ក្រោយពីមានការផ្សព្វផ្សាយលក់ផលិតផលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដោយមានប្រើប្រាស់រូបភាពសម្បតិ្តវប្បធម៌ជាតិកម្ពុជា នៅលើគេហទំព័ររបស់ក្រុមហ៊ុន Amazon រដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងខ្លាំង និងបានទាមទារឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនោះជាបន្ទាន់។