អស់រយៈពេលជិត៤០ឆ្នាំមកហើយ ស្វាមីភរិយាអាមេរិកាំងដែលមានដើមកំណើតខ្មែរមួយគូរ កំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលពួកគាត់ចាត់ទុកថា របាំប្រពៃណីខ្មែរនេះ ជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»នៃប្រទេសកំណើតរបស់ពួកគាត់។