ការប្រកាសព្រមព្រៀងនេះ កើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយថា កម្ពុជាកំពុងបើកឲ្យមានការដាក់មូលដ្ឋានកងទ័ពជើងទឹកចិន ខណៈមានក្រុមហ៊ុនចិនមួយបានកំពុងសាងសង់កំពង់ទឹកជ្រៅធំមួយក្នុងខេត្តកោះកុង។
អ្នកវិភាគយល់ថា ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីថ្មីទេ ពោលវាគ្រាន់តែជាការត្រាប់តាមសារនយោបាយឪពុករបស់លោក និងក្រុមមន្ត្រីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការពន្យល់នេះរបស់ក្រសួងវប្បធម៌កើតមានក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះសារជាចម្ងល់ពាក់ព័ន្ធនឹងឈ្មោះល្ខោនខោលរបស់ខ្មែរ ដែលត្រូវបានបន្ថែមដោយវត្តស្វាយអណ្តែត ប៉ុន្តែល្ខោនរបស់ថៃ ប្រើត្រឹមល្ខោនខូន។
ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា លោកមាស មុតមិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក.ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ។
កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។
ជំងឺខូចតម្រងនោមរ៉ាំរ៉ៃចែកចេញជា៥ដំណាក់កាល គឺចាប់ពីដំណាក់ទី១ដែលជាដំណាក់កាលស្រាលបន្តបន្ទាប់រហូតដល់ដំណាក់កាលទី៥ជាដំណាក់កាលធ្ងន់ធ្ងរ។
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរ ដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គុនល្បុក្កតោនេះ ត្រូវបានយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។
ក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹងលោកសម រង្ស៊ី បានបង្ហាញការឯកភាពគ្នារៀបចំធ្វើសន្និសីទពិភពលោកមួយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។
អ្នកនាំចេញសម្លៀកបំពាក់ពីកម្ពុជាក៏បានបង្ហាញការបារម្ភរបស់ខ្លួនថា ការបាត់បង់ឋានៈអនុគ្រោះពន្ធនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។
អ្នកការពារសិទ្ធិកម្មករយល់ថា ការវិវត្តនេះ មានទំនាក់ទំនងជាមួយនឹងឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបានប្រកាសទុកពេលឲ្យកម្ពុជា១២ខែដើម្បីស្តារឡើងវិញនូវស្ថានភាពការគោរពសិទ្ធិមនុស្ស។
សេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់បានលើកឡើងផងដែរថា ឥណទានចំនួនប្រមាណ៣៤លានដុល្លារនោះសង្ឃឹមថានឹងរួមចំណែកជួយប្រទេសកម្ពុជាសម្រេចគោលដៅក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។
ព័ត៌មានផ្សេងទៀត
No media source currently available