ក្រុមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏នៅតែសម្តែងការព្រួយបារម្ភអំពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលលើដំណើរការកាត់ទោសពួកគេផងដែរ។
នៅថ្ងៃអង្គារនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានដាក់ជនជាប់សង្ស័យចំនួនពីរនាក់ដែលជាអតីតមេទ័ពកំពូលខ្មែរក្រហមនិងអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿង០០៣និង០០៤ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដោយកំបាំងមុខ
ជនជាតិចារ៉ាយវៀតណាមទាំង១៣នាក់បានចូលមកប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៤កន្លងទៅនេះ។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នៅថ្ងៃអង្គារនេះ បានគំរាមឆ្លើយតបដោយប្រើកាំភ្លើងធុនធ្ងន់ ប្រសិនបើមានចេតនាណាមួយយកតំបន់អារ៉ែងធ្វើជាតំបន់អបគមន៍។
សកម្មជនការពារបរិដ្ឋានតំបន់អារ៉ែង លោក Alex Gonzalez Davidson បានសម្រេចចិត្តជាចុងក្រោយមិនចាកចេញពីប្រទេសកម្ពុជាតាមសំណើរបស់ក្រសួងមហាផ្ទៃនោះទេនៅថ្ងៃសុក្រនេះ
ក្រសួងមហាផ្ទៃបានស្នើឲ្យលោកចាកចេញពីប្រទេសកម្ពុជាមួយរយៈសិនទើបអាចទទួលទិដ្ឋាការថ្មីបាន។
ប្រធានអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោកAlex Gonzalez Davidson អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសកម្ពុជាដោយសារការដឹកនាំការប្រឆាំងតវ៉ានឹងការសាងសង់ទំនប់វារីអគិ្គសនីរបស់ក្រុមហ៊ុនចិនមួយនៅតំបន់អារ៉ែង ខេត្តកោះកុង។
លោកងួន កឿន ស្នងការនគរបាលខេត្តរតនគិរីមិនធ្វើអត្ថាធិប្បាយណាមួយនោះទេដោយលោកថ្លែងថាកំពុងជាប់ប្រជុំ។
អ្នកជំនាញអាមេរិកក្នុងសំណុំរឿងខ្មែរក្រហមបាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រប្រទេសចិនដើម្បីឲ្យរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមបន្តជីវិតនៅអង្គការសហប្រជាជាតិបាន។
លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនទំនងជាបានបោះជំហានទៅមុខមួយទៀតដើម្បីរៀបចំឲ្យកូនរបស់លោក បានឡើងស្នងតំណែងរបស់លោកនៅពេលអនាគត។
លោកហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភាដែរនោះ បានទទូចឲ្យមានការវាយតម្លៃឲ្យប្រាកដប្រជាលើនិន្នាការស្រុតចុះនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបានព្រមានថា វិនិយោគិនបរទេសនឹងមិនបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជានោះទេ ប្រសិនបើប្រព័ន្ធគតិយុត្តនៅក្នុងប្រទេសនេះមិនអាចគួរឲ្យទុកចិត្តបាននោះ។
នៅក្នុងរបាយការណ៍អង្កេតដំណើរការរដ្ឋសភាដែលចេញផ្សាយជាសាធារណៈដោយអង្គការខុមហ្វ្រែលនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋសភាមិនបានជួយដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ការបាញ់សម្លាប់ប្រជាពលរដ្ឋនៅលើផ្លូវវ៉េងស្រេង និងការរំលោភសិទ្ធិមនុស្សនោះទេ។
ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបបានចាប់ផ្តើមរៀបរាប់អំពីអំពើហិង្សាផ្លូវភេទនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ។
លោកមាស សុខា អតីតអ្នកទោសម្នាក់នៅក្នុងគុកក្រាំងតាចាន់ ស្រុកត្រាំកក់ ខេត្តតាកែវ បានផ្តល់សក្ខីកម្មបន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថា ពួកខ្មែរក្រហមបានសម្លាប់មនុស្សដោយមិនរើសមុខក្នុងមន្ទីរឃុំឃាំងនេះ។
ក្រុមចៅក្រមនិងព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានអនុម័តនៅរសៀលថ្ងៃសុក្រនេះនូវវិសោធនកម្មវិធានផ្ទៃក្នុងដែលអនុញ្ញាតឲ្យសហចៅក្រមស៊ើបអង្កេតនិងអង្គជំនុំជម្រះសាលាដំបូងកាត់បន្ថយវិសាលភាពស៊ើបអង្កេតនិងវិសាលភាពក្នុងសំណុំរឿងសម្រាប់ការជំនុំជម្រះ។
នៅថ្ងៃនេះក្រុមប្រជាពលរដ្ឋភាគច្រើនដែលត្រូវបានជួបសម្ភាសន៍មានការប្រយ័ត្នប្រយែងជាខ្លាំងក្នុងការនិយាយយោងដល់ការកាន់អំណាចដ៏យូរនេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់អំណាចយូរ បានទទួលស្គាល់នៅថ្ងៃពុធនេះថា លោកមានកំហុសមួយចំនួន នៅក្នុងការដឹកនាំរបស់លោករយៈកាលកន្លងមកនេះ។
៣០ឆ្នាំក្រោមតំណែងនាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែនត្រូវឆ្លុះបញ្ចាំងដោយអំពើហិង្សា ការកៀបសង្កត់ និងអំពើពុករលួយ បញ្ហាដីធ្លី និងការសម្លាប់សកម្មជននយោបាយ ដែលប្រជែងអំណាច។
សេចក្តីព្រាងច្បាប់ដដែលនេះបង្ហាញថាក្រសួង មានសិទ្ធិ គ្រប់គ្រង តាមដានប្រតិបត្តិការទូរគមនាគមន៍នៅក្នុងប្រទេស តាមដានថ្លៃសេវាទូរគមនាគមន៍ដោយបញ្ជាក់ពីការត្រួតពិនិត្យនិងវាយតម្លៃលើកំណត់តម្លៃយ៉ាងច្បាស់លាស់។
ព័ត៌មានផ្សេងទៀត