លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរខួប៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឡើងនៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក កាលពីថ្ងៃចន្ទ បានបង្ហាញក្តីព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋាននៅថ្ងៃណាមួយ។ ពួកគេបានស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ដល់ពួកគេ។ លោក ហាន ណូយ និងលោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕
បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់គណបក្សភ្លើងទៀននៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ហើយសហការជាមួយមន្រ្តីគណបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំឃុំ កាលពីកន្លងទៅ។
ថ្នាក់ដឹកនាំគណបក្សនេះ បានលើកឡើងអំពី «ជ័យជម្នះ» របស់ខ្លួន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ហើយប្រកាសថា គណបក្សនឹងព្យាយាមស្វែងរកការគំាទ្របន្ថែមទៀត ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានដោះលែងវិញពីបទ «ប្លន់» ក្នុងសំណុំរឿងប្រមាណ ២០ ឆ្នាំមុន។
ប្រជាជនប្រមាណជាង២០០គ្រួសារ ដែលរស់នៅខាងកើតបឹងតាមោក និងជាអ្នកអាស្រ័យផលនៅក្នុងបឹង កាលពីថ្ងៃទី២១ខែមិថុនា បានតវ៉ានៅទីតាំងផ្ទាល់ ខណៈគ្រឿងចក្រកំពុងចាក់បំពេញដីទៅលើកន្លែងចិញ្ចឹមត្រីរបស់ពួកគាត់។
គណបក្សភ្លើងទៀន នៅថ្ងៃពុធ បានបង្ហោះសារដោយបានការពារថាលោក ញឹម សារ៉ុម មិនមែនជា«ចោរប្លន់» ដូចការចោទប្រកាន់របស់តុលាការឡើយ ហើយជម្លោះដែលកើតចេញការជំពាក់លុយនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ នៅក្នុងឆ្នាំ២០១១។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាជំនួបនេះផ្តោតសំខាន់ទៅលើស្ថានការណ៍ ក៏ដូចជាបរិយាកាសនយោបាយជារួមនៅកម្ពុជា ប្រតិបត្តិការគណបក្សភ្លើងទៀនក្នុងរយៈពេល៦ខែ និងភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងពិធីប្រារព្ធខួបលើកទី៤៥ឆ្នាំនៃ«ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ» ចេញពី«របបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលធ្វើឡើងក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសកាលពីចុងឆ្នាំ២០២១ថាការបែកសម្ពន្ធភាពរវាងមេដឹកនាំបក្សជំទាស់ ជារឿងរបស់ពួកគេ ហើយបក្សកាន់អំណាចក៏មិនបានបំបែកពួកគេឡើយ។
ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សអះអាងថា ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀននេះ គឺខុសនីតីវិធីច្បាប់ និងមិនមានដីកាពីតុលាការឡើយ។
រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថាកម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថាជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា លទ្ធផលបឋមបានបង្ហាញថាគណបក្សកាន់អំណាចបានឈ្នះភ្លូកទឹកភ្លូកដី ខណៈបក្សភ្លើងទៀនដែលដឹកនាំដោយអតីតតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឈ្នះបានតែ៤ឃុំប៉ុណ្ណោះ។
លោក នួន អាត បង្ហាញការអស់ទឹកចិត្តរបស់លោកនឹងការធ្វើនយោបាយនាពេលនេះ ក្រោយគណបក្សភ្លើងទៀនរបស់លោកមិនបានឈ្នះតំណែងមេឃុំពាមឧកញ៉ាអុងក្នុងស្រុកល្វាឯម ខេត្តកណ្តាល កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ បាននាំឲ្យសកម្មជនថ្នាក់ក្រោមរបស់គណបក្សភ្លើងទៀនសោកស្តាយ ដោយសារពួកគេរំពឹងថានឹងឈ្នះការបោះឆ្នោត ដូចដែលអតីតគណបក្សសង្រ្គោះជាតិបានឈ្នះកាលពីការបោះឆ្នោតឆ្នាំ ២០១៧។
អ្នកយកព័ត៌មានរបស់វីអូអេបានតាមដានការបោះឆ្នោតនៅសង្កាត់ចំនួនបីក្នុងរាជធានីភ្នំពេញ គឺសង្កាត់បឹងព្រលឹតក្នុងខណ្ឌ ៧ មករា សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារកណ្តាលទី២ ក្នុងខណ្ឌដូនពេញ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
ព័ត៌មានផ្សេងទៀត