ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:48 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋអាមេរិក និង​តំបន់អាស៊ី​មាន​ដូច​តទៅ៖ ក្រសួង​មហាផ្ទៃ​កម្ពុជា ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ជាង ១០០នាក់ បាន​វិល​ត្រឡប់​ពី​ប្រទេសចិន​មក​កម្ពុជា ហើយ​បាន​រាយការណ៍​ថា​ ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ពលករ​ចំណាក​ស្រុក​កម្ពុជា ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ ខណៈ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩។ នៅ​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែ​ស្តី​អំពី​ពលករ​ចំណាកស្រុក​ សកម្មជន​ថា ពលករ​ចំណាកស្រុក​នៅ​កូរ៉េខាងត្បូង​រង​ប៉ះពាល់​តិចតួច​ពី​ជំងឺកូវីដ១៩។ សភា​អាមេរិក​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ចិន ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គរ​ក្នុង​ប្រទេស​ចិន។ ដោយ​ឡែក រដ្ឋសភា​ចិន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​ក្នុង​ទីក្រុង​ហុងកុង ស្របពេល​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់នេះ​កំពុង​កើន​ឡើង។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត​មាន​ដូចជា៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​ កើន​ជាង ១សែន​នាក់។ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ឲ្យដឹង​ថា វិបត្តិ​សុខភាព​កូវីដ១៩ បណ្តាល​ឲ្យ​មនុស្ស​ ២៦៥​លាននាក់ ប្រឈម​ការ​ខ្វះខាត​ម្ហូប​អាហារ​នៅ​ឆ្នាំ​២០២០​នេះ។ អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​វិបត្តិ​អត់​ឃ្លាន​នៅ​តំបន់​អាមេរិក​ឡាទីន​ដោយ​មនុស្ស​យ៉ាងតិច ១៤លាន​នាក់​នឹង​រង​គ្រោះ​អត់​ឃ្លាន ក្នុង​គ្រា​វិបត្តិ​សុខភាព​កូវីដ១៩។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ទីភ្នាក់ងារ NASA របស់​សហរដ្ឋ​អាមេរិក បាន​ពន្យារ​ពេល​បង្ហោះ​យានអវកាស​រ៉ុកកែត​ SpaceX ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ដោយសារ​មាន​សញ្ញា​គ្រោះថ្នាក់​នៃ​ផ្លេក​បន្ទោរ​នៅ​រដ្ឋ Florida៕

All programs

កម្មវិធី​បន្ទាប់ ២០:៣០ - ២១:៣០ ១ hour

ព័ត៌មានពេលរាត្រី
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG