ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចិននិងកម្ពុជាត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈកម្ពុជាសម្លឹងមើលសក្តានុពលនាំចេញផលិតផលកសិកម្ម។ សហរដ្ឋអាមេរិកគាំទ្រការផ្តល់កម្ចី ២៥០លានដុល្លាររបស់ធនាគារ ADB ដល់កម្ពុជាដើម្បីដោះស្រាយវិបត្តិកូវីដ ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា ការរាតត្បាតនៃជំងឺកូវីដ ១៩ គំរាមកំហែងដល់សន្តិភាពនិងការអភិវឌ្ឍន៍របស់ពិភពលោក។ ការឆ្លងជំងឺកូវីដ១៩ នៅជំរំជនភៀសខ្លួននៅស៊ីរី អាចសម្លាប់ជនភៀសខ្លួនជាច្រើននាក់។ ប៉ូលិសឥណ្ឌាបានបាញ់សម្លាប់ជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មមួយ។ ការស្ទង់មតិអំពីការបោះឆ្នោតប្រធានាធិបតីអាមេរិកបង្ហាញថា លោក Biden នាំមុខលោក Trump ខ្លាំង៕