ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី៖ ១២ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី៖ ១២ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ហៅ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ថា​«មាន​គោល​បំណង​ឲ្យ​ពលរដ្ឋ​ទៅ​ដណ្តើម​វ៉ាក់សាំង»។ លោក ហ៊ុន សែន ស្នើ​អាមេរិក​លុប​ចោល​បំណុល ខណៈ​អ្នក​វិភាគ​ថា​ភាព​លម្អៀង​ទៅ​ចិន​នៅ​តែ​ជា​បញ្ហា។ ចិន​បដិសេធ​ក្ដី​សង្ស័យ​ថា​ខ្លួន​រាយ​«អន្ទាក់​បំណុល​»ដាក់​កម្ពុជា។ មនុស្ស​២៧៧​នាក់​រក​ឃើញ​ឆ្លង​កូវីដ​នៅ​កម្ពុជា ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣០​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ទៅ​លើ​សហគមន៍​នេសាទ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើងវិញ​អំពី​សម្ព័ន្ធភាព​ជាមួយ​អ៊ីស្រាអែល។ អ៊ីរ៉ង់​​បន្ទោស​អ៊ីស្រាអែល​រឿង​ឧបទ្ទវហេតុ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz និង​បាន​សន្យា​សងសឹក។ ក្រោយ​រង​ការ​រិះគន់ វិបសាយ VICE បាន​ដក​ចេញ​នូវ​រូបថត​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ដែល​ខ្លួន​កែ​បន្ថែម​ស្នាម​ញញឹម។ លោក Blinken រិះគន់​ចិន​ថា​បាន​ឆ្លើយតប​យឺតយ៉ាវ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩៕

All programs

កម្មវិធី​បន្ទាប់ 05:00 - 05:30 30 min

ព័ត៌មានពេលព្រឹក
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG