ក្រោយពីគណបក្សប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់សភាពីគណបក្សសាធារណរដ្ឋវិញ ពលរដ្ឋខ្មែរអាមេរិកាំង ដែលជាអ្នកតស៊ូមតិ ថ្លែងថា ការប្រែប្រួលនយោបាយអាមេរិកក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិនេះ មិនប៉ះពាល់ដល់ សេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងប្រជាធិបតេយ្យកម្ពុជាទេ។