ព័ត៌មានពេលព្រឹក៖ ៣០ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើការខូចខាតប្រជាធិបតេយ្យកម្ពុជា។ រដ្ឋាភិបាលប្រកាសវិធានការបិទខ្ទប់ក្នុងខេត្តចំនួន៨ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី Delta។ រីឯព័ត៌មានអន្តរជាតិវិញមាន មូលហេតុដែលជំងឺកូវីដ១៩កើនឡើងនៅអាស៊ីនៅឆ្នាំនេះ បន្ទាប់ពីមានការកើនឡើងតិចតួចនៅឆ្នាំ២០២០៕