ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​បញ្ហា ពុំ​មាន​ការពិភាក្សា និង​ផ្តល់​សំណង​ត្រឹមត្រូវ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ រីឯ​អភិបាល​ស្រុក​មួយ​រូប​បាត់បង់​តំណែង​ក្នុង​រឿង​ដី​ធ្លី។ គណនី​ហ្វេសប៊ុក​ ២ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ លួន សុវ៉ាត ​លែង​ដំណើរ​ការ។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ និង​វិធាន​ការ​ទប់ស្កាត់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​បិទ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ឡើង​វិញ ដោយសារ​​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​រហូត​ដល់​ជាង ១០ លាន​ករណី។ ប្រទេស​អ៊ីរ៉ង់​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ ពេល​ជួបជុំ​គ្នា​ក្នុង​ទីធ្លា​ឯកជន​។ លោក Donald Trump ថា លោក​មិន​ដឹង​អំពី​សេចក្ដី​រាយការណ៍​ដែល​ថា ​រុស្ស៊ី​ផ្ដល់​រង្វាន់​ដល់​ក្រុម​តាលីបង់​ឲ្យ​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន។ អ្នកជំនាញ​អាមេរិក​ថា អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ជម្រើស​នៃ​ប្រទេស​ជួញដូរ​អាវុធ​សម្រាប់​ពួក​ភេរវជន បើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ផុត​កំណត់៕

All programs

កម្មវិធី​បន្ទាប់ 05:00 - 05:30 30 min

ព័ត៌មានពេលព្រឹក
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG