អ្នកដឹកនាំគោលនយោបាយនិងអ្នកស្ថិតក្នុងជួរធ្វើការសម្រេចចិត្ត ត្រូវប្រយ័ត្នជាប់ជាប្រចាំ និងឃ្លាំមើលឱ្យដិតដល់ស្ថានការណ៍កលិយុគសេដ្ឋកិច្ចនៅស្រីលង្កានិងឡាវ ដើម្បីធានាថាស្ថានភាពដូចគ្នាមិនកើតឡើងនៅកម្ពុជា។
ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីរាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ បានលើកឡើងថា នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ភាគីពាក់ព័ន្ធនានា គួររួមសំឡេងគ្នា។
ក្រោយពីលោកប្រធានាធិបតី Joe Biden បានទទួលស្វាគមន៍ក្រុមមេដឹកនាំតំបន់អាស៊ីអគ្នេយ៍មកកាន់សេតវិមានក្នុងជំនួបកំពូលពិសេសអាមេរិក-អាស៊ានកាលពីថ្ងៃទី ១២ និង ១៣ ខែឧសភា ក្រុមអ្នកវិភាគបានសម្ដែងមតិចម្រុះគ្នាអំពីលទ្ធផលជំនួបនេះ និងទិសដៅអនាគតនៃទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិកនិងសមាគមអាស៊ាន។
លោក ចូ បៃដិន បានដាក់ចេញនូវយុទ្ធសាស្ត្រចំគោលដៅនិងបានចាក់គ្រឹះវត្តមានអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ក្នុងសិក្ខាសាលាមួយនៅដើមសប្ដាហ៍នេះ ក្រុមអ្នកវិភាគនិងសិក្សាស្រាវជ្រាវបានលើកឡើងអំពីករណីកិច្ចដែលអាស៊ាននិងសហរដ្ឋអាមេរិក ត្រូវតែចាត់បញ្ចូលបញ្ហាទន្លេមេគង្គជារបៀបវារៈយុទ្ធសាស្ត្ររបស់ខ្លួន។
អស់រយៈពេល ១៥ ខែហើយដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចូលកាន់អំណាចនៅសេតវិមាន។ ក្នុងរយៈពេលដំបូងនៃរដ្ឋបាលដឹកនាំថ្មីរបស់អាមេរិកនេះ អ្នកតាមដាននៅមិនទាន់ឃើញសញ្ញានៃភាពរីកចម្រើនណាមួយជាដុំកំភួននៅឡើយ ក្នុងទំនាក់ទំនងរវាកម្ពុជានិងសហរដ្ឋអាមេរិកដែលតែងតែមានភាពល្អក់កករខាងគោលជំហរនយោបាយជាប្រចាំនោះ។