ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី៖ ១៣ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី៖ ១៣ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​រក​ឃើញ​ករណី​ភ្លើងឆេះ​ផ្ទះ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្លាប់​មនុស្ស​៥​នាក់ ជា​ឃាតកម្ម​សម្លាប់​ភរិយា​និង​កូន។ តុលាការ​សម្រេច​ឲ្យ​ពិធីការិនី​ទូរទស្សន៍ MyTV នៅ​ក្រៅ​ឃុំ ខណៈ​មាន​រឿង​ចម្រូង​ចម្រាស​«ស្នេហា»​ជាមួយ​ឧកញ៉ា​ម្នាក់។ មនុស្ស​៦​នាក់​ទៀត​ស្លាប់​ដោយ​កូវីដ១៩ ខណៈ​អ្នក​ឆ្លង​មាន​ដល់​ជាង​៤៣០​នាក់​ទៀត​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​អំពើ​ពុករលួយ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​លោក Biden ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​វិញ។ បំពង់​បង្ហូរ​ប្រេង​ដើរ​ឡើង​វិញ ស្រប​ពេល​ដែល​ពលរដ្ឋ​អាមេរិក​សម្រុក​ទិញ​ប្រេង​សាំង​ទុក។ ជំងឺ​កូវីដ១៩ រារំាង​ការ​ប្រារព្ធ​ពិធីបុណ្យ​ស្រាយ​បួស Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាម​ពីរ​ឆ្នាំ​ជាប់គ្នា។ ការ​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ចូល​ក្នុង​តំបន់​ Xinjiang មាន​កាន់តែ​ច្រើន​ឡើង​នៅ​អង្គការ​សហប្រជាជាតិ។ ឫសគល់​នៃ​ជម្លោះ​នៅ​តំបន់ Tigray ក្នុង​ប្រទេស​អេត្យូពី៕

All programs

កម្មវិធី​បន្ទាប់ ២០:៣០ - ២១:៣០ ១ hour

ព័ត៌មានពេលរាត្រី
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG