ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលព្រឹក
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ​សែន ជម្រះ​ការ​និយាយ​ស្មានៗ​ថា កូន​ប្រុស​របស់​លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​ខ្មែរ​បន្ត​ពី​លោក​។ របាយការណ៍៖ «ភាព​ជំពាក់​លើសលប់​ក្នុង​វិស័យ​កាត់ដេរ» នាំ​ឲ្យ​កម្មករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​ និង​ខ្ចី​គេ​បន្ថែម​ដើម្បី​សង​មីក្រូហិរញ្ញវត្ថុ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​បើក​ព្រំដែន​វិញ​សម្រាប់​ពលរដ្ឋ​ពី​ប្រទេស​១៤ តែ​ហាម​ទេសចរ​អាមេរិក។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ព្រមាន​ពលរដ្ឋ​កុំ​ឲ្យ​ធ្វេស​ប្រហែល​នឹង​ជំងឺ​កូវីដ១៩ ​ខណៈ​ក្រុង​ខ្លះ​បន្ត​ការ​បិទ​សកម្មភាព។ សេតវិមាន​ការពារ​រឿង​ដែល​លោក​ត្រាំ​មិន​ត្រូវ​បាន​ជូន​ដំណឹង​អំពី​​រុស្ស៊ី​ឲ្យ​រង្វាន់​ដល់​អ្នក​សម្លាប់​ទាហាន​អាមេរិក។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​និង​មេដឹកនាំ​តាលីបង់​ពិនិត្យ​ឡើង​វិញ​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន។ អ៊ីរ៉ង់​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​កាសែត​ដែល​បាន​ជួយ​ជំរុញ​បាតុកម្ម​ទូទាំង​ប្រទេស។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអាស៊ី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ស្វែងរក​យុត្តិធម៌​ពូជសាសន៍៕

All programs

កម្មវិធី​បន្ទាប់ 05:00 - 05:30 30 min

ព័ត៌មានពេលព្រឹក
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG