។
នៅថ្ងៃចន្ទនេះ អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិចិនចំនួន៦៩នាក់ទៀត ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសករណីឆបោក គំរាមកំហែងនិងជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត (VOIP) ឱ្យចេញពីកម្ពុជា។
របាយការណ៍មួយចុះផ្សាយជាផ្លូវការដោយអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីព្រឹកថ្ងៃចន្ទនេះបង្ហាញថា កង្វះខាតធនធាននិងការអប់រំមានកម្រិតនៅតែជាឧបសគ្គរារាំងកិច្ចប្រឹងប្រែងក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចនៅសប្តាហ៍នេះលុបចោលគម្រោងការកសាងផ្លូវដែកតម្លៃរាប់សិបពាន់លានដុល្លារដោយហេតុថា គម្រោងដែលផ្តល់លុយដោយចិននេះថ្លៃពេក។ ក៏ប៉ុន្តែ កម្ពុជានៅបន្តជឿជាក់លើការរកស៊ីជាមួយចិនដដែល ពីព្រោះគម្រោងរបស់ចិននឹងអាចជួយលើកស្ទួយកំណើនសេដ្ឋកិច្ចបន្តទៀត។
បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជាលោក ហ៊ុន សែន គេឃើញក្រុមមេទាហានចេញមកតំណាងកងទ័ពដើម្បីប្រកាសការពាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងប្រកាសបង្ក្រាបក្រុមប្រឆាំងដែលរដ្ឋាភិបាលហៅថាជាក្រុមមានបំណងផ្តួលរំលំរដ្ឋាភិបាល។
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
ក្នុងសុន្ទរកថានៅពិធីរំឭកខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក លោក ហ៊ុន សែនបាននិយាយថា លោកបញ្ចេញអាថ៌កំបាំងមួយដែលថា ត្រូវចាប់ខ្លួនដោយក្រុមដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត វៀបចំដោយអ.ស.ប.អ៊ុនតាក់កាលពីឆ្នាំ១៩៩៣។
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តែងសុទិដ្ឋិនិយមថាសេចក្តីស្នើច្បាប់ដែលទើបបានស្នើឡើងជាថ្មីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវអនុម័តនិងប្រកាសឱ្យក្លាយជាច្បាប់បាននៅក្នុងនីតិកាលនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available