Voice of America
Voice of America
Hello VOA៖ ថៃ​ពន្យារពេល​២ឆ្នាំ​ដល់​ពលករ​ខ្មែរ ប៉ុន្តែ​ប្រាក់ផ្ញើ​មក​គ្រួសារ​ធ្លាក់ចុះ
            <description>កាលពី​ដើម​ខែវិច្ឆិកា​នេះ អាជ្ញាធរ​ថៃ​បាន​យល់ព្រម​ពន្យារពេល​ចំនួន​២ឆ្នាំ​ទៀត​ដល់​ពលករខ្មែរ ដែល​កំពុង​ធ្វើការ​នៅទីនោះ ដើម្បី​បញ្ជៀស​ការចល័ត​ក្នុងទ្រង់ទ្រាយ​ធំ​ក្នុងពេល​ដែល​មាន​ជំងឺ​រាតត្បាត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​នៅថ្ងៃទី ២៦ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​យក​ឱកាស​នេះ​ដោះស្រាយ​ផលប្រយោជន៍​រួម ជាជាង​រកដំណោះស្រាយ​តែ​មួយដំណាក់ៗ។ ក្នុង​នោះ ត្រូវ​លើក​កម្ពស់​សិទ្ធិ​ពលករ​ចំណាកស្រុក និង​ក្រុមគ្រួសារ​ឲ្យស្មើនឹង​កម្មករ​ក្នុង​ស្រុក​របស់​គេ ក៏​ដូចជា​សិទ្ធិ​រៀបចំ​បង្កើត​សហជីព​ដើម្បី​ការពារ​ផលប្រយោជន៍​ពលករ​ទាំងនោះ។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ ធនាគារ​ពិភពលោក​បាន​រកឃើញ​ថា ផលប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ មក​លើ​សេដ្ឋកិច្ច​នឹង​ធ្វើឲ្យ​ប្រាក់​ដែល​ពលករ​ទាំងនោះ​ផ្ញើមក​គ្រួសារ​បាន​ធ្លាក់​មក​នៅ​ត្រឹម១,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០​នេះ។ ក្នុង​ឆ្នាំ២០១៩ ប្រាក់​ដែល​ពលករ​ផ្ញើមក​ក្រុមគ្រួសារ​មាន​ជាង​២,៨ពាន់​លាន​ដុល្លារ។ នេះ បើតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ។ អ្នកស្រី មូរ សុខហួរ យល់​ថា ស្ថានភាព​សម្រាប់​ឆ្នាំ​ខាងមុខ​កាន់តែ​លំបាក​ធ្ងន់ធ្ងរ​ដល់​ក្រុមគ្រួសារ​ពលរដ្ឋ​កម្ពុជា​ដោយសារតែ​ពួកគេ​បាត់បង់​ចំណូល និង​កំពុងតែ​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តទៅនេះ ជា​បទសម្ភាស​រវាង​អ្នកស្រី មូរ សុខហួរ និង​លោក ម៉ែន គឹមសេង​នៃ​វីអូអេ៕</description>
Hello VOA៖ បក្ស​សង្គ្រោះជាតិ ធ្វើ​បាតុកម្ម​ប្រឆាំងចិន​នៅ​ខួបសន្តិភាព​ទីក្រុង​ប៉ារីស
            <description>នៅ​ថ្ងៃទី២៣ ខែតុលា​នេះ គឺជា​ខួបលើកទី២៩​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​ភាគី​ខ្មែរ​នានា និង​នាំយក​សន្តិភាព ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​មក​ប្រទេស និង​ពលរដ្ឋ​កម្ពុជា។ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅប្រទេស បាន​គ្រោង​ធ្វើបាតុកម្ម​នៅ​មុខ​ស្ថានទូតចិន​នៅ​ទូទាំង​ពិភព​នៅ​ថ្ងៃខួប​លើក​នេះ ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​គ្របដណ្តប់​កាន់តែ​ខ្លាំង​លើ​កម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ ដែល​មាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល៕</description>
បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច ពន្យល់​ពី​សារៈសំខាន់​នៃ​ជំរឿន​២០២០
            <description>អ្នកស្រី សំ កញ្ញា​សាទួន អ្នកសម្រប​សម្រួល​ការងារ​ជំរឿន​នៃ​សហគមន៍ខ្មែរ (United Cambodian Community) បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច នៅតែ​មិន​យល់​ថា ជំរឿន​មាន​សារៈសំខាន់​អ្វី​ដល់​ពួកគាត់​ទេ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការពន្យល់​ច្រើន​ដល់​ពួកគាត់។ អ្នកស្រី​បញ្ជាក់​ថា ជំរឿន​មាន​សារៈប្រយោជន៍​ដល់​ការបែងចែក​ថវិកា​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន និង​កំណត់​ចំនួន​អ្នកតំណាង​នៅ​ថ្នាក់​រដ្ឋ និង​ជាតិ។ លោក ម៉ែន គឹមសេង នៃ​វីអូអេ បាន​សម្ភាស​អ្នកស្រី សំ កញ្ញាសាទួន អំពី​រឿង​នេះ៕</description>
កម្ពុជា​មិន​ទាន់​ប៉ះពាល់​សន្តិសុខ​ស្បៀង តែ​អ្នកជំនាញ​ស្នើ​ឲ្យ​បន្ថយ​ពឹង​ផលិតផល​កសិកម្ម​ប្រទេស​ជិតខាង
            <description>តម្លៃ​អង្ករ​កើន​ឡើង​ខ្លះ​ ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ទិញ​អាហារស្តុក​ទុក​ និងដោយបរិមាណ​នៃ​ការបញ្ជា​ទិញ​សម្រាប់​លក់​ទៅ​បរទេស​នៅ​មាន​ដដែល​ ហើយ​សឹង​តែ​កើន​ឡើង​ច្រើន​ជាង​មុន​ផង​ដែរ។</description>
Hello VOA៖ បក្ស​សង្គ្រោះជាតិ​ថា ជំនួយ​ដល់​ជនក្រីក្រ​តិចតួច និង​យឺត​ពេល
            <description>ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ជាង៥៦ ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ថវិកា​នេះ នឹង​មាន​រហូត​ដល់​៣០ដុល្លារ​ក្នុង​មួយ​គ្រួសារ​ក្នុង​១ ខែ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា ថវិកា​នេះ មាន​ចំនួន​តិចតួច និង​យឺតយ៉ាវ ព្រោះ​ពលរដ្ឋ​ជាច្រើន បាន​រងគ្រោះ​ជាច្រើន​ខែ​ដោយ​គ្មាន​ជំនួយ។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ថា ក្រុមគ្រួសារ​ក្រីក្រ និង​ពលករ​ចំណាកស្រុក ដែល​បាន​វិល​មកពី​ប្រទេស​ថៃ បាន​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​បាត់បង់​ការងារ​ធ្វើ៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មិថុនា ២០២០)</description>
សកម្មជន​ខិតខំ​ជំរុញ​ខ្មែរ​អាមេរិកាំង​បំពេញ​ជំរឿន​ឆ្នាំ​២០២០
            <description>សកម្មជន​ខ្មែរ​អាមេរិកាំង​កំពុងតែ​ធ្វើ​យុទ្ធនាការ​ជំរុញ​ពលរដ្ឋ​ខ្មែរនៅរដ្ឋ​ចចារឱ្យ​បំពេញ​ជំរឿន​ឆ្នាំ​២០២០​ដើម្បីមាន​សិទ្ធិ​កំណត់​អាទិភាព​លើបញ្ហា​នៅក្នុង​មូលដ្ឋាន​និងទទួល​បាន​ថវិកាបន្ថែម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រាប់​បំពេញ​តម្រូវការ​ចាំបាច់​នៅក្នុង​សហគមន៍។
កញ្ញារ៉ា ប៉ិល ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចចារ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​កាលពីដើម​ខែ​មេសា​ថា៖
«ការធ្វើ​ជំរឿន​សំខាន់​ណាស់​ជាពិសេស​ខ្មែរ​យើង​ មានចំនួន​មិន​ច្រើ​នទេ​។ ២០២០នេះ​យើង​ចង់ឱ្យ​ចំនួន​ខ្មែរ​យើង​ឱ្យ​ខ្លាំង​គឺគ្រប់ៗគ្នា»។​
ការធ្វើ​ជំរឿន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ដំណើរការ​តាំងពី​ដើម​ខែមីនា ​ហើយ​នឹងបញ្ចប់​នៅ​ថ្ងៃទី​៣១​ខែតុលា​ ដែល​ជា​កាលបរិច្ឆេទ​ថ្មី​ដោយ​សម្រប​តាម​ស្ថានភាព​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ពលរដ្ឋ​អាច​បំពេញ​តាម​អនឡាញ ​ហៅ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​សុវត្ថិភាព​ និង​បំពេញ​ដោយ​ក្រដាស​ក៏បាន។ សារៈសំខាន់​នៃ​ជំរឿន​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​បែងចែក​ថវិកា​ប្រចាំឆ្នាំ​ទៅ​ដល់​រដ្ឋនិង​សហគមន៍​នីមួយៗ។ លទ្ធផល​ក៏​នឹង​សម្រេច​ពី​ចំនួន​អាសនៈ​នៅ​សភាជាតិ​នៃ​រដ្ឋ​នីមួយៗ​ផងដែរ។​ នេះបើតាមការបញ្ជាក់​របស់​គេហទំព័រ​ជំរឿន។
សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំងចង់បាន​ថវិកាបន្ថែមលើ​ផ្នែកអប់រំ ផ្លូវថ្នល់ ​និង​សេវា​បកប្រែ​ភាសា​ដល់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​មិន​ទាន់​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ច្បាស់លាស់​នៅពេល​ដែល​ពួកគាត់​ស្វែងរក​សេវា​សុខាភិបាល​និង​លិខិត​ស្នាម​ផ្សេងៗ​ដោយសារ​កន្លង​មក​នេះ​ពលរដ្ឋ​មួយ​ចំនួន​ជួប​ការលំបាក។
កញ្ញា រ៉ា ប៉ិល ​បាន​បន្ថែម​ថា៖​ «យើង​មិន​អាច​តវ៉ា​ថា​គ្មាន​អ្នកណា​ចង់​ជួយ​យើងទេ ​ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​ជំរឿន។ បើយើង​មិន​ប្រាប់​គេ​ធ្វើ​ម៉េច​គេ​ដឹង​ថា​ខ្មែរ​នៅ ក្នុង​រដ្ឋ​ចចារ​សំខាន់ដែរ? ពីព្រោះយើង​ត្រូវ​ការតួលេខ​ហ្នឹង​ដើម្បី​យក​ទៅធ្វើ​ការបែងចែក​ថវិកា​ខាង​សាលារៀន ​ខាងពេទ្យ​ ខាង​ជួសជុល​អ្វីផ្សេងៗ»។
​បើ​ប្រៀបធៀប​នឹង​សហគមន៍​ខ្មែរ​នៅ​រដ្ឋដទៃទៀត​ដូចជា​នៅរដ្ឋកាលីហ្វញ៉ា ​ម៉ាស្សាឈូសិត​ និង​ផឹនស៊ីលវេនៀ ​គឺ​សហគមន៍​ខ្មែរ​នៅ​រដ្ឋចចារ​មាន​ទំហំ​តូច​នៅឡើយ​ ក៏​ប៉ុន្តែ​កំពុងតែ​កើនឡើង​ដោយសារ​មាន​ការទាក់ទាញ​លើ​ការបង្កើន​ការងារ ​ស្របពេល​ដែល​សហគមន៍​អាស៊ី​ទាំង​មូល​រីក​ធំធាត់​នៅ​តំបន់​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក។​
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​ក្នុង​រដ្ឋចចារ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​១០.០០០នាក់ ​ប៉ុន្តែ​សកម្មជន​ជឿ​ថា​ចំនួន​ពិតប្រាកដ​គឺច្រើន​ជាងនេះ។​
អ្នកស្រី​សុភាព ឡែម​ សហស្ថាបនិក​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចចារ​បាន​បន្ថែម​ថា៖
«បងប្អូន​យើង​ផ្លាស់​មក​ច្រើន​ណាស់​មកពីរដ្ឋ​ផ្សេងៗ​ហើយជា​សំខាន់​គឺ​នៅពេល​ដែល​បងប្អូន​យើង​ចង់​បើក​ហាង​ខាង​នេះ​ឬ​ខាងនោះ​ពេល​ដែល​យើង​ដឹងថា​មាន​បងប្អូន​ខ្មែរ​យើង​នៅ​ប៉ុណ្ណា​វាស្រួល​ដូចជា​ភោជនីយដ្ឋាន​ខ្មែរ​ កំសាន្ត​ខ្មែរ​ និង​ហាង​ទំនិញ​ខ្មែរ»។​
ក្រុមសកម្មជន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បន្ថែម​លើ​ការអប់រំផ្សព្វផ្សាយ​តាមវត្តអារ៉ាមដើម្បី​បញ្ជូនសារ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បំពេញ​ជំរឿន។ ប៉ុន្តែ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួប​ប្រទះ​គឺការពន្យល់និង​ធានា​ចំពោះពលរដ្ឋដែលព្រួយបារម្ភហើយស្ទាក់ស្ទើរ​ក្នុងការបំពេញ​ជំរឿន​គឺការផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ឋានៈអន្តោប្រវេសន៍​របស់​ពួកគេ។
អ្នកស្រី​សុវណ្ណា ភឺធិត ​សមាជិក​គណៈកម្មការ​នាយក​នៃ​សមាគម​បាន​បន្ថែម​ថា៖
«អ្នកខ្លះ​អត់​ដឹង​ដល់​តែ​យើង​ប្រាប់​ថា​អត់​មាន​ព័ត៌មាន​របស់​គេ​ផ្ទាល់​ខ្លួន​គឺ​អត់​មាន​ចូល​ក្នុង​ហ្នឹងទេ​ក៏​គេថា​អូខេ​ព្រោះ​គេ​មាន​ការកក់ក្តៅ»។​
​នេះ​ជា​យុទ្ធនាការ​មួយ​ដែល​សមាគម​អាស៊ី​ជាច្រើន​បាន​ចូលរួម​ធ្វើការ​រួមគ្នា​ដែល​មាន​ដូ​ចជា ​ភ្ញាក់​ឡើង​អាត្លង់តា ​(Wake Up Atlanta) ​មជ្ឈមណ្ឌល​សេវាសហគមន៍​សម្រាប់​ពលរដ្ឋ​អាស៊ី​ (Center for Pan Asian Community Services) និង​ អង្គការ​ជំរុញ​យុត្តិធម៌សម្រាប់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​នៅ​ទីក្រុង​អាត្លង់តា (Asian American Advancing Justice Atlanta)​ជាដើម។
អ្នកស្រី​វីតូរៀ វៀន​ (Victoria Huynh) អនុប្រធាន​នៃ​មជ្ឈមណ្ឌល​សេវា​សហគមន៍​សម្រាប់​ពលរដ្ឋ​អាស៊ី ​ដែលជា​អង្គការ​បាន​ធ្វើការងារ​លើ​ផ្នែក​នេះ​ជាច្រើនឆ្នាំ​ហើយ​បាន​បញ្ជាក់​ថាសហគមន៍អាស៊ី​មាន​ប្រវត្តិ​និង​ជំហរ​ៗ​ខុសគ្នាចំពោះ​ការធ្វើ​ជំរឿន​ដោយ​សារតែ​អ្វី​ដែល​បាន​កើត​មានឡើង​នៅ​ប្រទេស​របស់​គេ។ ប្រទេស​ខ្លះធ្វើឱ្យ​ពលរដ្ឋ​ខ្លាច​មិន​ចង់បំពេញ​ជំរឿន​ទេ​ដោយ​សារទិន្នន័យត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជាមធ្យោបាយ​តាមដាន​ពលរដ្ឋ​។​
អ្នកស្រីវីតូរៀ វៀន​បន្ថែម​ថា​អ្វី​ដែល​ល្អ​គឺ​ពលរដ្ឋ​អាស៊ី​នៅ​ក្នុង​រដ្ឋ​ចចារ​ហាក់​ស្វាគមន៍​ការបំពេញ​ជំរឿន​នេះ៖
«ប៉ុន្តែ​សហគមន៍​ទាំងនេះ​ក្នុង​ទីក្រុង​អាត្លង់តា​ទទួល​យក​ដោយ​វិជ្ជមាន​និង​រំភើប​អំពី​អ្វី​ដែល​ជំរឿន​នេះ​អាច​មានលក្ខណៈ​យ៉ាងណា​នៅ​ក្រោយឆ្នាំ​២០២០ ​ពីព្រោះ​ពួកគេ​ដឹង​ថា​តួលេខ​នឹង​កើនឡើង​... ដូច្នេះ​ខ្ញុំគិត​ថា​នេះ​ជាហេតុផល​ដែល​អង្គការ​សហគមន៍​នានា​នៅ​អាត្លង់តាខិតខំ​ធ្វើការជាមួយ​គ្នា​ដើម្បី​ឱ្យ​ប្រាកដ​ថា​សហគមន៍​របស់​ពួកគេ​នឹង​មិន​ត្រូវ​លុបចេញ​ពី​ប្រវត្តិសាស្រ្ត​ទេ​នៅ​ពេល​ដែល​ពួកគេ​មើល​មក​ម្តង​ទៀត​នៅឆ្នាំ​២០៣០»។​
​កញ្ញាខេវី វូ (​Kevi Vu)​ នាយិកាប្រតិបត្តិ​អង្គការ​ក្រោកឡើង​អាត្លង់តា​ជាអ្នកផ្តល់​ប្រឹក្សា​ពីយុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដល់​ក្រុមការងារ​អាស៊ី​ទាំងអស់​បាន​បន្ថែម​ថា​ក្រុមការងារ​បាន​បន្ថែម​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ដោយ​យក​មេដឹកនាំ​សហគមន៍​នីមួយ​ដូច​ជា​ខ្មែរ ឡាវ​និង​កូរ៉េ​ជាដើម​ដើម្បី​បញ្ជូនសារ​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ​មេគ្រួសារ​កុំ​ឱ្យ​ខកខាន​ឱកាស​នេះ៖​
«ជំរឿន​មាន​រយៈពេល​១០ឆ្នាំ​ម្តង។ ជួនកាល​អ្នកគិត​ដល់​ការបោះឆ្នោត​គឺ​មាន​រយៈពេល​៤ឆ្នាំ​និង​៦ឆ្នាំ​សម្រាប់​សមាជិកព្រឹទ្ធសភា​។ ដូច្នេះ​ជំរឿន​គឺពិតជា​មាន​ផលប៉ះពាល់​លើ​អ្នកខ្លាំងណាស់»។​
សកម្មជន​យល់ថា​ការអប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​នីតិវិធី​នេះ​សំខាន់​ណាស់​សម្រាប់​ការចូលរួម។ ពួកគេ​បាន​ផ្តោតលើ​កិច្ចការ​លម្អិត​ដែល​មាន​តាំងពី​លេខកូដ​នៃ​តំបន់​ពលរដ្ឋ​រស់នៅ ​ទម្រង់​ផ្សេងៗ​ដែល​ពលរដ្ឋ​អាច​ចូលរួម​បំពេញ ​និង​របៀប​បំពេញ​ជាដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ ​អ្នកបំពេញ​ជំរឿន​ត្រូវ​សរសេរ​បំពេញ​នៅក្នុង​ប្រអប់​ទំនេរ​បញ្ជាក់​ឈ្មោះ​សហគមន៍​ដើមកំណើត​របស់គេ​ដើម្បី​ឱ្យ​ការបញ្ចូល​ទិន្នន័យ​កាន់តែ​សុក្រិត។ ឧទាហរណ៍​សហគមន៍​ខ្មែរ​ត្រូវ​សរសេរថា “Cambodia” ។​
កញ្ញា​ការ៉ូណា រ៉ាម៉ាន់​ចាន់ដ្រាន់​ នាយិការង​អង្គការ​ជំរុញ​យុត្តិធម៌សម្រាប់​ពលរដ្ឋ​អាស៊ី​អាមេរិកាំងនៅ​ទីក្រុង​អាត្លង់តានិងក៏​ជាអ្នក​ទទួល​ឆ្លើយ​សំណួរ​ពលរដ្ឋ​តាមទូរស័ព្ទផងដែរ​បាន​រៀបរាប់​ពីប្រតិកម្ម​របស់​ពលរដ្ឋ​ចំពោះ​នីតិវិធី​ថ្មី​ថា​៖
«សំណួរ​ភាគច្រើន​ដែល​ខ្ញុំទទួលបាន​គឺ​ពី​មនុស្សចាស់​ដែល​វង្វេងរង្វាន់នឹង​នីតិវិធី​ដោយសារ​តែ​ពួកគាត់​ធ្លាប់​តែទទួល​បែបបទ​ជាក្រដាស។ លើកនេះ​ពួកគាត់​ទទួល​បាន​ជាកាតប្រៃណីយ៍ដែលមាន​លេខ​កូដ​ឱ្យ​ចូលបំពេញ​ឬ​ក៏​សំបុត្រ​ជាដើម។ សំណួរ​ដែល​ខ្ញុំ​ទទួល​មាន​ដូច​ជា​តើខ្ញុំត្រូវ​ធ្វើ​យ៉ាងម៉េច? ខ្ញុំ​មិន​ចេះ​បំពេញ​តាម​អនឡាញ​ទេ? អ៊ីនធឺណិត​ខ្ញុំ​យឺត ​ហើយ​អ្នកខ្លះ​ថា​ខ្ញុំ​មិនមាន​អ៊ីនធឺណិត​ទេ»។​
កញ្ញា​រ៉ាមាន់ចាន់ដ្រាន់​យល់ថា​ការប្រឹងប្រែង​ទាំងនេះ​សក្តិសម​ដើម្បី​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​សហគមន៍​អាស៊ី​ទាំងមូល​នៅ​ក្នុង​រដ្ឋ​ចចារ​ដែល​កំពុងតែ​មាន​ពលរដ្ឋ​កើនឡើង​ច្រើន។​
«បើគ្មាន​តួលេខ​គាំទ្រ​ទេ ​គឺយើង​ពិបាក​ទាមទារ​យក​អំណាច​មក​ក្នុងដៃ​ណាស់។ វាជាអំណាច​ដែល​ធ្វើ​ឱ្យ​យើង​ទទួលបាន​ធនធាន​សម្រាប់​សហគមន៍។ វា​ជា​អំណាច​ឱ្យមានតំណាង​ដើម្បី​ឱ្យ​មន្ត្រី​ជាប់​ឆ្នោត​ទទួល​ខុសត្រូវ​»
ការិយាល័យ​ជំរឿន​បាន​ឱ្យ​ដឹងថា​មាន​ពលរដ្ឋ​ជាង​៥៣​ភាគរយ​បាន​បំពេញ​ជំរឿន​រួចហើយ​នៅទូទាំងប្រទេស​បើគិត​ត្រឹមថ្ងៃទី​២៧​ខែមេសា។ រដ្ឋ​ចចារ​មាន​អ្នកបំពេញ​បាន​៥០,១​ភាគរយ​ក្នុង​ចំណោម​នេះ​គឺ​៤២,៣​ភាគរយ​បំពេញ​តាម​អ៊ីនធឺណិត។ ប៉ុន្តែ​ចំនួន​នេះ​នៅ​តិច​ជាង​ឆ្នាំ​២០១០​ដែល​មាន​ចំនួន​៦២,៥​ភាគរយ៕
អតីត​អ្នក​សាធារណរដ្ឋ​ខ្មែរ​រំឭក​ពី​ពលិកម្ម​ពលរដ្ឋ​ខ្មែរ​ក្រោយ​រដ្ឋប្រហារ​១៨មីនា​ឆ្នាំ១៩៧០
            <description>នៅថ្ងៃទី១៨ ខែមីនា គឺ​ជា​ខួបលើកទី៥០នៃ​រដ្ឋប្រហារទម្លាក់​សម្តេច​ព្រះ ​នរោត្តម​ សីហនុ​ ពី​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ​ហើយបង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ របប​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នោះ​បាន​កាន់​អំណាច​តែ​ប្រាំ​ឆ្នាំ​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហម។ អ្នក​ដែល​ចូលរួម​ក្នុងពេលនោះ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​នៅ​ចងចាំ​ពលិកម្ម​របស់​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ដែល​ចង់​បាន​សេរីភាព​និង​របប​នយោបាយ​ប្រជាធិបតេយ្យ​ដោយ​មិន​ក្រោម​ចំណុះ​ប្រទេស​ជិតខាង។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក ឱក សឿម អតីត​អ្នកតំណាងរាស្ត្រ​ដែល​ចូលរួម​បោះឆ្នោត​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ និង​ក្រោយ​មក​បាន​បន្ត​កាន់​ការ​ជា​សមាជិក​សភាធម្មនុញ្ញ​មុន​នឹង​លោក​លាលែង​នា​ពេល​ក្រោយ​មក៕</description>
បាក់​អគារ​៦ជាន់​នៅ​ខេត្ត​កែប​សម្លាប់​មនុស្ស​យ៉ាង​ហោច​៦​នាក់​និង​របួស​ជាច្រើន
            <description>សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​ចុង​ក្រោយ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផ្សាយ​របស់ VOA នៅ​ពេល​ខាង​មុខ។</description>