Voice of America
អ្នក​បោះឆ្នោត​វ័យ​ក្មេង​​មាន​ចំនួន​កើន​ឡើង​​​ក្នុង​ការ​បោះឆ្នោត​​​អាមេរិក​ឆ្នាំ​នេះ​​​
លោក​ Josh Kutner និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកល​វិទ្យា​ល័យ George Washington និង​ជា​ប្រធាននិស្សិត​ខាងគណបក្ស​សាធារណរដ្ឋរបស់​សាកលវិទ្យា​ល័យនេះ​ បាន​លើក​ឡើង​ថា​ សិស្សនិស្សិតបាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​គេ​វិញ​ ដូច​នេះ​គេ​អាច​មាន​លទ្ធភាព​ងាយ​ស្រួល​ចូល​ក្នុង​ការ​បោះ​ឆ្នោត។
លោកបន្ត​ថា៖ «ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតបាន​ផ្តោត​ទៅ​លើក្រុម​យុវវ័យ​ ដើម្បី​ក្លាយជា​អ្នក​ដឹកនាំ​និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​គុណ​តម្លៃ​ និង​ចក្ខុវិស័យ​សម្រាប់​សហគន៍​របស់​គេ។​ អញ្ចឹងខ្ញុំ​គិត​ថា​ វា​ជា​តួនាទី​មួយ​ធំ​ក្នុង​ការ​អនុញ្ញាតឲ្យ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ចូលរួម​ នៅ​ទូទាំង​ប្រទេសក្នុង​ឆ្នាំ​នេះ»។
ក្នុង​ចំណោម​គ្រប់​អាយុ​បោះឆ្នោត​ជិត​ ២៤០ លាន​នាក់ ​ក្នុង​ទូទាំង​សហរដ្ឋ​អាមេរិក នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​បោះ​ឆ្នោត​ប្រមាណ ​២០% មាន​អាយុ​ចន្លោះរវាង​ពី ១៨​ ទៅ ​២៩ ​ឆ្នាំ​ ដែល​អាច​ចូលរួម​បោះ​ឆ្នោត​ នៅ​ថ្ងៃ​អង្គារ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី Abby Kiesa នៃ​មជ្ឈមណ្ឌល CIRCLE របស់សាកលវិទ្យាល័យ Tufts ក្នុង​រដ្ឋ Massachusetts។
គេហទំព័រ​របស់​មជ្ឈមណ្ឌល​នេះ​ ក៏​បាន​បញ្ជាក់​ថា មាន​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទាំង​នេះ​ចំនួនជាង ​៧​ លាន​នាក់​បាន​បោះឆ្នោតរួច​ទៅ​ហើយ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ហើយ​នៅតាម​បណ្តា​រដ្ឋប្រកៀកប្រកិត​គ្នា​គឺ​រដ្ឋ Florida, North Carolina, Minnesota, Pennsylvania និង Michigan ចំនួន​សន្លឹកឆ្នោត​របស់​អ្នក​បោះឆ្នោត​វ័យ​ក្មេង​នេះ​ មាន​លើសចំនួន​គម្លាត​ការ​គាំទ្រដែល​បេក្ខជន​ប្រធានាធិបតី​ត្រូវ​ការ​ ដើម្បី​ឲ្យ​ឈ្នះ​ដាច់​ក្នុង​រដ្ឋ​នោះ​ហើយ៕
បញ្ញត្តិ​ទិដ្ឋាការ​ថ្មី​ធ្វើ​ឲ្យ​និស្សិត​សិក្សា​នៅ​អាមេរិក​​មួយ​ចំនួន​ព្រួយ​បារម្ភ
និស្សិត​អន្តរជាតិដែលចង់​ពន្យារ​ការ​ស្នាក់​នៅបន្ត​របស់​ខ្លួននឹង​តម្រូវ​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ពន្យារ​ពេល នេះ​បើ​យោង​តាម​បញ្ញត្តិ​ថ្មី​នេះ។ បញ្ញត្តិ​នោះ​ក៏​នឹង​កំណត់រយៈ​ពេល​នៃ​ទិដ្ឋាការ​និស្សិត​អន្តរជាតិ​ឲ្យ​មក​ត្រឹមរយៈពេល​ពីរឆ្នាំ​បើ​សិន​ជា​និស្សិត​នោះមក​ពីប្រទេស​មួយ​ដែល​មាន​អត្រា​និស្សិត​បន្ត​ស្នាក់​នៅ​ហួស​ពេល​លើស​១០​ភាគរយ​ ឬ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​«រដ្ឋ​ដែល​គាំទ្រ​ភេរវកម្ម» (State Sponsor of Terrorism)​ នៃ​ក្រសួង​ការបរទេស​អាមេរិក។​
បញ្ញត្តិ​ថ្មី​បាន​ចែង​ថា៖«ការ​ផ្លាស់ប្តូរ​នេះ​នឹង​ផ្តល់​ឲ្យ​ក្រសួង​[ការ​បរទេស]​នូវ​ការ​ការពារ​និង​យន្តការ​បន្ថែម​ដើម្បី​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ចាំបាច់​លើ​ការ​ពង្រឹងច្បាប់​អន្តោប្រវេសន៍​ជាតិ​តឹងរ៉ឹង ដើម្បី​ការពារបូរណភាពនៃ​កម្មវិធី​មិនមែន​អន្តោប្រវេសន៍​ទាំងនេះ និង​ដើម្បី​ស្វែង​រក​ឃើញ​ភ្លាមៗ​នូវ​បញ្ហា​សន្តិសុខ​ជាតិ»។
​គោលការណ៍​ណែនាំ​អំពី​ទិដ្ឋាការ​និស្សិត​បច្ចុប្បន្ន​អនុញ្ញាត​ឲ្យ​និស្សិត​ស្នាក់​នៅ​ក្នុងសហរដ្ឋ​អាមេរិក​អំឡុង «រយៈពេល​នៃ​ឋានៈ»​ របស់​ពួកគេ។ និយាយ​ម្យ៉ាង​ទៀត​ គឺ​អ្នក​កាន់​ទិដ្ឋាការ​និស្សិត​អាច​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​ឲ្យ​តែ​ពួកគេ​បាន​ចុះ​ឈ្មោះ​សិក្សា​ក្នុង​សាលា​ហើយ​គោរព​តាម​ឋានៈ​អន្តោប្រវេសន៍​របស់​ពួកគេ។
កម្មវិធី​សិក្សា​មួយ​ចំនួន​អាច​មាន​រយៈពេល​យូរ​ជាង​បួន​ឆ្នាំ កុំ​ថា​ឡើយ​ពីរ​ឆ្នាំ។ ឧទាហរណ៍ កម្រិត​សិក្សា​ថ្នាក់​បណ្ឌិត​មួយ​អាច​ត្រូវ​ការ​រយៈពេល​៤​ទៅ​៦​ឆ្នាំ​ដើម្បី​បញ្ចប់ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ Franklin។
បទបញ្ញត្តិ​ថ្មី​បាន​ចែង​ថា អ្នក​កាន់​ទិដ្ឋាការ​និស្សិត​ដែល​ស្នើ​សុំ​ពន្យារ​ពេល​ស្នាក់​នៅ​របស់​ខ្លួន​ ​អាច​ស្នើ​សុំ​បាន​បើ​សិន​ជា​ «ប្រសិន​បើមាន​សេចក្តី​ត្រូវការពេល​បន្ថែម​ដោយសារ​ហេតុផលចាំបាច់ខាង​ការ​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ មាន​ឯកសារពេទ្យបញ្ជាក់​ថា និស្សិត​នេះ​មាន​ជំងឺ​ឬ​មាន​កាលៈទេសៈ​ដែលហួសពី​ការ​គ្រប់គ្រង​របស់​និស្សិត​នោះ»។​
អ្នក​នាង​ Sofia Elkin Becerra ដែល​មក​ប្រទេស​កូស្តារីកា ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សាកល​វិទ្យាល័យ Maryland និង​ជា​ប្រធាន​សហភាព​និស្សិត​អន្តរជាតិ​នៅ​ក្នុង​សាកល​វិទ្យាល័យ​នេះ​ ។ នាង Becerra បាន​និយាយ​ថា នាង​គ្រោង​នឹង​ដាក់​ស្នើ​ពន្យារ​ទិដ្ឋាការ​នៅពេល​នាង​បញ្ចប់​ការ​សិក្សា​ក្នុង​ខែ​ធ្នូ​ដើម្បី​បន្ត​ចូលកម្មវិធី​ហ្វឹកហ្វឺន​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា​សម្រាប់​និស្សិត​អន្តរជាតិ​ដែល​ហៅកាត់​ថា OPT​ (Optional Practical Training)។
នាង​បាន​និយាយ​ថា​ នាង​ត្រូវ​ការរយៈពេល​មួយ​ឆ្នាំ​បន្ថែម​ទៀត​ដើម្បី​សិក្សា​ ដោយ​សារ​មាន​អសមត្ថភាព​ខាង​ការសិក្សា​មួយដែលនាង​មិន​អាច​បញ្ជាក់​បាន​ ​ហើយនាងមិន​ច្បាស់​ថា​តើ​បញ្ញត្តិ​ថ្មី​នេះនឹង​អនុញ្ញាតសម្រាប់​កាលៈទេសៈ​ទាំង​នោះ​ឬទេ។
«បញ្ញត្តិ​ថ្មី​គឺមិន​សូវ​ច្បាស់​ហើយ​ស្មុគស្មាញ​ ដែល​សូម្បី​តែ​អ្នក​ប្រឹក្សា​និស្សិត​អន្តរជាតិ​មិន​មាន​ចម្លើយ​ទាំង​អស់​សម្រាប់​និស្សិត​ក្នុង​ស្ថានភាព​ដូច​ជា​ខ្ញុំ។ ដូច្នេះ​ខ្ញុំមិន​ច្បាស់ថា ​តើវា​នឹង​ប៉ះពាល់​ខ្ញុំ​ឬ​ទេ​ ឬ​ប៉ះពាល់​យ៉ាង​ណា»។
បើ​សិន​ជា​បញ្ញត្តិ​នេះ​មាន​តាំង​ពី​មុន​អ្នក​នាង​ Becerra​ ចាប់​ផ្តើម​ការ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ម៉្លោះ នោះ​នាង​ប្រហែល​មិន​អាច​បញ្ចប់​ការ​សិក្សា​ក្រោម​រយៈពេល​កំណត់​ថ្មី​ទេ។
នាង​បាន​និយាយ​ថា៖ «ជាមួយ​នឹង​រយៈពេល​កំណត់​ជាក់លាក់​មួយ តាម​អ្វីដែល​ខ្ញុំ​យល់ វា​នឹង​មិន​ងាយស្រួល​ឡើយ ហើយ​ខ្ញុំ​ប្រហែល​មិនអាច​បញ្ចប់​ការ​សិក្សា​នៅមហាវិទ្យាល័យ​បានទេ»។
បើយោង​តាម​បញ្ញត្តិ​ថ្មី​នេះ និស្សិត​អន្តរជាតិ​ដែល​កំពុង​សុំ​ពន្យារ​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​ត្រូវ​តែ​ធ្វើ​ក្រោម​គោល​បំណង​បញ្ចប់​វគ្គ​សិក្សា​ប៉ុណ្ណោះ។
អ្នក​នាង​ Kenji Ho និស្សិត​អន្តរជាតិ​មក​ពី​ប្រទេស​សិង្ហបុរី​គឺ​ជា​និស្សិតឆ្នាំ​ទី​៣​ដែល​កំពុង​សិក្សា​ផ្នែក​អចលនទ្រព្យនៅ​សាលា​សិក្សា​វិជ្ជាជីវៈ នៃ​សាកលវិទ្យាល័យ​ញូវយ៉ក។ អ្នក​នាង​ Ho ​បាន​និយាយ​ថា​ នាង​មិន​យល់​ចំពោះ​ពេលវេលា​និង​ហេតុផល​នៃ​បញ្ញត្តិ​ថ្មី។​
អ្នក​នាង Ho បាន​និយាយ​ថា៖​ «វា​ធ្វើ​ឲ្យ​គ្រប់យ៉ាង​កាន់​តែ​មិន​ច្បាស់​ ហើយ​ភ័ន្តច្រឡំ​ក្នុង​ពេលដែល​មិន​អាច​ទស្សន៍ទាយ​ទៅ​ហើយបាន​សម្រាប់​និស្សិត​អន្តរជាតិ។»
អ្នក​នាង ​Ho ថា​បញ្ញត្តិ​ថ្មី​អាច​បន្ថែម​សម្ពាធ​ផ្នែក​ការ​សិក្សា​កាន់តែ​ខ្លាំង​ដល់និស្សិត​ដែល​មក​ពី​ប្រទេស​ជាក់លាក់មួយ​ចំនួន។​
អ្នក​នាង ​Ho បន្ថែម​ថា​ ការតម្រូវ​ឲ្យ​និស្សិត​ស្នើ​សុំ​ការ​ពន្យារ​មួយ​អាច​បន្ថយ​ឱកាស​ដែល​ពួកគេ​អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ពន្យារ​ទិដ្ឋាការ​នោះ។
ខណៈដែលសមាគម​អប់រំ​ជាច្រើន​និង​និស្សិត​ជំទាស់​នឹង​ការ​ផ្លាស់ប្តូរ​នេះ សមាជិក​សភា​មួយ​ចំនួន​បាន​រិះគន់​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​ភាព​ធូរលុង​មួយ​ក្នុង​ការ​អនុម័ត​ទិដ្ឋាការ​និស្សិត។
សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋរបស់​សហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក Tom Cotton នៃរដ្ឋ​Arkansas និង​អ្នកស្រី Marsha Blackburn នៃ​រដ្ឋTennessee និយាយ​ថា​ សាកលវិទ្យាល័យ​នានា​របស់​អាមេរិកត្រូវ​បាន​ប្រើ​ដោយ​ប្រទេស​ដទៃសម្រាប់​ជា​កន្លែង​ចារកម្ម​និង​លួច​កម្មសិទ្ធិ​បញ្ញា។​
អ្នក​ស្រី Blackburn បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​នឹង​លោក Cotton​ កាលពី​ខែ​ឧសភា​ថា៖ «រដ្ឋាភិបាលទីក្រុង​ប៉េកាំង​បានកេងប្រវ័ញ្ច​ពី​ទិដ្ឋាការ​និស្សិត​និង​ទិដ្ឋាការ​អ្នកស្រាវជ្រាវ​ដើម្បី​លួច​ព័ត៌មាន​សម្ងាត់​ផ្នែក​ផលិតកម្ម​ វិស្វកម្ម បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន​ស្រាវជ្រាវ​និង​ស្ថាប័ន​អប់រំ​ក្នុង​សហរដ្ឋ​អាមេរិក។ យើង​បានចិញ្ចឹម​ផ្គត់ផ្គង់កង្វះខាត​យ៉ាង​ខ្លាំងនៃ​ភាពច្នៃប្រឌិត​របស់​ចិន​ ជាមួយ​នឹង​គំនិតប៉ិន​ប្រសប់​របស់​ជនជាតិ​អាមេរិក​និង​លុយ​ដុល្លារ​របស់​អ្នក​បង់ពន្ធរបស់​យើង​ អស់​ពេល​យូរ​ពេក​ហើយ។»
ពួកគេ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា៖ «វា​ដល់​ពេល​ដែល​យើង​ត្រូវ​ការពារស្ថាប័ន​ស្រាវជ្រាវ​របស់សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ចារកម្ម​សេដ្ឋកិច្ច​របស់​គណៈបក្ស​កុម្មុយនីស្ត​ចិន។»
ការ​ផ្លាស់ប្តូរ​មួយ​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​នោះ​គឺ​រយៈពេល​នៃ​ការ​ចាកចេញ​របស់​អ្នក​កាន់​ទិដ្ឋាការ​និស្សិត​ពី​ ៦០​ថ្ងៃ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​មក​ត្រឹម​ ៣០​ថ្ងៃ។
បញ្ញត្តិ​ថ្មី​បាន​ចែង​ថា៖ «ក្រសួង​[ការ​បរទេស]​បារម្ភ​អំពី​បូរណភាពនៃ​កម្មវិធី​នេះ ​ហើយ​និង​ហានិភ័យ​ដែល​អាច​កើនឡើង​សម្រាប់​សន្តិសុខ​ជាតិ។»
នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩ មាន​និស្សិត​អន្តរជាតិ​ចំនួន​១.០៩៥.២៩៩​នាក់​បាន​សិក្សា​ក្នុង​ចំណោម​និស្សិត​សរុប​១៩.៨២៨.០០០​នាក់​ក្នុង​ស្ថាប័ន​ឧត្តមសិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ នេះ​បើ​យោង​តាមវិទ្យាស្ថាន​សម្រាប់​ការ​អប់រំ​អន្តរជាតិ។
ទិន្នន័យ​នេះ​បង្ហាញ​ថា ​និស្សិត​អន្តរជាតិមាន​ចំនួន​៥,៥​ភាគរយ​នៃ​ចំនួន​និស្សិត​សរុប​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក។
ទោះបីចំនួន​និស្សិត​អន្តរជាតិ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ត​កើនឡើង ក៏​អត្រា​ការ​ដាក់​ពាក្យ​ចូល​រៀន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ។
និស្សិត​អន្តរជាតិ​នៅតាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យរបស់​សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​ដល់សេដ្ឋកិច្ច​អាមេរិក​ចំនួន៤១​ពាន់លាន​ដុល្លារ ​និង​ផ្គត់ផ្គង់​ការងារ​ចំនួន​៤៥៨.២៩០​ ក្នុង​សេដ្ឋកិច្ច នេះ​បើ​យោង​តាម​ការ​វិភាគ​ចុងក្រោយ​របស់​អង្គការ​ NAFSAសមាគម​អ្នក​អប់រំ​អន្តរជាតិ៕
ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ