ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ចាប់​អ្នកសារព័ត៌មាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ។ លោក រ៉ាត់ រត្នមុនី បង្ហាញ​ខ្លួន​នៅ​តុលាការ ខណៈ​គ្រួសារ​បន្ត​ការពារ​ភាពស្អាតស្អំ​របស់​លោក។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា បទសម្ភាសន៍ VOA អំពី​ឥទ្ធិពល​នៃ​ការ​អនុម័ត​ច្បាប់​សន្ដិសុខ​ជាតិ​ក្រុង​ហុងកុង។ ចិន​បង្ហាញ​ចំណុច​លម្អិត​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើប​អនុម័ត​សម្រាប់​ទីក្រុង​ហុងកុង ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ម្ដង​ទៀត​រវាង​លោក Trump និង​លោក Kim។ ទីភ្នាក់ងារ USAGM តែងតាំង​នាយក​ស្ដីទី​សម្រាប់​សំឡេង​សហរដ្ឋ​អាមេរិក VOA។ លោក Hicken Looper ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​ជាមួយ​លោក Cory Gardner ខាង​គណបក្ស​សាធារណរដ្ឋ។ អនុប្រធានាធិបតី​អាមេរិក​ថា ទោះ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង តែ​ករណី​ស្លាប់​មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Pompeo ជំរុញ​ឲ្យ​អ៊ីរ៉ង់​ទទួល​ខុស​ត្រូវ​តាម​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​លក់​អាវុធ។ លោក Lopez Obrador ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

All programs

កម្មវិធី​បន្ទាប់ 05:00 - 05:30 30 min

ព័ត៌មានពេលព្រឹក
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG