Voice of America
វៀតណាម​ស្វះ​ស្វែង​រក​ទិញ​វ៉ាក់សាំង​ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​នានា
មិន​ខុស​ពី​ប្រទេស​ឯ​ទៀត​នៅ​ជិត​ខាង​ក្នុង​តំបន់​អាស៊ី​ខាង​កើត​វៀតណាម​ធ្លាប់​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​រួច​ហើយ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាត​ត្បាត​នេះ​កាល​ពី​ដើម​ឆ្នាំ​មុន ដោយ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង​២​ ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ នៅ​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ នៅ​ថ្ងៃ​ទី​១២ កក្កដា ប្រទេស​នេះ​បាន​កត់​ត្រា​ឆ្លង​ថ្មីចំនួន២.៣៨៣​ករណី ដែល​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥ថ្ងៃ ជាប់ៗ​គ្នា។
យ៉ាង​ណា​ក៏​ដោយ ការ​អត់​ធ្មត់​របស់​សាធារណជន​មាន​កាន់​តែ​តិច​ទៅៗ​ចំពោះ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​របស់រដ្ឋាភិបាលបើ​ទោះ​ជា​ការ​រឹត​បន្តឹង​ទាំង​នោះ​បាន​ជួយ​ទប់​ស្កាត់​រលក​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ចំនួន ៣ លើក​រួច​មក​ហើយ​ក្ដី។ បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ទីក្រុង​ហូជីមីញ អស់​រយៈ​ពេល​ជិត​ ៥០ ថ្ងៃ សូម្បី​តែ​អ្នក​ដែល​ធ្លាប់​គាំទ្រ​វិធានការ​រដ្ឋាភិបាល​ដោយ​គ្មាន​លក្ខខណ្ឌ​នោះ ក៏​ចាប់​ផ្ដើម​ចោទ​ជា​សំណួរ​ថា​តើ វិធី​ដែល​វៀតណាម​កំពុង​ធ្វើ​នេះ ពិត​ជា​បាន​ប្រយុទ្ធប្រឆាំង​លើ​ការ​រាត​ត្បាត​សាកល​នេះ​មែន​ដែរ​ឬ​ទេ។
មនុស្ស​មួយ​ចំនួន​ក៏​កំពុង​ឆ្ងល់​ថា​តើ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទាំង​អស់​នេះ​មាន​ភាព​ចាំ​បាច់​ដែរ​ឬ​ទេ ពីព្រោះ​ថា​វៀតណាម​មាន​អត្រា​អ្នក​ស្លាប់ដោយសារ​ជំងឺ​នេះ​ទាប​ជាង​ប្រទេស​ជាង​ច្រើន​ផ្សេង​ទៀត ព្រម​ទាំង​មាន​ប្រព័ន្ធ​សុខាភិបាល​រឹង​មាំ​ផង​ដែរ​នោះ។ តួលេខ​ផ្លូវ​ការ​របស់​រដ្ឋ​បង្ហាញ​ថា មក​ទល់​ពេល​នេះ មាន​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​នេះ​តែ​១៣០​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ករណី​ឆ្លង​ជាង ៣ ម៉ឺន​ករណី។ បើ​គិត​ជា​ភាគរយ ចំនួន​ស្លាប់​នេះ​ស្មើ​នឹង​០,៤​ភាគរយ ប្រើ​ប្រៀប​ធៀប​ទៅ​ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំនួន ១,៨ ភាគ​រយ។
ការ​បិទ​ខ្ទប់​ដែល​បាន​ធ្វើ​កាល​ពី​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច។ ការិយាល័យ​ស្ថិតិ​ទូទៅ​នៃ​ប្រទេស​វៀតណាម​បាន​រាយការណ៍​នៅ​ក្នុង​ខែ​នេះ​ថា ពលរដ្ឋ​ចំនួន​១២​លាន​៨សែន​នាក់ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ពី​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​នេះ​នៅ​ចន្លោះ​ពី​ខែ​មេសា​ដល់​មិថុនា ឆ្នាំ​នេះ។
ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នោះ មាន​៥៥៧.០០០​នាក់​បាន​បាត់​បង់​ការងារ​៤លាន​១សែន​នាក់​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​បណ្ដោះ​អាសន្ន ៤លាន​៣សែន​នាក់​ត្រូវ​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ ឬ​ត្រូវ​បាន​ឲ្យ​ប្រើប្រាស់​ថ្ងៃ​ឈប់​សម្រាក ឬ​ប្ដូរ​វេន​គ្នា​ធ្វើ​ការ ហើយ​កម្មករ​ចំនួន​៨លាន៥សែន​នាក់​ត្រូវ​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល។
ផលប៉ះពាល់​ទាំង​នេះ​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៅ​ទីក្រុង​ហាណូយ​ផ្ដោត​ក្ដី​សង្ឃឹម​ទៅ​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ជាង​៧០ ភាគ​រយ​នៅ​ត្រឹម​ចុង​ខែ​មីនា​ឆ្នាំ ២០២២។ យោង​តាម​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ Nguyen Thanh Long យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​នេះ​ដោយ​រដ្ឋាភិបាល​មាន​វ៉ាក់សាំង​ប្រហែល​៨លាន៧សែន​ដូស​សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​១ម៉ឺន ៨​ពាន់​កន្លែង។
នេះ​គឺ​ជា​យុទ្ធនាការ​ដ៏​មាន​មហិច្ឆតា​មួយ​ដែល​តម្រូវ​ឲ្យ​វៀតណាម​ត្រូវ​មាន​វ៉ាក់សាំង​ប្រមាណ​ជា ១៥០ លាន​ដូស​សម្រាប់​រយៈពេល​៩ខែ​បន្ទាប់​ទៀត​នេះ។ មក​ទល់​នឹង​ពេល​នេះ​វៀតណាម​បាន​ប្រើប្រាស់​វ៉ាក់សាំង​មិន​លើស​ពី​៤លានដូស​ទេ​ចាប់តាំង​ពី​បាន​ទទួល​កញ្ចប់​វ៉ាក់សាំង​លើក​ទី​មួយ​កាល​ពី​ខែ​មេសា តាម​រយៈ​យន្តការ COVAX​ ដែល​ជា​យន្តការ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។
ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​កុម្ភៈ​មក​ខ្លួន​បានទទួល​វ៉ាក់សាំង​សរុប​ចំនួន ៩ លាន​ដូស​ដែល​ក្នុង​នោះ​រួម​មាន​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​សហរដ្ឋ​អាមេរិក​រុស្ស៊ី ​ចិន​ និង​ចក្រភពអង់គ្លេស។
កិច្ច​ប្រឹង​ប្រែង​នេះ​ទទួល​បានការ​គាំទ្រ ដោយ​កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​Moderna​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​២ លានដូស​ តាម​រយៈ​យន្តការ COVAX។ វ៉ាក់សាំង​ដែល​វៀតណាម​បាន​ទទួល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​ចំនួន ៨០ លាន​ដូស​ ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​ចែកចាយ​ទៅ​ដល់​ប្រទេស​នានា​នៅ​លើ​សាកលលោក។
ក្រសួង​ការបរទេស​វៀតណាម​បាន​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ​ថា ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​រុស្ស៊ី និង​ឥណ្ឌា ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​Sputnik ចំនួន ៤០​លាន​ដូស និង​វ៉ាក់សាំង Covaxin ចំនួន ១៥ លាន​ដូស។ ក្រសួង​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​នេះ​នឹង​ជួយ​ឲ្យ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ស្វះ​ស្វែង​រក​វ៉ាក់សាំង​ឲ្យ​បាន​សរុប​ចំនួន ១២០ លាន​ដូស។
ថ្នាក់​ដឹក​នាំ​ប្រទេស​វៀតណាម ក៏​កំពុង​ផ្ដោត​លើ​ការ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង​ផង​ដែរ។ វ៉ាក់សាំង Nanocovax របស់​ក្រុមហ៊ុន Nanogen ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Phạm Minh Chính ជិត​បញ្ចប់​ការ​ធ្វើ​តេស្ត​សាក​ល្បងនានា​ហើយ​រំពឹង​ថា​នឹង​រួច​រាល់​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ។
អ្វី​ដែល​ជា​ការ​គិត​គូរ​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចៀស​នូវ​អ្វី​ដែល​គេ​ហៅ​ថា «វ៉ាក់សាំង​ការទូត» របស់​ចិន។ ប្រទេស​ចិន​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ការ​ផ្ដល់​វ៉ាក់សាំង​ដ៏​ច្រើន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ថ្នូរ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​គោល​នយោបាយ​នានា​លើ​បញ្ហា​សន្តិសុខ។
ក្ដី​បារម្ភ​មួយ​ទៀត​នោះ​គឺ ពលរដ្ឋ​ខ្លះ​នឹង​បដិសេធ​វ៉ាក់សាំង​មួយ​ចំនួន​ដោយ​រំពឹង​ថា ខ្លួន​នឹង​ត្រូវ​បាន​ចាក់​តែ​វ៉ាក់សាំង​ណា​ដែល​គេ​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ក៏​មាន​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ជាច្រើន​ដែល​សារ​ទាំង​នោះ​ក៏​មាន​ទាំង​ការ​រិះ​គន់​ទៅ​លើ​អ្នក​ដែល​ចង់​ជ្រើស​រើស​វ៉ាក់សាំង​ផង​ដែរ៕
ប្រែសម្រួលដោយ នៀម ឆេង
ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ បើក​នៅ​ថ្ងៃសុក្រ​នេះ
នៅ​ថ្ងៃ​សុក្រ​ ពួក​អ្នក​រៀបចំ​កីឡា​អូឡាំពិក​បាន​និយាយ​ថា ​មនុស្ស​១៩​នាក់ ​រួម​មាន​អត្តពលិក​៣​នាក់​ផង​ ជា​មនុស្ស​ចុងក្រោយ​បំផុត​ដែល​ទាក់ទិន​នឹង​កម្មវិធី​កីឡា​នេះ​ បាន​ធ្វើ​តេស្ត​មាន​វីរុស​កូរ៉ូណា។​
រហូត​មកទល់​ពេល​នេះ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ ១១០​នាក់​ដែល​ទាក់ទិន​នឹង​កម្មវិធី​កីឡា​អូឡាំពិក​ បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​ រួមមាន​អត្តពលិកយ៉ាង​តិច​ណាស់​ ១៣ ​នាក់។​
ពិធី​សម្ពោធ​កីឡា​អូឡាំពិក ​ហើយ​នឹង​ការ​ប្រកួត​កីឡា​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទី​កន្លែង​ដែល​គ្មាន​មនុស្ស​ចូល ខណៈ​ទីក្រុង​តូក្យូ​ប្រឈម​នឹង​គ្រា​អាសន្ន​លើក​ទី ៤​ នៃ​ជំងឺ​កូវីដ១៩។​
នាង ​Naomi Osaka ​ជា​ជើងឯក​អត្តពលិក​ជប៉ុន​មាន​គម្រោង​លេង​កីឡា​តឺនីស​អូឡាំពិក​លើក​ដំបូង​របស់​នាង​នៅ​ថ្ងៃ​សៅរ៍​ស្អែក​ ​ ក៏ប៉ុន្តែ ​ការ​ប្រកួត​របស់​នាង​ឥឡូវ​នេះ ​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​អាទិត្យ​វិញ។​
ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ «ទង់ជាតិ​ព្រះ​អាទិត្យ​រះ»របស់​ជប៉ុន​ បង្ក​ឱ្យមាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នៅ​កម្មវិធី​កីឡា​អូឡាំពិក។​ ប្រទេស​ជប៉ុន​ចាត់​ទុកទង់​ជាតិ​«ព្រះអាទិត្យរះ»​របស់​ខ្លួន​ជាផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ​ប៉ុន្តែ​អ្នក​ខ្លះ​នៅ​ប្រទេស​កូរ៉េទាំងពីរ ​ចិន​ និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​និយាយ​ថា ​ទង់ជាតិ​នេះ ​គឺ​ជា​ការ​រំឭកអំពី​អំពើ​ឃោរឃៅ​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម ហើយ​អាច​ប្រៀបធៀប​ទៅ​នឹង​ទង់ ​Nazi របស់​អ៊ីត្លែរ។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP។ ​
ប្រទេស​ជិតខាងរបស់ប្រទេស​ជប៉ុន​ខ្លះ ​បាន​អំពាវនាវ​មិនឲ្យ​ប្រើ​ទង់​នេះ​ក្នុង​កម្មវិធី​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ៕
សេចក្តី​រាយ​ការណ៍​នេះ​ មានការដកស្រង់​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP​ ពីទីក្រុងតូក្យូ
នាយក ​CDC ​អាមេរិក​ថា​វីរុស​ដែលតា​«ជា​វីរុស​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត»​
ក្រុម​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែងថ្មី​ហើយ​នឹង​ទប់​ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា។​
ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​អង្គការ​សុខភាព​ពិភពលោក​ដែល​ចង់​បន្ត​ស៊ើប​អង្កេត​ថា​តើ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​វូហាន (Wuhan) ​ឬ​យ៉ាង​ណា​ដែល​នាំ​ឲ្យ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក។​
លោក​ Zeng Yixin​ អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​វីរុស​ពីមន្ទីរ​ពិសោធន៍​របស់​ចិន​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ទូទាំង​សាកល​លោក​នោះ​គឺ​ខ្វះ​«ការ​គោរព​សុភវិនិច្ឆ័យ​និង​ជា​ឥរិយាបទ​ច្រឡោង​ខាម​ចំពោះ​វិទ្យាសាស្ត្រ»។​លោក​និយាយ​ទៀត​ថា​ចិន​មិន​អាច​ទទួល​យក​ផែនការ​បែប​នេះ​ទេ។​
ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​និង​អង្គការ​សុខភាព​នៅ​ដើម​ឆ្នាំ​នេះ​បាន​សន្និដ្ឋាន​ថា​ វា​មិន​ទំនងទាល់​តែសោះ​ថា​ការ​លេច​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍​វូហាន​ជា​ប្រភព​នៃ​វីរុស​នោះ។​ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​និយាយ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​ការ​សម្រេច​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ។​
មជ្ឈមណ្ឌល​ Johns Hopkins​ បាន​រាយ​ការណ៍​នៅ​ថ្ងៃសុក្រ​ថា​មាន​ការឆ្លង​វីរុស​កូរ៉ូណា​សរុប​ចំនួន​១៩២​លាន​៥សែន​ករណី​នៅ​លើ​ពិភពលោក​ហើយ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤លាននាក់៕
របាយការណ៍​ថា ចិន​ពិចារណា​ការចាក់​វាក់សាំង​បរទេស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់ខ្លួន
Caixin​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញ​វត្ថុ​ចិន​គួរឲ្យ​ទុកចិត្ត​ និយាយថា​ អ្នក​ត្រួត​ពិនិត្យ​ឱសថ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ពិនិត្យ​ឡើងវិញ​របស់​ក្រុម​អ្នក​ជំនាញ​អំពី​វ៉ាក់សាំង​បន្ថែម​អង្គ​បដិប្រាណ​ ដែល​ផលិត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ឱសថ ​Shanghai Fosun Pharmaceutical (Fosun Pharma)​ របស់​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​ BioNTech របស់​អាល្លឺម៉ង់។​ វ៉ាក់សាំង​បន្ថែម​អង្គ​បដិប្រាណឈ្មោះ ​Fosun-BioNTech COVID-19 ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ​ខាង​រដ្ឋបាល។​
សេចក្តីរាយ​ការណ៍នេះ​បាន​លេច​ឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​ប្រទេស​ថៃ​ និង​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា​ ពួកគេ​នឹង​ប្តូរ​ពី​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ទៅ​ប្រើ​វ៉ាក់សាំង​របស់​ប្រទេស​លោក​ខាង​លិច​វិញ៕
ម៉្យាង​ទៀត​ ប្រទេស​ចិន​ថា​ ខ្លួន​ភ្ញាក់ផ្អើល​នឹង​ផែនការមួយ​ទៀត​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​សិក្សា​អំពី​ប្រភព​ជំងឺកូវីដ១៩។​
មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោកភ្ញាក់ផ្អើល​ចំពោះ​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោកសិក្សា​ដំណាក់​កាល​ទី​២​ អំពី​ប្រភព​ជំងឺកូវីដ១៩។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP។​
លោក​ Zeng Yixin ​ អនុរដ្ឋ​មន្រ្តី​គណៈ​កម្មការ​សុខាភិបាល​ជាតិ​ចិន​ បាន​បដិសេធ​ថា ទ្រឹស្តី​អំពី​ការ​លេច​ធ្លាយ​វីរុស​ពី​មន្ទីរ​ពិសោធន៍​ចិន​ ជា​ពាក្យ​ចចាម​អារាម​ប្រឆាំង​សុភវិនិច្ឆ័យ។​
ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​ទទួល​ស្គាល់កា​លពី​សប្តាហ៍​មុន​ថា​ មិន​ទាន់​អាចបដិសេធ​ទំនាក់​ទំនង​អាច​មាន​រវាង​វីរុស​កូរ៉ូណា​ និង​មន្ទីរ​ពិសោធន៍​ចិន​ទេ។​
លោក Zeng ​បាន​និយាយ​ថា មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ​មិនមាន​វីរុស​ដែល​អាច​ចម្លង​ទៅ​មនុស្ស​ដោយ​ផ្ទាល់​ទេ។ លោកថា​ ប្រទេស​ចិន ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ និង​មិន​ទទួល​យក​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះទេ៕
​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP រួម​ចំណែក​រាយ​ការណ៍​ពី​រដ្ឋធានី​ប៉េកាំង
វ៉ាក់សាំង Johnson & Johnson មិន​សូវ​បង្ហាញ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា
ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ពេទ្យGrossman នៃ​សាកលវិទ្យាល័យ New York បាន​សន្និដ្ឋាន​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ទៅ​លើ​សំណាក​ឈាម​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន។
លោក Nathaniel Landau ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​បាន​ថ្លែង​ថា វ៉ាក់សាំង Johnson & Johnson មិន​បាន​ផ្ដល់​ការ​ការពារ​ដូចគ្នា​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែងថ្មី​ទេ ខណៈ​ដែល​វ៉ាក់សាំង Pfizer ឬ Moderna ដែល​តម្រូវ​ឲ្យ​ចាក់​ពីរ​ដូស ផ្ដល់​ការ​ការពារ​ច្រើន​ជាង។ វ៉ាក់សាំង Pfizer និង​វ៉ាក់សាំង Moderna ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​វិធី mRNA។
ការ​សិក្សា​ដែល​ត្រូវ​បាន​បង្ហោះ​តាម​អនឡាញ​កាល​ពី​ថ្ងៃ​អង្គារ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ដូចគ្នា​ពិនិត្យ​មើល​ឡើង​វិញ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​នោះ​ដែរ។ ការ​សិក្សា​នេះ​ក៏​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នៅ​ក្នុង​ពិភពលោក​ពិត​នោះ​ដែរ។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​សិក្សា​ផ្សេងៗ​ទៀត​ដែរ ដែល​ថា វ៉ាក់សាំង​ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​ដូចជា​វ៉ាក់សាំង Johnson & Johnson និង​វ៉ាក់សាំង AstraZeneca មិន​បាន​ផលិត​អង់ទីករ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា​និង​ឡាំដា​ទេ៕
(ព័ត៌មាន​មួយ​ចំនួន​ពី​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ Reuters)
​អ្នកស្រី Jill Biden ​ភរិយា​ប្រធានាធិបតី​ដឹកនាំ​ប្រតិភូ​អូឡាំពិក​អាមេរិក​ទៅ​ជប៉ុន​
អ្នកស្រី​គ្រោង​នឹង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​សុក្រ។​ អ្នក​រួមដំណើរ​ក្នុង​គណៈ​ប្រតិភូ​របស់​អ្នកស្រី​គឺ​លោក​ Raymond Greene ភារធារី​អន្តរកាល​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​តូក្យូ។​
លេខាធិការ​សេតវិមាន​អ្នកស្រី ​Jen Psaki​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​«ក្រុម​របស់​យើង​អនុវត្ត​ពិធីសារ​សុវត្ថិភាព​និង​សុខភាព​យ៉ាង​តឹងរ៉ឹង​ដោយ​កំណត់​ការ​ធ្វើ​ដំណើរ​ជា​សាធារណៈ​ឱ្យ​បាន​តិចបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ក្រុម​ទប់ស្កាត់​ជំងឺ​កូវីដ១៩របស់​យើង​នៅ​សេតវិមាន​ក៏ដូច​ជា​មន្រ្តី​សុខាភិបាល​នៅ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​ និង​រដ្ឋាភិបាល​ជប៉ុនយល់​ស្រប​ថា​ពិធីសារ​និង​វិធានការ​សុខភាព​តឹងរ៉ឹង​នឹង​ជួយ​ការពារ​ឱ្យ​គណៈ​ប្រតិភូ​របស់​យើង​ឱ្យ​មាន​សុវត្ថិភាព»៕
មហាសេដ្ឋី​អាមេរិក Bezos ធ្វើ​ដំណើរ​ពី​អវកាស​មក​ផែនដី​វិញ​ដោយ​ជោគជ័យ
លោក Bezos បាន​ថ្លែង​បន្ទាប់​ពី​យាន​អវកាស​របស់​លោក​ចុះចត​នៅ​ក្បែរ​ក្រុង Van Horn រដ្ឋ Texas ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត»។
យានអវកាស​របស់​លោក​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក Alan Shepard ដែល​ជា​អវកាសយានិក​អាមេរិក​ដំបូង​បង្អស់​ដែល​បាន​ទៅ​អវកាស។
លោក Bezos ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក បាន​ធ្វើ​ដំណើរ​ពី​ផែនដី​ទៅ​អវកាស​កាល​ពី​ថ្ងៃ​អង្គារ ពី​រដ្ឋ Texas សហរដ្ឋ​អាមេរិក។ លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទីពីរ​ដែល​បាន​ទៅ​ដល់​អវកាស​នៅ​ក្នុង​ខែ​នេះ​ដោយ​ចាយ​វាយ​ប្រាក់កាស​ផ្ទាល់​ខ្លួន។
មហាសេដ្ឋី​អង់គ្លេស លោក Richard Branson បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​កាល​ពី​ថ្ងៃទី១១ ខែ​កក្កដា​កន្លង​ទៅ​នេះ ជាមួយ​នឹង​ក្រុម​ការងារ​ចំនួន​៥​នាក់ ដោយ​ប្រើប្រាស់​យាន​អវកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Virgin Galactic របស់​លោក។
លោក Bezos អាយុ​៥៧ឆ្នាំ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ឥវ៉ាន់​តាម​អនឡាញ Amazon ហើយ​លោក​បាន​បង្កើត​ក្រុមហ៊ុន Blue Origin ឡើង​កាល​ពី​ឆ្នាំ ២០០០ ក្នុង​គោលបំណង​បង្កើត​ទីតាំង​អចិន្ត្រៃយ៍​នៅ​អវកាស​ដែល​អាច​ឲ្យ​មនុស្ស​រស់នៅ​និង​ធ្វើ​ការ​បាន៕
(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​AP)
អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ចោទ​ទីភ្នាក់ងារ​ចារកម្ម​របស់​ចិន​ថា ជួល​ពួកអ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ
សកម្មភាព​ទាំង​នោះ​រួមមាន​ទាំង​ប្រតិបត្តិការ​ជំរិត​ទារ​ប្រាក់​ពី​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នឹង​ការណ៍​ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​ទិន្នន័យ​របស់​ខ្លួន​វិញ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក។
សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អង្គការ​អូតង់ សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ ​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​តាម​កុំព្យូទ័រ​កាល​ពី​ខែ​មីនា ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​រាប់​ម៉ឺន​តាមរយៈ​កម្មវិធី Microsoft Exchange។
នេះ​ គឺ​ជា​ទម្រង់​មួយ​នៃ​ការ​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​ដែលម្ចាស់​ស្ថាប័ន​ដឹង​ពី​ការ​លួច​ទិន្នន័យ ប៉ុន្តែ​ពួកគេ​មិន​អាច​យក​ទិន្នន័យ​ទាំង​អស់​នោះ​ត្រឡប់​មក​វិញ​បាន។
ចិន​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងអស់​នោះ​ទេ៕
ទឹក​ជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់ ​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ និង​១៣០០​នាក់​ បាត់​ខ្លួន
លោក ​Andreas Friedrich ​អ្នក​នាំពាក្យ​សេវាកម្ម​អាកាសធាតុ​អាល្លឺម៉ង់​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​CNN​ ថា ​«នៅ​ក្នុង​តំបន់​ខ្លះ​ យើង​មិន​បាន​ឃើញភ្លៀង​ដ៏​ច្រើន​បែប​នេះ​ទេ ​នៅ​ក្នុង​ពេល១​រយ​ឆ្នាំ»។​
ទូរទស្សន៍​អាល្លឺម៉ង់ ​Deutsche Welle ​បាន​បញ្ជាក់​ថា​ មនុស្ស​ស្លាប់​ភាគច្រើន​ស្ថិត​នៅ​តំបន់​ Rhine Westphalia ​ខាងជើង​ ​និង ​Rhineland-Palatinate ​ រីឯ​មនុស្ស​១៣០០នាក់​ទៀត​ កំពុង​បាត់​ខ្លួន​នៅ​ក្នុង​តំបន់ ​Ahrweiler ​ភាគ​និរតី​នៃ​ទីក្រុង​ Bonn ​ទីដែល​ទន្លេ ​Ahr ហូរចូល​ក្នុង​តំបន់ ​Rhine ​ បាន​ឡើង​ហៀរ​មាត់​ច្រាំង។​
កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ជួប​ប្រទះ​បញ្ហា​ ដោយសារ​បណ្តាញ​ទូរស័ព្ទ​ និង​អ៊ីនធឺណិត​ ដាច់​នៅ​ក្នុង​តំបន់​នេះ។ ​ពួក​មន្ត្រី​និយាយ​ថា ​ទឹក​ជំនន់​បាន​បង្អាក់​ការ​ដឹក​ជញ្ជូន​តាមរទេះភ្លើង​ និង​តាម​ទន្លេ ​Rhine។​
រូបភាព​វីដេអូ​មើល​ពីលើតំបន់​នោះ​បាន​បង្ហាញ​ផ្ទះ​មួយ​ចំនួន​ហូរតាម​ទឹក ​ហើយ​ផ្លូវ​ថ្នល់​និង​ស្ពាន​ក៏​អ៊ីចឹង​ដែរ។ ​នៅ​ទីក្រុង ​Schuld ​នៅ​ក្នុង​សង្កាត់ ​Ahrweiler ​ភាគ​ខាង​ត្បូង​ ប៉ូលិស​និយាយ​ថា ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ។ ​ពួក​មន្ត្រី​និយាយ​ថា ​សំណង់​ជា​ច្រើន​ក៏​កំពុង​ប្រឈម​គ្រោះថ្នាក់​ដោយ​ការ​ដួល​រលំ​ដែរ។​
បុគ្គលិក​ជួយ​សង្គ្រោះ និង​ទាហាន​បាន​ត្រូវ​បញ្ជូន​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​ ដែល​អ្នក​ខ្លះ​បាន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ។​ ទឹក​ជំនន់​យ៉ាង​ខ្លាំង​ក៏​មាន​នៅក្នុង​ប្រទេស​ប៊ែលហ្សុិក លុចសំបួ ​បារាំង ​និង​ហូឡង់​ផងដែរ៕​
Fern Robinson ​និង​ Jeff Custer ​រួម​ចំណែក​ក្នុង​សេចក្តីរាយ​ការណ៍​នេះ
អ្នក​រាយការណ៍​អំពី​កំហុស​ឆ្គង​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​អាមេរិក ត្រូវ​បាន​សន្មត​ថា​មិន​បាន​ធ្វើ​ខុស
អគ្គ​អធិការ​កិច្ច​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មី​នេះ បាន​សន្មតថា​មន្ត្រី​ក្នុង​រដ្ឋបាល​លោក​ Trump រួម​ទាំង​លោក Michael Pack ​ផង បាន​សងសឹក​ដោយ​ខុស​ច្បាប់​ ទៅលើ​មន្ត្រី​ជាន់ខ្ពស់​ទាំង​៦​នាក់​នោះ ដែល​៥​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​តែងតាំង​ឲ្យកាន់​ដំណែង​ឡើងវិញ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden។ ចំណែក​មន្ត្រី​ទី​៦​ បាន​ចូល​និវត្តន៍។
លោក Pack នៅពេលនោះ​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (U.S. Agency for Global Media ឬUSAGM)ដែល​គ្រប់គ្រង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ចំនួន​៥​គឺ​ សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ វិទ្យុ​អឺរ៉ុប​សេរី ​និង​វិទ្យុ​សេរីភាព ​(Radio Free Europe/Radio Liberty) វិទ្យុ​អាស៊ីសេរី​(RFA) បណ្តាញ​ផ្សាយ​ព័ត៌មាន​មជ្ឈិមបូព៌ា (Middle East Broadcasting Network) និង​ការិយាល័យ​ផ្សព្វផ្សាយ​គុយបា (Office of Cuba Broadcasting)។
អគ្គ​អធិការ​កិច្ច បាន​សម្រេច​ថា​មន្ត្រី​ទាំង​៦​រូប ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពី​កំហុស​ឆ្គង​របស់​ស្ថាប័ន នៅ​ពេល​ដែល​ពួកគេ​បាន​លើក​ឡើង​អំពី​ការព្រួយបារម្ភ​ចំពោះ​ទង្វើ​របស់​លោក Pack។ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០ លោក Pack បាន​ផ្អាកសិទ្ធិ​ទទួល​ព័ត៌មាន​សម្ងាត់​របស់​មន្ត្រី​ទាំង​៦​នាក់ ដែល​ជា​លក្ខណ្ឌ​ចាំបាច់​សម្រាប់​ការងារ​របស់​ពួកគេ ហើយ​បាន​ដាក់​មន្ត្រី​ទាំង​នេះ​ឲ្យ​ឈប់​សម្រាក​នៅពេល​ដែល​ពួកគេ​ត្រូវ​ស៊ើបអង្គេត។ លោក Packថ្លែងថា​ទង្វើ​របស់​លោក មាន​គោល​បំណង​ស្តារ«ការ​គោរព​នីតិរដ្ឋ​ក្នុង​ការ​ងារ​របស់​យើង»។
មេធាវី​ពីរ​នាក់គឺ​លោក ​Robert Litt និង​លោក Mark Zaid ​ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​ទាំង​៥​នាក់ បាន​ថ្លែងថា​អគ្គអធិការកិច្ច​បាន​កំណត់​ថា​ទង្វើ​របស់​លោក Pack​ «គ្មាន​មូលដ្ឋាន​ស្រប​ច្បាប់​នោះ​ទេ»។
មេធាវី​ទាំង​ពីរ​នាក់​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​រកឃើញ​ជាផ្លូវ​ការ​នេះ គឺ​ជា​ការ​បង្ហាញ​ថា​មន្ត្រី​ទាំង​៦​នាក់​នោះ គ្មាន​ទោស​ពៃ​អ្វី​ទាំងអស់ ហើយ​ការណ៍​នេះ លាង​ជម្រះ​កំណត់​ត្រា​របស់​ពួកគេ​ទាំង​ស្រុង»។
អាណត្តិ​រយៈពេល​៦​ខែ​ដែល​ពោរពេញ​ដោយ​រឿង​ចម្រូងចម្រាស​របស់​លោក Pack ក្នុង​នាម​ជា​ប្រធានUSAGM បាន​ចប់​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា ​ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Joe Bidenបាន​តម្រូវ ​និង​ទទួល​យក​ការ​លាលែង​ចេញ​ពី​តំណែង​របស់​លោក ​Pack តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក Biden ​បាន​ស្បថ​ចូល​កាន់​តំណែង។
អ្នកស្រី Kelu Chao ប្រធាន​ស្តីទី​នៃ​ទីភា្នក់ងារ ​USAGM ​ដែល​ត្រូវ​តែងតាំង​ដោយ​លោក ​Biden បានតែងតាំង​មន្ត្រី​ទាំង​៥​នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​៦​នាក់​នោះ​ឲ្យ​ចូលកាន់​តំណែង​វិញ​យ៉ាង​ឆាប់​រហ័ស។
មន្ត្រី​ទាំង​៥​នាក់​នោះ​រួម​មាន លោកGrant Turner​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ លោក Shawn Powers ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ លោកមេធាវី David Kligerman លោក ​Matt Walsh នាយក​រង​ផ្នែក​ប្រតិបត្តិការ និង​អ្នក​ស្រី Oanh Tran នាយិកា​ប្រតិបត្តិ។ ចំណែក មន្ត្រី​ទី​៦​គឺ​អ្នកស្រី Marie Lennon បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍។
លោក David Seide មេធាវី​ម្នាក់​ប្រចាំ​គម្រោង​ឃ្លាំមើល​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​(Government Accountability Project) ដែល​ជា​អង្គការ​ការ​ពារ​អ្នករាយការណ៍​អំពី​អំពើ​ខុសឆ្គង​របស់​រដ្ឋាភិបាល​ និង​ជា​អ្នក​តំណាង​ឲ្យ​លោក Turner ក្នុង​បណ្តឹង​ប្រឆាំង​លោក Pack បាន​និយាយ​ថា​លោក Packនិង​សម្ព័ន្ធមិត្ត​របស់​លោក​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ Trump បាន​«បំពាន​ច្បាប់ រំលោភ​អំណាច​និង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ​និង​សុវត្ថិភាព​សាធារណៈ ព្រម​ទាំង​គ្រប់​គ្រង​ទីភ្នាក់ងារ​ USAGM ​មិន​បាន​ត្រឹមត្រូវ»។​
គម្រោង​ឃ្លាំមើល​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក Pack ថា​លោក​មិន​បាន​អើ​ពើអំពី​គ្រោះថ្នាក់​ចំពោះ​អ្នក​កាសែត​បរទេស​ដែល​បម្រើ​ការងារ​ឲ្យ VOA ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ការ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​បន្ត​ទិដ្ឋាការ​ប្រភេទ J-1​ ដល់​អ្នកកាសែត​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​សហរដ្ឋ​អាមេរិក​បាន ដូច​តាម​ទម្លាប់​ដែល​ត្រូវ​បាន​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​ដោយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ​មុនៗ​កន្លង​មក។
ក្រុម​ឃ្លាំ​មើល​នេះ​និយាយ​ថា​អ្នក​កាសែត ​VOA ​ម្នាក់​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កាត់ទោស ហើយ​អ្នក​កាសែត​នោះ​បាន​រង​ការ​គំរាមកំហែង​ដល់​ជីវិត។ ក្រុម​ឃ្លាំ​មើល​នេះ​បន្ត​ថា​ក្រសួង​ការបរទេស​អាមេរិក​ បាន​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​កាសែត​នោះ ប៉ុន្តែ​លោក Pack បាន​បដិសេធ​ មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ​ទេ ហើយ​បាន​ចោទសួរ​អ្នក​រិះគន់​ទង្វើ​របស់​លោក​ថា​«ហេតុអ្វី​បាន​ជា​អ្នកដែល​មិន​មែន​ជា​ពលរដ្ឋ​អាមេរិកាំង ត្រូវ​បាន​នាំ​មក​សហរដ្ឋ​អាមេរិក ដើម្បី​រាយការណ៍​អំពី​«គំនិត​និង​ស្ថាប័ន​សំខាន់ៗ​របស់​អាមេរិក» ត្រឡប់​ទៅ​កាន់​តំបន់​ផ្សេងៗ​លើ​ពិភព​លោក​ទៅវិញ?»
VOAផ្តល់​ការងារ​ដល់​អ្នក​កាសែត​បរទេស​រាប់​សិប​នាក់ ដោយ​អ្នក​កាសែត​ជាច្រើន ត្រូវ​បាន​ជ្រើសរើស​ដោយសារ​តែ​ឯកទេស​និង​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​ប្រទេស​កំណើត​របស់​ពួកគេ​និង​ប្រធានបទ​សារព័ត៌មាន​នានា​ដែល​អ្នក​អាន​ អ្នក​ស្តាប់​និង​អ្នក​ទស្សនា​នៅ​ក្រៅ​ប្រទេស ចង់​ដឹង​ជាង​គេ។
លោក Pack ដែល​ជា​អ្នក​ផលិត​ភាពយន្ត​អភិរក្ស​និយម​ម្នាក់ ត្រូវ​បាន​តែង​តាំង​ដោយ​លោក Trump ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ USAGM កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨។ ​ដោយ​មាន​ការ​ជំទាស់​ពី​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យនិង​តំណាង​រាស្ត្រ​គណបក្ស​សាធារណ​រដ្ឋ​ខ្លះ​ផង ការ​តែងតាំង​រូប​លោក ​បាន​ជាប់​គាំង​ក្នុង​ព្រឹទ្ធសភា​អស់​រយៈពេល​២​ឆ្នាំ។ ប៉ុន្តែ លោក​ត្រូវ​បាន​ព្រឹទ្ធសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២០​ហើយ​ក៏​បាន​ឡើង​កាន់តំណែងថ្នាក់ដឹកនាំ​ទីភ្នាក់ងារ USAGM មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​នោះ​មក៕
ប្រែសម្រួល​ដោយ​លោក សាយ មុន្នី
មីយ៉ាន់ម៉ា​តស៊ូ​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩​
លោក ​Soe Win ​អ្នក​ក្រុង​រ៉ង់ហ្គូន​ដែល​ជាទីក្រុង​ធំ​ជាង​គេ​បំផុតនៃ​ប្រទេស​មីយ៉ាន់មា​បាន​ប្រាប់ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ AP ​ថា៖ ​«អុកស៊ីហ្សែន​គឺ​ខ្វះខាត​ជាង​លុយ»។​ គាត់​បាន​ឈរ​តម្រង់​ជួរ​អស់​រយៈ​ពេល​៦​ម៉ោង​ក្នុង​ការ​ព្យាយាម​ដើម្បី​ទទួល​បាន​អុកស៊ីហ្សែន​សម្រាប់​ជីដូន​ដែល​មាន​អាការៈ​ជំងឺ​កូវីដ១៩។​
កាល​ពី​ថ្ងៃ​សៅរ៍​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ថា​ ការ​ឆ្លង​ថ្មី​មាន​ចំនួន​ ៤.៣៧៧​ ករណី​ដែល​ធ្វើ​ឱ្យ​តួលេខ​សរុប​មាន​ចំនួន​ ១៨៨.៧៥២ ​ករណី។​ ព័ត៌មាន​ស្តីពី​ការចាក់​វ៉ាក់សំាង​មិន​ច្បាស់​ទេ​ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​៣,២%​នៃ​ប្រជាជន​៥៥​លាន​នាក់​របស់​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ប្រឆាំង​នឹង​វីរុស​នេះ។​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP។​
កាល​ពី​ឆ្នាំ​មុន​ប្រទេស​នេះ​អាច​ទប់​ទល់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះដោយ​សារ​ការ​ចេញ​បម្រាម​យ៉ាង​តឹងរ៉ឹង​ដោយ​មេ​ដឹកនាំ​ស៊ីវិល​គឺ​អ្នកស្រី​ Aung San Suu Kyi​ គួប​ផ្សំ​និង​ការ​ប្រើប្រាស់​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​និង​ចិន។​
ទោះ​យ៉ាង​ណា​អ្នកស្រី​ Suu Kyi​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​យោធា​កាល​ពី​ខែ​កុម្ភៈ​ហើយចាប់​តាំង​ពី​ពេល​នោះ​មក​ប្រជាជន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​មន្ទីរ​ពេទ្យ​យោធា។​លើស​ពី​នេះ​ទៀត​ បន្ទាប់​ពីអ្នកស្រី​ Suu Kyi​ ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ​ពី​តំណែង​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​គឺជា​សមាសធាតុ​ដ៏​ធំមួយ​នៃ​ចលនា​ស៊ីវិល​មិន​ស្តាប់​បង្គាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ដែល​គ្មាន​ប្រជាប្រិយភាព​ក្នុង​ការ​ការពារ​សុខភាព​របស់​ពួកគេ៕
វៀតណាម ប្រកាស​បិទ​សកម្មភាព​សង្គម និង​បង្កើន​ការចាក់​វ៉ាក់សាំង
រដ្ឋាភិបាល​ក្រុង​ហាណូយ ​ក៏​បាន​ប្រកាស​ផែន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​៥០​ភាគរយ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ រហូត​ដល់​ចុង​ឆ្នាំ ហើយ​នឹង​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​៧០​ភាគ​រយ ​ត្រឹម​ខែ​មីនា​ឆ្នាំ​ក្រោយ។​
ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​«ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ជា​វិធាន​ការ​ចាំបាច់​ និង​មាន​សារៈ​សំខាន់​ដើម្បី​រាំង​ខ្ទប់​ជំងឺ​នេះ​ និង​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម»។​ ​
មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម​ដែល​មាន​ប្រជា​ពលរដ្ឋ​ជិត​១០០​លាន​នាក់ ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាង​៣​ពាន់​ករណី​ គិត​មក​ទល់​នឹង​ខែ​មេសា។ ​ហើយ​មក​ទល់​នឹង​ថ្ងៃ​សុក្រ ប្រទេស​នេះ​ បាន​បញ្ជាក់​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​២៤.៨១០​ករណី​ និង​ស្លាប់​ចំនួន១០៤​នាក់។​
សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ប្រហែល​៤​លាន​ដូស​ ដោយ​មាន​មនុស្ស​ប្រហែល​២៤០០០០​នាក់​ បាន​ចាក់​វ៉ាក់សាំង​២ដូស ​ឬ​ចំនួន​០,២៥%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​សរុប។
ទីក្រុង​ហូជីមិញ​ដែល​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៩​លាន​នាក់​ បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ផ្តុំ​ដែល​មាន​មនុស្ស​លើស​ពី​២នាក់​ឡើង​ទៅ​ ហើយ​ក្នុង​ពេល​២​សប្តាហ៍​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពីផ្ទះ​តែ​ក្នុង​ករណី​មាន​អាសន្ន​ ឬ​ទិញ​ម្ហូប​អាហារ​ និង​ថ្នាំ​សង្កូវ​ប៉ុណ្ណោះ។​
ម៉្យាងទៀតក្រុមហ៊ុន​ Pfizer ​និយាយ​ថា ​ខ្លួន​ហៀប​នឹង​ស្វែងរក​ការ​អនុញ្ញាត​ពី​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ១៩​ ដូស​ទី៣។​ ក្រុមហ៊ុន​នេះ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការចាក់​ថ្នាំមួយដូស​ទៀត​ អាច​បង្កើន​ភាព​ស៊ាំយ៉ាង​ខ្លាំង​ហើយ​អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ចុង​ក្រោយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ។​
ការ​ស្រាវជ្រាវ​ពី​បណ្តា​ប្រទេស​ជាច្រើន​បង្ហាញ​ថា ​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩​យ៉ាង​ទូលំទូលាយ​ផ្តល់​ការ​ការពារ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (delta) ដែល​ឆ្លង​ខ្លាំង។​ ប៉ុន្តែ​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​វីរុស​នេះ​ បាន​ចុះខ្សោយ​ជា​ធម្មតា។​ ក្រុមហ៊ុន​ Pfizer ​និយាយ​ថា​ ទិន្នន័យ​ដំបូង​ពីការ​សាកល្បង​របស់​ក្រុមហ៊ុន​បង្ហាញ​ថា​ កម្រិត​អង្គ​បដិប្រាណ​របស់​អ្នក​ចាក់​ថ្នាំ​នេះ​ឡើងខ្លាំង​ បន្ទាប់ពី​ចាក់ថ្នាំ​ដូសទីបី។​ ប៉ុន្តែ​សំណើ​នេះ​មិនមែន​មាន​ន័យថា​ ការ​ចាក់​ថ្នាំ​ដូស​ទី​៣​ នឹង​ធ្វើឆាប់ៗ​នេះ​ទេ។​ មន្ត្រី​សុខាភិបាល​សាធារណៈ​ត្រូវ​សម្រេច​ថា​ តើ​ពិត​ជាត្រូវ​ការ​ចាក់ថ្នាំដូស​ទី​៣​ ឬទេ៕
ចំនួន​មនុស្ស​ស្លាប់​​កើនឡើង​នៅ​ក្នុង​ការបាក់​ដី​នៅ​ប្រទេស​ជប៉ុន
បុគ្គលិក​ជួយ​សង្គ្រោះ​ជាច្រើន​កំពុង​បន្ត​ជីក​កកាយ​កម្ទេច​បាក់បែក​ដើម្បី​ស្វែងរកជនរងគ្រោះ។ មនុស្ស​យ៉ាង​ហោចណាស់​ក៏​២៧​នាក់​ដែរ ដែល​នៅ​បាត់​ខ្លួន​នៅឡើយ ថ្វីបើ​អាជ្ញាធរ​សង្ឃឹម​ថា មនុស្ស​ខ្លះ​បាន​ចាកចេញ​ពី​ទីក្រុង​នោះ ដោយសារ​តែ​មនុស្សភាគច្រើន​នៅ​ក្នុង​ទីក្រុង Atami ជា​អ្នក​មកពី​ខាង​ក្រៅ ​ឬ​ជួល​ផ្ទះ​នៅ​ទីនោះ​សម្រាប់​វិស្សមកាល។
ការបាក់ដី​កាលពី​សប្តាហ៍​មុន បណ្តាល​មកពី​ការធ្លាក់​ភ្លៀង​អស់​ជាច្រើន​ថ្ងៃ​ដែល​ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​ថា មាន​ការធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ក្រុង Atami ច្រើនជាង​ធម្មតា​នៅ​ខែ​កក្កដា​ទាំង​មូល។
ផ្ទះ​និង​អាគារ​ចំនួន​៣០០​ខ្នងត្រូវ​បាន​បំផ្លាញ។
ពួក​មន្ត្រី​ជឿ​ថា ការបាក់​ដី​បាន​ផ្តើមចេញពី​តំបន់​មួយ​ដែល​មាន​ប្រវត្តិ​ការប្រែប្រួល​ស្ថានភាព​ដី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press៕
ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បាក់​អគារ ​Condo ​ក្នុង​រដ្ឋ ​Florida ​​ឡើង​ដល់​៣៦​នាក់​
ការ​រុករក​បាន​ត្រូវ​ផ្អាករយៈ​ពេល​២​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​មាន​ខ្យល់​និងផ្លេក​បន្ទោរបណ្តាល​មក​ពីព្យុះ​ Elsa។​ ព្យុះ​នេះ​កំពុង​បក់បោក​នៅ​រដ្ឋ​Florida​ក៏ប៉ុន្តែ​បាន​ចាកចេញ​ពី​កន្លែង​នៃ​អគារ​បាក់នៅ​ក្នុង​ទីក្រុង ​Surfside ​ភាគ​ខាង​ជើង​ទីក្រុង ​Miami។​
ក្រុម​សង្គ្រោះបាន​រក​ឃើញ​សាកសព៨​នាក់​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​ធ្វើ​ឲ្យ​តួលេខ​មនុស្ស​ស្លាប់​ទាំងអស់ឡើង​ដល់​៣៦​នាក់។​
លោក​ Daniella Levine Cava ​អភិបាល​សង្កាត់ Miami-Dade​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សន្និសីទ​កាសែត​កាលពី​រសៀលថា​មនុស្ស​១០៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។​
ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​រុករក​ជន​រង​គ្រោះ​ក្នុង​គំនរ​បាក់បែក​ជា​ដំណើរការដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ចំណាយ​ពេល​យូរ​នៅពេល​ពួក​គេរក​ជន​រងគ្រោះ​ហើយនឹង​ភស្តុតាង​ពន្យល់​ថា​តើ​ហេតុអ្វី​បាន​ជា​អគារ​កម្ពស់​១២​ជាន់នេះ​បាក់​មួយ​ផ្នែក​កាល​ពី​ថ្ងៃ​ទី២៤​ខែ​មិថុនា។​ ​
លោក​ Alan Cominsky​ ប្រធាន​អគ្គិភ័យ​សង្កាត់​ Miami-Dade​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​កម្ទេច​បាក់​បែក​ចំនួន​១១២​តោនបាន​ត្រូវ​យក​ចេញ​ពី​កន្លែង​អគារ​បាក់​នោះ។​ ប៉ូលិស​កំពុង​យក​សំណាក​កម្ទេច​បាក់បែក​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាពដើម្បី​ជួយ​ដល់​ការ​ស៊ើប​អង្កេត​នេះ៕​
សេចក្តី​រាយការណ៍​នេះ​មាន​បញ្ចូល​ព័ត៌មាន​ពី AP និង​ Reuters។
ប្រទេស​រុស្ស៊ី​ និង​ប្រទេស​បង់ក្លាដែស​រាយ​ការណ៍​ពី​កំណត់ត្រា​ខ្ពស់​បំផុត​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​​មួយ​ថ្ងៃ
រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ប្រកាស​ថា ខ្លួន​នឹង​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ នៅ​ពេល​រដ្ឋាភិបាល​នេះ​បាន​រាយ​ការណ៍​ថា​ មាន​មនុស្ស​ស្លាប់៧០០​នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩​ ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ កាលពី​ថ្ងៃ​អង្គារ។​
សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​រុស្ស៊ី១៤០.០០០នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។ ​ប៉ុន្តែគេ​ជឿ​ថា​ ចំនួន​មនុស្ស​ស្លាប់​ពិតប្រាកដ​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។​
ប្រទេស​បង់ក្លាដែស​បាន​រាយ​ការណ៍ការឆ្លង​ចំនួន​១១.៥២៥​ករណី​កាលពី​ថ្ងៃ​អង្គារ​ ដែល​ជា​តួលេខ​ខ្ពស់​បំផុតក្នុងមួយ​ថ្ងៃ​ ចាប់តាំង​ពី​ជំងឺ​រាតត្បាត​នេះ​បាន​ចាប់ផ្តើម។​ ប្រទេស​នេះ​ក៏​មាន​មនុស្ស​ស្លាប់​១៦៣​នាក់ក្នុង​ពេល​២៤​ម៉ោង​កន្លង​មក​ដែរ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​រដ្ឋាភិបាល។​
បង់ក្លាដែស​មាន​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​ ដែល​ជំងឺ​កូវីដ​បំប្លែងថ្មី​ប្រភេទ​ ដែលតា ​(Delta)​ ដែល​ឆ្លង​រហ័ស ​បាន​ផ្ទុះ​ឡើង។ ​អ្នក​ជំនាញ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ជឿ​ថា ​ចំនួន​ឆ្លង​និង​ស្លាប់​ទំនង​ជា​ខ្ពស់​ជាង​នេះ។​
ក្នុង​ខណៈ​នោះ​ដែរ​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​កាលពី​ថ្ងៃ​អង្គារ​ ប្រទេស​ខ្លះ​បាន​ប្រកាស​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ខ្លះដែល​បង្កើតឡើង​ដើម្បីទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នេះ៕​
(សេចក្តី​រាយ​ការណ៍​នេះ​មាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP ​និង​ Reuters)
៤​នាក់​ស្លាប់ ​២៤​នាក់​នៅ​បាត់​ខ្លួន​ដោយសារ​ការ​បាក់ដី​នៅ​ជប៉ុន​
ដំបូង​មនុស្ស ​១៤៧​នាក់ ​បាត់​ខ្លួន។​ ប៉ុន្តែ​បន្ទាប់​ពី​មន្រ្តី​ទីក្រុង​បាន​បន្ថយ​តួលេខ​អ្នក​បាត់​ខ្លួន​មក​ត្រឹម​៦០​នាក់​និង​ប្រកាស​ជា​សាធារណៈ​អ្នក​ស្រុក​ភាគច្រើន​បាន​ឆ្លើយ​តប​ដែល​ធ្វើ​ឲ្យ​តួលេខ​នេះ​ចុះ​មក​ត្រឹម​២៤​នាក់។
​លោក ​Sakae Saito ​អភិបាល​ក្រុង​នេះ​បាន​និយាយ​ថា​ពួកគេ​ស្ថិត​នៅ​កន្លែង​ផ្សេង​នៅពេល​បាក់ដី​ឬ​ត្រូវ​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព។​
ទោះ​ជា​យ៉ាង​ណា​មនុស្ស​៤​នាក់​ត្រូវ​បាន​គេរក​ឃើញ​ថា​ស្លាប់ហើយ​២៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ។​កាលពី​ថ្ងៃ​ច័ន្ទ​ក្រុម​ជួយ​សង្គ្រោះ​ប្រមាណ​១.៥០០​នាក់​បាន​ជីកគំនរ​បាក់​បែក​នៅ​តំបន់​មួយ​នៃ​ទីក្រុង​មាត់​សមុទ្រ​ភាគ​កណ្តាល​នេះ​ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់។
ការ​បាក់ដី​កាលពី​ថ្ងៃ​សៅរ៍​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ដែលអ្នក​ព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ចំនួន​ទឹក​ភ្លៀង​ធម្មតា​ពេញ​មួយ​ខែ​កក្កដា។ ​ផ្ទះ​និង​អគារ​ចំនួន​១៣០​ត្រូវ​បាន​បំផ្លាញ។
Atami ​គឺជា​ទីក្រុង​រមណីយដ្ឋាន​ដែល​នៅ​ចម្ងាយ​៩០​គីឡូម៉ែត្រភាគ​និរតី​ទីក្រុង​តូក្យូ​ហើយ​ដែល​ល្បី​ដោយសារ​មាន​ប្រភព​ទឹក​ក្តៅ​ពុះ​ចេញពីក្នុង​ដី។​ទីក្រុង​នេះ​ស្ថិត​នៅ​ខាង​លើ​ឆក​សមុទ្រ​នៅ​លើ​ជម្រាល​ដ៏​ចោត។​គេ​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​ក្រុម​មន្រ្តី​កំពុង​ប្រាប់ឱ្យ​ប្រជាជននៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យបាក់ដីត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។​
គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​បើក​ពិធី​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ដែល​អាប់​អួរ​ដោយសារ​កំណើន​ជំងឺកូវីដ១៩​នៅ​ទូទាំង​ប្រទេស៕
អត្ថបទនេះ មានរួមបញ្ចូលព័ត៌មានពី AP, AFP និង Reuters
លោក ​Biden​ បន្ត​ទទូច​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សំាង​កូវីដ១៩
លោក ​Biden ​ត្រូវ​បាន​កំណត់​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឯ​សេតវិមាន​អំពី​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​ និង​កម្មវិធី​ចាក់​វ៉ាក់សំាង ​ស្រប​ពេល​ដែល​មាន​កំណើន​ព្រួយ​បារម្ភ​អំពីវីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta) ​រីក​រាល​ដាល​ពេស​ពេញ​ប្រទេស។​
រដ្ឋបាល​របស់​លោក​ Biden ​បាន​កំណត់​ថា​ ​៧០%​នៃ​ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យត្រូវ​ទទួល​បាន​វ៉ាក់សំាង​យ៉ាង​ហោច​ណាស់​មួយដូស ​ត្រឹម​ថ្ងៃ​ទី៤ ​ខែ​កក្កដា។ ​ទីភ្នាក់ងារ​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ (CDC) សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រថា ​ពលរដ្ឋ​អាមេរិកាំង​៦៧%បាន​ចាក់​វ៉ាក់​សំាង​មួយ​ដូស​ និង​៤៧%​បាន​ចាក់​ពីរ​ដូស។​
លោក​ប្រធានាធិបតី​បាន​ប្រកាស​ជោគជ័យ​មួយ​ផ្នែក​ក្នុង​ទិវា​បុណ្យ​ឯករាជ្យជាតិ​កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ឯ​សេតវិមាន ​ជា​កន្លែង​ដែល​លោក​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី​ Jill Biden ​បាន​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ប្រមាណ​មួយ​ពាន់​នាក់ ដែល​ជា​បុគ្គលិក​ជួរ​មុខទប់​ទល់​នឹង​ជំងឺកូវីដ​ បុគ្គលិក​ដែល​ត្រូវ​បន្ត​ការងារ​ចាំបាច់ ​និង​សមាជិក​យោធា។​
ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​រយៈ​ពេល​១៥​ នាទី លោក ​Biden ​បាន​ប្រាប់​អ្នក​ចូលរួម​ថា ​«យើង​នឹង​អាច​ធ្វើ​ដំណើរ​ឡើង​វិញ។ ​យើង​នឹង​ជួប​ជុំគ្នា​ឡើង​វិញ។ ​ការ​រកស៊ី​នឹង​បើក​ឡើងវិញ​ ហើយ​នឹង​ជួល​បុគ្គលិក​ធ្វើ​ការ​វិញ។​ សព្វ​ថ្ងៃ​នេះ​នៅ​ទូទាំង​ប្រទេស​ យើង​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ អាមេរិក​នឹង​វិល​ត្រឡប់​មកដូច​ធម្មតា​វិញ​ទាំងអស់»។​
លោក​ថ្លែង​ដូច្នេះ​នៅពេល​លោកប្រកាសថា​ ស.រ.អា.​ជិត​បាន​ឯករាជ្យ​ពី​ការ​រាតត្បាត​ជំងឺ​នេះ។​
ទោះ​ជាយ៉ាង​ណា លោកប្រធានាធិបតី​បាន​ព្រមាន​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដែល​បាន​សម្លាប់​ប្រជាជន​អាមេរិកាំង​ជាង​៦០​ម៉ឺន​នាក់​នេះ ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ៕
អ្នក​ជំងឺ​កូវីដ​​៦៣​នាក់​ស្លាប់​ដោយ​សារ​​ខ្វះ​​អុកស៊ីហ្ស៊ែន​​នៅ​មន្ទីរពេទ្យ​ប្រទេស​​ឥណ្ឌូណេស៊ី​​​
មន្ទីរពេទ្យ​ Dr. Sardjito General Hospital​ បាន​ព្យាយាមប្ដូរ​ទៅ​ប្រើ​ស៊ីឡាំង​អុកស៊ីហ្ស៊ែន​ក្នុង​អំឡុង​ពេល​ខ្វះខាត​នេះ​ប៉ុន្តែ​មិន​អាច​ជួយ​ជីវិត​អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៦៣​ នាក់​បាន​ទេ​ដោយ​សារ​ទីក្រុង​នានា​ទូទំាង​ប្រទេស​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​វីរុស​កូរ៉ូណា ដែល​ត្រូវការ​អុកស៊ីហ្ស៊ែន​ច្រើន។​
លោក​ Rukmono Siswishanto​ ប្រធាន​មន្ទីរពេទ្យ​នេះ​បាន​និយាយ​ថា លោក​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​ជា​ច្រើន​រួម​មាន​ក្រសួង​សុខាភិបាល​ថា​មន្ទីរពេទ្យ​នឹង​អស់​អុកស៊ីហ្ស៊ែន​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​
កាល​ពី​សប្ដាហ៍​មុន​ប្រទេស​ឥណ្ឌូណេស៊ីមាន​ករណី​ឆ្លង​ថ្មីនិង​ករណី​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​ជំងឺ​កូវីដ១៩។​ប្រទេស​ឥណ្ឌូណេស៊ី​មាន​កំណត់ត្រា​ករណី​ស្លាប់​ចំនួន​៣.២៩៨​ករណី​កាល​ពី​សប្ដាហ៍​មុន។​នេះបើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins។​
ចំណែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ​ក្រុម​មន្ត្រី​បាន​ប្រកាស​ថា​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ចាក់​វ៉ាក់សំាង​ក្លែង​ក្លាយ​ឲ្យ​ក្នុង​ទីក្រុង​ជាច្រើន​ដូចជា​ Mumbai និង​ Kolkata។​ មន្ត្រី​និយាយ​ថាមក​ដល់​ពេល​នេះ​មនុស្ស​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជាប់​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​នេះ។​
ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​មាន​កំណត់​ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៤៣.០០០​ករណី​ក្នុង​រយៈ​ពេល ​២៤​ ម៉ោង​ចុង​ក្រោយ​នេះ។​
នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មន្រ្តី​កំពុង​បិទ​អាជីវកម្ម​មួយ​ចំនួន​ខណៈ​វីរុស​បំប្លែងថ្មីប្រភេទ​ដែលតា ​(Delta)​ បន្ត​រាលដាល​ហើយ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​តែ​បន្ត​យឺតយ៉ាវ។​ស្ទើរតែ​មួយ​ភាគបី​នៃ​ប្រជាជន​អ៊ីរ៉ង់​បាន​ចាក់​វ៉ាក់សាំងវីរុស​នេះ។​
ទន្ទឹម​នឹង​នេះ​ដែរ​ចក្រភព​អង់គ្លេស​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស​ឲ្យជិត​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួនរំពឹង​ថា​នឹង​ប្រកាសបញ្ចប់​តម្រូវការ​ពាក់​របាំង។​
ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ផែនការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​Boris Johnson ​សម្រាប់​«ទិវា​សេរីភាព»​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​នឹង​ដក​ចេញតម្រូវ​ការ​ពាក់​របាំង​មុខ​ស្រប​ច្បាប់បើក​អាជីវកម្ម​និង​អន្តរកម្ម​សង្គម​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នា​ពេល​បច្ចុប្បន្ន៕​
ព័ត៌មាន​ពី​ AP ​និង Reuters បញ្ចូល​ក្នុង​អត្ថបទ​នេះ
មនុស្ស​ជាង​១០០​​នាក់​បាត់​ខ្លួន​បន្ទាប់​ពីការ​បាក់​ដី​ដ៏​ធំ​នៅ​ទី​ក្រុង​រមណីយដ្ឋាន​ជាប់​មាត់​​សមុទ្រ​នៅ​​ជប៉ុន​
ផ្ទះ​និង​អគារ​ប្រមាណ​១៣០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេលគ្រោះ​មហន្តរាយ​នេះបានកើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Atami​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ៩០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​តូក្យូ។​
យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​និង​ប្រមាណ​៨០នាក់​ទៀត​កំពុង​បាត់​ខ្លួន។​
ការ​បាក់​ដី​កាល​ពី​ថ្ងៃ​សោរ៍​នេះ​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ដែល​អ្នក​ព្យាករណ៍អាកាស​ធាតុ​បាន​ឲ្យ​ដឹងថា​ភ្លៀង​នេះ​មានច្រើន​ជាង​កំណត់​ត្រា​ប្រវត្តិ​ភ្លៀងធម្មតាពេញ​មួយ​ខែ​កក្កដា។​
គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​កម្មវិធីកីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​នៅ​ចុង​ខែ​កក្កដា​នេះ​ដែល​ត្រូវ​បាន​បង្អាក់​ដោយ​ការ​កើន​ឡើង​នៃ​ការ​ឆ្លងជំងឺ​កូវីដ១៩​ពាស​ពេញ​ប្រទេស៕
ព័ត៌មាន​ពី​ AP​ និង Reuters​ មាន​បញ្ចូល​ក្នុង​អត្ថបទ​នេះ។
អង្គការ​លើកលែង​ទោស​អន្តរជាតិ៖ ចិន​បាន​បង្កើត​«ភាពអាសន្ន​ផ្នែក​សិទ្ធិ​មនុស្ស»​នៅ​ហុងកុង
មនុស្ស​រាប់​រយ​នាក់​ដែល​ជា​អ្នក​នយោបាយ​ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំឃាំង​ក្រោម​ច្បាប់​ដែល​មាន​គោលដៅ​បង្ក្រាប​អ្នក​ដែល​អាជ្ញាធរសង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម អប្បគមន៍ វិទ្ធង្សនា​អំណាច​រដ្ឋ​ ឬការឃុបឃិត​ជាមួយ​កម្លាំង​បរទេស។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​រួមមាន​មហា​សេដ្ឋី​សារព័ត៌មាន​ គឺ​លោក Jimmy Lai ម្ចាស់​ក្រុមហ៊ុន Next Digital ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​កាសែត Apple Daily កាល​ពី​សប្តាហ៍​មុន​ បន្ទាប់ពី​ប៉ូលិស​៥០០​នាក់​បាន​ឆ្មក់​ចូល​ទីស្នាក់ការ ​និង​បាន​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​ជាច្រើន​នាក់​ និង​បង្កក​ទ្រព្យ​សម្បត្តិ​រាប់លាន​ដុល្លារ។
របាយ​ការណ៍​ដ៏វែង​ស្តីពី​ផល​ប៉ះពាល់​នៃ​ច្បាប់​សន្តិសុខជាតិ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ហុងកុង​នេះ ​ផ្អែក​លើ​ការ​សម្រេច​របស់​តុលាការ​កំណត់​ហេតុ​សវនាការ​ និង​បទ​សម្ភាសន៍​ជាមួយ​សកម្មជន។ ក្នុង​របាយការណ៍​នេះ​ អង្គការ​លើកលែង​ទោស​ បាន​សន្និដ្ឋាន​ថា​ ច្បាប់នេះ​ ត្រូវ​បាន​ប្រើ​ដើម្បី​«អនុវត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន»។
នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​លោក​ស្រី Yamini Mishra ​និយាយ​ថា​ «ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ច្បាប់​សន្តិសុខជាតិ​នេះ​បាន​ធ្វើឲ្យ​ទីក្រុង​ហុងកុង​ក្លាយ​ជា​រដ្ឋ​ប៉ូលិស និង​បង្កើត​ភាព​អាសន្ន​ផ្នែក​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាជន​រស់​នៅ​ទីនោះ»៕