ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បញ្ហា​ចម្រូង​ចម្រាស​នៃ​ការ​ដុត​គោយន្ត​ដឹក​ឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ នាំឲ្យ​គ្រួសារ​ម្ចាស់​គោយន្ត​បារម្ភ​អំពី​ជីវភាព​ក្រីក្រ​បន្ថែម​ទៀត។ សកម្មជន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​បី​នាក់ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​សកម្មភាព​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ទំនាក់ទំនង​កម្ពុជា-អាមេរិក​ក្នុង​ស្ថានភាព​ប្រជាធិបតេយ្យ​បច្ចុប្បន្ន»។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អ្នក​ជំនួយ​ការ​កំពូល​ថា សេដ្ឋី​បណ្តាញ​ព័ត៌មាន​ក្រុង​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​លើស៥​លាន​ករណី។ រដ្ឋមន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​សរសើរ​វិធានការ​របស់​តៃវ៉ាន់​ចំពោះ​ជំងឺ​កូវីដ ១៩។ មហា​អំណាច​ពិភពលោក​ សន្យា​ផ្តល់​ប្រាក់​ជិត​៣រយ​លាន​ដុល្លារ​ដល់​ប្រទេស​លីបង់ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ។ បុគ្គលិក​ផ្តល់​ជំនួយ​បារាំង​៦នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស​៨នាក់​ដែល​ត្រូវ​សម្លាប់​ដោយ​ពួក​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Singh ថា ឥណ្ឌា​ត្រូវ​អនុវត្ត​ជំហាន​ចំនួន ៣ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ១៩៕

All programs

កម្មវិធី​បន្ទាប់ ២០:៣០ - ២១:៣០ ១ hour

ព័ត៌មានពេលរាត្រី
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG