ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលព្រឹក
សូម​រង់ចាំ

No media source currently available

0:00 0:29:50 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​ អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ជិត​ផុត​កាល​កំណត់ អាច​នឹង​ត្រូវ​ពិចារណា​ដោះ​លែង ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច។ សមត្ថកិច្ច​ចាប់​​ខ្លួន​មនុស្ស​២៧​នាក់​នៅ​កន្លែង​ជល់មាន់​និង​លេង​អាប៉ោង​ តែ​​ដោះ​លែងវិញ​ក្រោយ​ពី​«ធ្វើការ​អប់រំ ​និង​ធ្វើ​កិច្ច​សន្យា»។ កម្ពុជា​លុប​ចោល​ការ​តម្រូវ​ឲ្យ​មាន​​វិញ្ញា​បន​បត្រ​បញ្ជាក់ថា​​គ្មាន​ជំងឺ​កូវីដ​១៩​ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស។ តុលាការ​កំពូល​សម្រេច​បន្ដ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ គឺ​លោក យាង សុធារិន្ទ និង​លោក​ អ៊ួន ឈិន​។ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ សហរដ្ឋអាមេរិក​ថា ក្រុងហុងកុង​លែង​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ទៀត​ហើយ ហើយ​​សហរដ្ឋ​អាមេរិក​អាច​​ដក​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ពិសេស​ដែល​ខ្លួន​ផ្តល់​ឲ្យ​ក្រុង​នេះ​កន្លង​មក។ កូរ៉េ​ខាង​ត្បូង​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩​​ថ្មី ​ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ដែល​ករណី​ថ្មី​ទាំង​អស់​៤០ ជាប់​ទាក់ទង​ទៅ​នឹង​ការ​​​ឆ្លង​នៅ​ក្នុង​ក្លឹបកម្សាន្ត​​​ពេល​រាត្រី​​មួយ​ក្នុង​ទី​ក្រុង​សេអ៊ូល។ ឥណ្ឌា​ប្រកាស​កញ្ចប់​ថវិកា​ចំនួន​ ២៦៥​ ពាន់​ លាន ​ដុល្លារ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។ ការ​ស្ទង់​មតិ​​មួយ​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិក​ពាក់​កណ្តាល​​ចង់​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ការ​ស្ទង់​មតិ​​​មួយ​ទៀត​បង្ហាញ​ថា ពលរដ្ឋ​ប្រេស៊ីល​៦០%​គាំទ្រ​ឲ្យ​មាន​វិធានការ​រឹតត្បិត​​ខ្លាំង​ជាង​មុន​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩៕

All programs

កម្មវិធី​បន្ទាប់ ២០:៣០ - ២១:៣០ ១ hour

ព័ត៌មានពេលរាត្រី
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG