ក្រុមប្រជាសហគមន៍ជនជាតិដើមភាគតិចទាំងនោះ លើកឡើងថា ផ្ទៃដីសរុបជាង៤ម៉ឺនហិកតានៅក្នុងឃុំប្រមេ និងឃុំជាច្រើនទៀត ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុកឆែបនៃខេត្តព្រះវិហារ ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥នៃក្រុមហ៊ុនចិនមួយឈ្មោះ ហេង ហ្វូ ដើម្បីដាំដំណាំអំពៅ។
សេចក្ដីថ្លែងការណ៍៧ចំណុចរបស់ក្រសួងការបរទេសកម្ពុជាលើកឡើងថា ច្បាប់ដែលបានធ្វើវិសោធនកម្មហើយនេះ មិនបានគំរាមកំហែងដល់ប្រព័ន្ធនយោបាយពហុបក្សដែលត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបី។
«អ្នកនយោបាយ គួរតែមានចិត្តសឿង ក្នុងការប្រកួតប្រជែងដោយយុត្តិធម៌តែម្តង។ មានន័យថា ឈ្នះដោយកិត្តិយស បើចាញ់ ក៏ចាញ់ដោយកិត្តិយស ដូចទឹកចិត្តកីឡាករ គឺប្រកួតបែបហ្នឹង ឲ្យអ្នកទស្សនាក៏ល្អមើល ហើយឲ្យអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសពីគ្រប់ភាគី ពេញចិត្តនឹងមើលតែម្តង»។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោកបណ្ឌិត មាស នី ដែលធ្លាប់ធ្វើការវិភាគជាមួយលោកបណ្ឌិត កែម ឡី។
មាត្រាទី១៥នៃច្បាប់ស្ដីពីគណបក្សនយោបាយបច្ចុប្បន្នកំណត់ថា បព្វជិត មន្ត្រីតុលាការនិងកងកម្លាំងជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពនយោបាយគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
លោក ប៉ា ងួនទៀង ថ្លែងបន្តថា ទោះបីជាការស្លាប់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជាក៏ដោយ ក៏លោកជឿថា មនសិការប្រជាពលរដ្ឋខ្មែរ ដែលចង់បានសង្គមមួយស្អាតស្អំ នឹងបន្តបេសកកម្មរបស់លោក កែម ឡី ជាបន្តទៀត។
សេចក្ដីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះផងដែរ។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រងការចោទប្រកាន់ជាថ្មីទៀត ដោយលើកនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិយម និងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ ដែលលើកមុនគឺពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញប្រាក់ជំនួយបរទេសរាប់សិបម៉ឺនដុល្លារអាមេរិក។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជាថា ទង្វើដែលគេតែងហៅថាគ្រួសារនិយមនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីនិងបុគ្គលិកផ្សេងទៀតក្នុងស្ថាប័ន ដែលធ្វើការដោយផ្អែកលើសមត្ថភាពពិតប្រាកដ ជាជាងលើសែស្រឡាយឬញាតិបក្សរបស់ខ្លួន។
លោក កែ សំអឿន លើកឡើងថា រដ្ឋាភិបាល ចាំបាច់ត្រូវសិក្សាពីលទ្ធភាពយកទឹកក្រោមដីមកប្រើប្រាស់ឬយកទឹកពីទន្លេ ដើម្បីបញ្ចៀសបញ្ហាកង្វះទឹកនេះ នៅពេលអនាគតដ៏វែងឆ្ងាយទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវ័យជាង៦០ឆ្នាំបា្លយ បានដឹកនាំប្រទេសកម្ពុជាអស់ជាង៣០ឆ្នាំមកហើយ ហើយមន្ត្រីរដ្ឋាភិបាលភាគច្រើនរបស់លោក ត្រូវគេជឿថា សុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហមនិងអតីតយុទ្ធជន ដែលបានឆ្លងកាត់សម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង៥ទសវត្សចុងក្រោយនេះ។
ពលរដ្ឋខ្មែរមួយក្រុមនៅក្នុងសហរដ្ឋអាមេរិក អះអាងថា ពួកគេនឹងធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែននៅក្នុងទឹកដីអាមេរិក ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ខ្លួនមិនពាក់ព័ន្ធនឹងគម្រោងតវ៉ារបស់ក្រុមខ្មែរអាមេរិកាំងនេះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) នឹងជួបជាមួយមន្ត្រីគណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិលផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
អង្គការ Human Rights Watch បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើឲ្យប្រាកដថា សិក្ខាសាលាថា្លក់ជាតិមួយមានតម្លាភាពនិងមានការចូលរួមពីភាគីនានា។
លោក យឹម ទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមមានអំពើប្រល័យពូជសាសន៍ខ្មែរក្រោមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលរួមទាំងការធ្វើទុក្ខម្នេញលើខ្មែរក្រោមនិងជនជាតិវៀតណាម។
លោក នេត្រ ភក្ត្រា ថានៅដំណាក់កាលនេះ គេត្រូវស៊ើបអង្កេតដើម្បីស្វែងរកភស្តុតាងឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅដល់ការចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន។
លោកសឿង សារ៉ាត់ក្នុងចំណោមអ្នកភូមិជនជាតិដើមភាគតិចមួយចំនួនទៀតដែលក្រាញននៀល មិនព្រមចាកចេញពីដីចម្ការរបស់ខ្លួន។
គេរំពឹងថា យុវជនជាង១លាននាក់នឹងក្លាយជាអ្នកបោះឆ្នោតលើកទី១ នៅឆ្នាំ២០១៧និង២០១៨។
ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ៥ម៉ឺននាក់បានទទួលសេវាព្យាបាល។
ព័ត៌មានផ្សេងទៀត