អង្គការ Amnesty International ដែលបានហៅយុវជនទាំងពីរនាក់ថាជាអ្នកទោសមនសិការ បានអំពាវនាវឱ្យអាជ្ញាធរខ្មែរ ដោះលែងអ្នកទាំងពីរជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
លោក សរ ជេដ្ឋា ជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋមីនីសូតា។ លោកថា ប្រធានាធិបតីដែលទទួលបានសន្លឹកឆ្នោតត្រូវបានទស្សនៈប្រហាក់ប្រហែលនឹងប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យខ្លួន។
លោក ស៊្រុន តាំងហ៊ោង ជាអ្នកជំនួញចូលនិវត្តន៍ក្នុងសង្កាត់ Bloomington រដ្ឋមីនីសូតា ប្រាប់ VOA អំពីគនិតរបស់លោកអំពីប្រធានាធិបតី ដូណាល់ ត្រាំ មុខការបោះឆ្នោតជាតិអាមេរិកឆ្នាំ២០២០។
កម្មវិធីបុណ្យនេះ មានព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយជាង១៤០ វត្ត មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសកម្ពុជា ដែនដីកម្ពុជាក្រោម ហើយនឹងប្រទេសកាណាដា។
ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងស.រ.អា បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាម នៅរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា។
លោក ព្រហ្ម វណ្ណៈអាណន្ត និងអ្នកស្រី Jocelyn Pederick សហនិពន្ធសៀវភៅដែលមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការលើមហាសមុទ្រដ៏ធំល្វឹងល្វើយ» បានលាតត្រដាងអំពើទាសភាពសម័យទំនើបដ៏សាហាវឃោរឃៅតាមរយៈសៀវភៅគំនូរមួយក្បាលរបស់លោកនិងអ្នកស្រី។
អស់រយៈពេលជិត៤០ឆ្នាំមកហើយ ស្វាមីភរិយាអាមេរិកាំងដែលមានដើមកំណើតខ្មែរមួយគូរ កំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលពួកគាត់ចាត់ទុកថា របាំប្រពៃណីខ្មែរនេះ ជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»នៃប្រទេសកំណើតរបស់ពួកគាត់។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USAនេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហោះសារមួយតាមបណ្ដាញFacebookរបស់លោកដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នា។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រីថា «ការចោទប្រកាន់ពីបទចារកម្ម ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គឺជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធ្វើឲ្យអ្នកកាសែតផ្សេងទៀតខ្លាចរអារ មិនហ៊ានបំពេញកិច្ចការរបស់ខ្លួន»។
ក្រោយពីការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លះ បានចាប់ផ្តើមចាប់តាំងពីដើមខែសីហាមក អ្នកជំនាញច្បាប់និយាយាថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកគំរូតាមរបបដឹកនាំបែបផ្តាច់ការនានានៅលើពិភពលលោក ដោយយកច្បាប់ធ្វើជាលេស។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមរបៀបមួយ «ដែលមិនស្របនឹងដំណើរការនិងគោលការណ៍ប្រជាធិបតេយ្យ»នោះទេ។
របាយការណ៍ថ្មីមួយរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានទទូចដល់អាជ្ញាធរកម្ពុជា ឲ្យដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតចំនួន៥នាក់ រួមទាំងអ្នកថតភាពយន្តឯកសារម្នាក់ផង។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន អាសនៈសភាចំនួន៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សផ្សេងទៀត ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ៕
ព័ត៌មានផ្សេងទៀត