សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន១១លានដុល្លារដល់កម្ពុជាក្នុងពេលដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសនាំមុខពិភពលោកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញជាមួយនឹងទឹកប្រាក់៩០០លានដុល្លារចាប់តាំងពីមានការផ្ទុះជំងឺនេះ។
អាជ្ញាធរបានបង្កើនសន្តិសុខនិងកម្លាំងប្រដាប់អាវុធនៅតាមជាយដែនដែលជាខេត្តជាប់ព្រំដែនថៃ ជាពិសេសដូចជាច្រកបោយប៉ែត និង បណ្តាខេត្តមួយចំនួន ស្របពេលមានការរៀបចំពិធីបុណ្យអំទូក និងអកអំបុកទូទាំងប្រទេសនោះ។
សារាចរណែនាំមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ ចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬ ប្រព័ន្ធអ៊ីនធឺណិត។
លោក អៀ សុផល ថ្លែងថា៖ «ខ្ញុំគិតថាលោករដ្ឋមន្ត្រីការបរទេសជឿថាការបដិសេធរបស់រដ្ឋាភិបាលកម្ពុជា គឺជា រឿងច្បាស់លាស់ តែបានចាប់ឲ្យអាជ្ញាធរកម្ពុជាប្តូរផ្តាច់ចំពោះការបដិសេធរបស់គេ ដោយត្រង់ៗ»។
ក្រសួងការបរទេសកម្ពុជា បានព្រមានជាមុនពីភាពខុសច្បាប់ការទូតអន្តរ ជាតិនិងអធិបតេយ្យភាពកម្ពុជា នៅពេលលោក សម រង្ស៉ី ប្រកាសពីការប៉ុនប៉ងចូលមកកាន់ប្រទេសវិញជាមួយនឹងសមាជិកសភាអឺរ៉ុប
កម្មវិធីបុណ្យនេះ មានព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយជាង១៤០ វត្ត មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសកម្ពុជា ដែនដីកម្ពុជាក្រោម ហើយនឹងប្រទេសកាណាដា។
ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងស.រ.អា បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាម នៅរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុក ថាការគំរាមរបស់លោកសម រង្ស៉ី គឺជារឿងយកពលរដ្ឋកម្ពុជាមកដាក់សម្ពាធលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចរចាដែលជារឿងមិនចាប់អារម្មណ៍នោះទេ។
លោក សម រង្ស៊ី សហស្ថាបនិកនៃក្រុមជំទាស់បានវាយប្រហារគណបក្សគ្រប់គ្រងប្រទេស ដែលបន្ទន់ឥរិយាបថផ្នែកនយោបាយបន្តិចនេះ នៅពេលមានការទាមទារពីអន្តរជាតិឲ្យមានការស្តារស្ថានការណ៍នយោបាយឡើងវិញ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជា ក៏គ្រោងថ្លែងសុន្ទរកថាមួយនៅថ្ងៃនេះ ទៅកាន់វេទិការបស់អ.សប.ដែរ។
សវនាការសំណុំរឿង ០០២ វគ្គ២ លើសំណុំរឿង បន្ថែម ០០២ វគ្គ១ ដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរបានជាប់ទោសមួយជីវិត រួចជាស្រេចហើយនោះ បានបញ្ចប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ចុះបញ្ចូលអន្តរជាតិឲ្យមានការទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ដែលមានការរិះគន់ខ្លាំងពីស.រ.អានិង សហភាពអឺរ៉ុប ប្រទេសលោកខាងលិចជាច្រើននោះ។
ទោះជាយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការអបអរ សារទរចំពោះការប្រកាសលទ្ធផលបឋមដំបូង ដែលពលរដ្ឋមានការចេញទៅបោះ ឆ្នោតចំនួន៨២.៨៩ភាគរយ ដែលជាការបង្ហាញពីជម្រើសនិងឆន្ទៈរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត